រាជធានីភ្នំពេញ ៖
អតីតកញ្ញាឯកលេខ១សាប៊ូលុច្សឆ្នាំ២០០៥
បានក្លាយជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣
តែចាប់ពីដើមឆ្នាំ២០១២
មកនាងប្តូរទៅស្ថានីយទូរទស្សន៍បាយ័នវិញ
ដោយធ្វើជាពិធីការិនីប្រចាំកម្មវិធីប្រជុំតារាតន្ត្រី
កម្មវិធីនាទីយុទ្ធជន និងកម្មវិធីស្ត្រី និងសុខភាព ។
កញ្ញា ហេង ផាន់ណា ក្នុងវ័យ២៧ឆ្នាំ
កើតនៅស្រុកកោះធំ ខេត្តកណ្តាល ជាកូនកសិករ លោកសៀង ហេង
និងអ្នកស្រី សែម លី ។ នារីរូបស្រស់នេះ មានបងប្អូនស្រី៤នាក់
ក្នុងនោះរូបនាងជាកូនទី៣ ។ ផាន់ណា
បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង។
ក្រោយពីប្រឡងជាប់ជាកញ្ញាឯកចំណាត់ថ្នាក់
លេខ១សាប៊ូលុច្សឆ្នាំ២០០៥មក
នៅឆ្នាំ២០០៦នាងមានឱកាសធ្វើជាពិធីការិនីប្រចាំស្ថានីយ
ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣
ក្នុងកម្មវិធីប្រគំតន្ត្រីប៊ុមប៊ុម កម្មវិធី «ស្ត្រីពីនេះពីនោះ»
កម្មវិធី «អាថ៌កំបាំងតារា» និងកម្មវិធី “K.T.V Karaoke” ។
ចាប់ពីដើមឆ្នាំ២០១២មក កញ្ញា ហេង ផាន់ណា
បង្ហាញមុខនៅស្ថានីយទូរទស្សន៍បាយ័នវិញម្តង
ដោយធ្វើពិធីការិនីជាច្រើនកម្មវិធី។កញ្ញាសាច់សខ្ចី
សម្តីផ្អែមក្បោះក្បាយរូបនេះ
ពេលបម្រើការនៅស្ថានីយទូរទស្សន៍បាយ័នហាក់បីដូចជាមានប្រជា
ប្រិយភាពខ្លាំងជាងមុន។កន្លងមកធ្លាប់លេចឮព័ត៌មានថាពិធី
ការិនីរូបនេះ
ជាប់ពាក់ព័ន្ធស្នេហាជាមួយអ្នករៀបចំកម្មវិធីសិល្បៈនៅស្ថានីយ
ទូរទស្សន៍មួយ ។
នៅពេលអ្នកយកព័ត៌មានសួរនាំរឿងជីវិតស្នេហា កញ្ញា ផាន់ណា
មិនបានឆ្លើយក្បោះក្បាយដូចក្នុងកម្មវិធីទូរទស្សន៍ទេ
ដោយនាងនិយាយយ៉ាងខ្លីថា «នាងខ្ញុំជាប់រវល់ច្រើន
មិនទាន់អាចនិយាយអ្វីបានទេ ។
ចំពោះរឿងស្នេហាអ្វីនោះនាងខ្ញុំមិនទាន់
មានស្នេហាជាមួយបុរសណាម្នាក់នៅឡើយនោះទេ
គឺមានតែស្នេហាលើវិថីសិល្បៈជាពិធីការិនីក្នុងអាជីព
ព្រោះនាងខ្ញុំមានក្តីប្រាថ្នាចង់ធ្វើជាពិធីការិនីដែលមាន
កេរ្តិ៍ឈ្មោះល្បី» ។រូបសម្រស់ស្រស់សោភា សម្តីពីរោះក្បោះក្បាយ
ដូច្នេះទស្សនិកជនមួយចំនួនយល់ថា
ពីមួយថ្ងៃទៅមួយថ្ងៃកញ្ញាផាន់ណា
នឹងកាន់តែរីកចម្រើនផ្នែកអាជីពខ្លាំងឡើង ៕