កងទ័ព
ទួរគីបាននិយាយនៅថ្ងៃពុធថា
សាកសពអាកាសយានិកពីរនាក់បើកយន្តហោះចម្បាំងប្រតិកម្មរបស់ទួរគីមួយ
គ្រឿងដែលត្រូវស៊ីរីបាញ់ធ្លាក់កាលពីខែមុន
ត្រូវបានគេរកឃើញនៅបាតសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។
បញ្ជាការកងទ័ពបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា« សាកសពនោះត្រូវបានគេរកឃើញនៅបាតសមុទ្រ ហើយការងារកំពុងប្រព្រឹត្តិទៅដើម្បីនាំយកសាកសពទាំង២នាក់មកលើផ្ទៃសមុទ្រ»។
សេចក្ដីថ្លែងការណ៍នោះបានប្រកាន់ខ្ជាប់ថាយន្តហោះធុន F-4 Phantomកៅអី
ពីរត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសអន្តរជាតិដោយប្រទេសស៊ីរី
នៅថ្ងៃទី២២ ខែ មិថុនា ប៉ុន្តែនិយាយថា
បំណែកបាក់បែងរបស់យន្តហោះដែលគេបាញ់ទម្លាក់នោះគេមិនទាន់រកឃើញ
នៅឡើយ។
ប្រធានាធិបតី
ស៊ីរី លោក បាសាអាល់អាសាត បាននិយាយកាលពីថ្ងៃអង្គារថា
លោកសោកស្ដាយដែលថា កងកម្លាំងការពារប្រទេសរបស់លោក
បានបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែបានទទូចថា
យន្តហោះនោះស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសស៊ីរីនៅពេលនោះ»។
ឧប្បត្តិហេតុ
នោះបានធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងរវាងសម្ព័ន្ធមិត្តពីមុន
ដោយក្រុងអង់ការ៉ា ប្ដេជ្ញាថា
នឹងធ្វើការតបតដ៏ខ្លាំងក្លាមួយទៅនឹងការរំលោភព្រំដែនណាមួយ
ដោយប្រទេសស៊ីរី
ហើយភាគីទាំង២បានមើលឃើញការបន្ថែមកម្លាំងយោធាទៅកាន់ព្រំដែន។
សេចក្ដីថ្លែងការណ៍
ព័ត៌មានខ្លះដែលក្នុងនោះរួមមាន ព័ត៌មានអន្តរជាតិ ដែរនោះនិយាយថា
យន្តហោះនោះស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសស៊ីរី
ហើយត្រូវបានកាំភ្លើងប្រឆាំងយន្តហោះដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ
បាញ់ទម្លាក់។ ក្រោយពីយន្តហោះរបស់ទួរគី បង្កហេតុ
នឹងការការពារអាសាតរបស់ស៊ីរី។
ប៉ុន្តែ
មន្ត្រីទួរគីបានបដិសេធសេចក្ដីរាយការណ៍ទាំងនោះ
ដោយទទូចថាយន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលពីដី
ទៅអាកាសដែលមានរយៈឆ្ងាយ និង
អាចបាញ់ទម្លាក់យន្តហោះនៅក្នុងដែនអាកាសអន្តរជាតិ៕