Friday, July 6, 2012

Samsung ដាក់យុទ្ធនាការ ទីផ្សារ បណ្ដាញសង្គម ២៤ ម៉ោង

Photo by DAP-NEWS
ប្រសិនបើ លោកអ្នកជា អតិថិជន ដែលនិយម ចូលចិត្ដកំសាន្ដ ជាមួយនឹង Facebook លោកអ្នកនឹង សម្គាល់ ឃើញថា មានបណ្ដាញសង្គម របស់ក្រុមហ៊ុន Samsung (www.facebook.com/samsungcambodia) ទទួលបាន នូវការពេញនិយម ដោយចុច Like, Share និង Comment យ៉ាងច្រើនកុះករ ប៉ុន្តែក្រុមហ៊ុនទើបនឹង ចាប់ដាក់ឱ្យ ដំណើរសកម្មចាប់ពីថ្ងៃ ១៥ មិថុនា ប៉ុណ្ណោះ ដោយមាន Fan តែ ១៦០០ នាក់ និងតែក្នុងរយៈ ២ សប្ដាហ៍ប៉ុណ្ណោះ អ្នកចូលចិត្ដ និងជា Fan កើនរហូតដល់ ជិត ២០,០០០ នាក់ ។
លោកអែម យុទ្ធូ ប្រធាន ទំនាក់ទំនងទីផ្សារ ប្រចាំប្រទេសកម្ពុជា នៃ ក្រុមហ៊ុនថៃ Samsung Electronics Co.,Ltd បាននិយាយថា “គោលបំណង នៃដាក់យុទ្ធនាការទីផ្សារ បណ្ដាញសង្គម ២៤ ម៉ោងនេះ ដើម្បីផ្សារភ្ជាប់ រវាងក្រុមហ៊ុន និងអតិថិជន ដែលអនុញ្ញាតឱ្យអតិថិជន គ្រប់ទិសទី អាចឆែក ព័ត៌មាន សួរសំណួរ ស្រាវជ្រាវអ្វី ដែលថ្មី ដាក់បង្ហាញនូវ ផលិតផលទូរស័ព្ទ ជាមួយនឹង បច្ចេកវិទ្យា ចុងក្រោយ ទាន់សម័យ ព័ត៌មាននានា ដែលទាក់ទិន ផលិតផល Samsung  ការផ្សព្វផ្សាយ កម្មវិធី កំសាន្ដចល័ត កម្មវិធីសម្ភោធហាងទំនើបៗ ជាដៃគូរ ការឆ្លើយសំណួរ ដើម្បីឈ្នះរង្វាន់ អនុស្សាវរីយ៍ ដូចជា អាវយឺត កូនតុក្ដតា និងការចាប់ឆ្នោតសំណាង ដើម្បីឈ្នះទូរសព្ទ័ដៃ Galaxy Duos  ។
លោកបានបន្ថែមថា បណ្ដាញសង្គមរបស់ Samsung ក៏ទទួលបាននូវ ការគាំទ្រពីសំណាក់ តារាចំរៀង ដ៏ល្បី គឺកញ្ញា សុគន្ធ នីសារ ក្នុងការប្រើប្រាស់រូបថតថ្មីៗ របស់កញ្ញា ក៍ដូចជាសកម្មភាពសិល្បៈ ការឡើងច្រៀង ផ្សាយបន្ដផ្ទាល់ ការចូលរួមពិធីសម្ភោធផលិតផលថ្មី និងសកម្មភាពមនុស្សធម៌ ក៏ដូចជាការងារសង្គម ។
ជាងនេះទៅទៀត ក្រុមហ៊ុន Samsung ក៍ផ្ដល់ជូន នូវកម្មវិធីពិសេស ពោលគឺរាល់ការទិញទូរស័ព្ទ Samsung Smartphone នឹងទទួលបាននូវ ស៊ីម Cellcard មួយ បូករួមទាំងទំហំ ទិន្និន័យអ៊ីនធើណិត  ចំពោះទូស័ព្ទ Samsung Galaxy SIII, Galaxy Noted , Galaxy Tab 7.7 និងទទួលបានទិន្នន័យ ប្រើ អ៊ីនធើណែត ១GB ចំពោះប្រភេទ Galaxy SII, Galaxy ACE Plus, Galaxy Cooper, Galaxy Y និងទូរស័ព្ទ ស៊ីមពីរ Galaxy Y Duos ។ អត្ថប្រយោជន៍ ដែលអតិថិជន ទទួលបាននេះ មានរយៈពេលមួយឆ្នាំពេញ និងមានប្រសិទ្ធិភាព តែចំពោះ ទូរស័ព្ទមានប័ណ្ណធានា និង លេខ IMEI ជាផ្លូវការប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ Samsung បានក្ដាប់ចំណែកទីផ្សារលេខ១ ស្ទួនលើបច្ចេកវិទ្យាទូរទស្សន៍(៦ ឆ្នាំជាប់ៗគ្នា) និងទូរស័ព្ទ  Smartphone (ក្នុងឆ្នាំ ២០១១) លើ ពិភពលោក ជាពិសេស នៅកម្ពុជា Samsung Smartphone ទទួលបាន ចំណាត់ថ្នាក់លេខ ១ តាំងពីខែមីនា និងលេខ ១ ចំពោះ ទូរទស្សន៍ Plasma, Smart TV, LED TV នៅកម្ពុជា នេះបើយោងតាមតួរលេខ ស្រាវជ្រាវពី GFK ៕
Photo by DAP-NEWS

Comments system

Disqus Shortname