ភ្នំពេញ ៖
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ពេជ្រ ម៉ារ៉ែន
បានសម្រេចដោះលែងនារីវ័យក្មេងម្នាក់ដែលពាក់ព័ន្ធករណីចាក់សង្សារ
របស់ខ្លួនធ្លាយពោះឱ្យត្រឡប់ទៅផ្ទះវិញ
ដោយដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការបន្ទាប់ពីតំណាង
អយ្យកាលោក ស្រី ស៊ឺ វណ្ណនី
បានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ករណីនារីរូបស្រស់ចាក់មិត្ដ ប្រុសបណ្ដាលឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅផ្ទះសំណាក់ យីហោមង្គលរតនៈ ដែលមានអាសយដ្ឋាន ផ្ទះលេខ 75I ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
នារីដែលបានចាក់មិត្ដប្រុសឈ្មោះ ឡាន់ ដាវ អាយុ១៧ឆ្នាំ រស់នៅជាមួយជីដូន ក្នុងក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ សេងគីម អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិង វិទ្យាសាស្ដ្រសេដ្ឋកិច្ចរស់នៅផ្ទះលេខ១០៨E0 ផ្ទះលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានរបួស១កាំបិតលើផ្ចិតផងដែរ ។
តាមការរៀបរាប់ពីនារីខាងលើបាន ឱ្យដឹងថា នាងបានស្គាល់ជនរងគ្រោះ (ចាន់ សេងគីម)ប្រហែល៣ខែមកហើយ តាមរយៈមិត្ដភក្តិរបស់នាង ហើយមុនពេលកើតហេតុ រូបនាងនិងជនរងគ្រោះ បានដើរលេងជាមួយគ្នានិងធ្លាប់ទៅដេកក្នុងផ្ទះសំណាក់ទៀតផង។ ប៉ុន្ដែនៅពេលនោះជនរងគ្រោះមិនស្ដាប់តាមការទាមទាររបស់នាង គឺរួមភេទពាក់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។ លុះនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ ឈ្មោះ សេងគីម បានហៅនាងដើរលេងម្ដងទៀត រួចក៏ដឹកបង្ហួសមកកាន់ផ្ទះសំណាក់យីហោមង្គលរតនៈ ដើម្បីដេកជាមួយនាង ហើយនាងមិនបានប្រកែកអ្វីទាំងអស់ ព្រោះនាងបានដាក់ចិត្ដស្រឡាញ់ជនរងគ្រោះនេះតិចៗដែរ ។ មូលហេតុដែលបណ្ដាលឱ្យនាងចាក់ សេងគីម នេះ ដោយសារតែជនរង គ្រោះបានមើលងាយមកលើខ្លួនអាងតែប្រុសមើលងាយស្រី មិនតែប៉ុណ្ណោះនៅក្នុងបន្ទប់ផ្ទះសំណាក់ សេងគីម បានព្យាយាមដេកជាមួយនាងដោយមិនដាក់ស្រោម តែនាងបានបដិសេធ រួចក៏បើកទ្វារបន្ទប់ផ្ទះសំណាក់ដើរចេញ ។ ពេលដើរចេញ សេងគីម បានស្ទុះឱបចង្កេះអូសដៃចូលក្នុងបន្ទប់វិញជាហេតុធ្វើឱ្យនាងខឹង ខ្លាំងពេក ក៏ដកកាំបិតមុខស្រួចដងឈើចេញពីកាបូបស្ពាយចាក់លើផ្ចិតរួចរត់ចុះ មកក្រោម ។ ប៉ុន្ដែភ្លាមៗនោះ ត្រូវអ្នកមើលការខុសត្រូវផ្ទះសំណាក់ឃាត់ខ្លួននិងរាយការណ៍ប្រាប់ សមត្ថកិច្ចតែម្ដង ។
នាងបានបញ្ជាក់ចុងក្រោយថា ចំពោះករណីនេះនាងគ្មានបំណងធ្វើបែបនេះទេ តែដោយសារតែខឹង សេងគីម មើលងាយដល់មនុស្សស្រី និងចង់រួមភេទមិនដាក់ស្រោម ទើបនាងការពារខ្លួនក៏ចាក់តែម្ដង ។
បើតាមច្បាប់អ្នកបង្កក៏មានទោស ហើយអ្នករងគ្រោះក៏មិនអាចថាអត់មាន ទោសនោះដែរ ព្រោះព្យាយាមនិងបង្ខំ ជនបង្កឱ្យដេកជាមួយខ្លួនដោយមិនដាក់ស្រោមអនាម័យ បើទោះបីជានាងបង្ខំចិត្ដទាញកាំបិទចាក់ ខណៈនោះគឺនាងធ្វើក្នុងសិទ្ធិការពារខ្លួន ព្រោះបុរសមិនធ្វើតាមសំណូមពររបស់នាង ។ ម្យ៉ាងវិញទៀត បើរូបគេមានមេរោគអេដស៍ បានន័យថា គេមានចេតនាប៉ុនប៉ងមនុស្សឃាតនិងបង្ខំរួមភេទមិនប្រើស្រោមអនាម័យ ។ សមត្ថកិច្ចបឋមគួរឃាត់ខ្លួនបុគ្គលរូបនេះដែលបង្ខំរួមភេទជាមួយ អនីតិជនថែមទៀត សុទ្ធតែជាស្ថានទម្ងន់ទោស ហើយរូបគេក៏ជានិស្សិតច្បាប់ អាចយល់ដឹងពីច្បាប់ និងសិទ្ធិប៉ះពាល់ ទៅលើអ្នកដទៃ ។ សមត្ថកិច្ចគួរមាន វិធានការជាបន្ទាន់ផងដែរ ឃាត់ខ្លួនបុរសបង្កដើម្បីផ្ដល់ភាពយុត្ដិធម៌ឱ្យនារីដែលជាអនីតិជន នោះ ៕