Wednesday, July 4, 2012

ពិធី​បុណ្យសព ៖ ប្រពៃណី​ដើម និង​ការប្រែប្រួល​

ភ្នំពេញ: មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់​តែងតែមាន​ប្រពៃណី​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ពី​ធី​រំលាយសព ឬ​ពិធី​ជូន​ដំណើរ​ខ្មោច​។ យ៉ាងណាមិញ​ចំពោះ ជនជាតិ ខ្មែរ​យើង ពិធី​បុណ្យសព​ជា​កាតព្វកិច្ច​មួយ​មិនអាច​ខ្វះចន្លោះ​បាន​ចំពោះ​ក្រុមគ្រួសារ ​នីមួយៗ​។​

​តាម​សៀវភៅ​វប្បធម៌ អរិយធម៌​ខ្មែរ​ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ​ពន់ ឆាយ បានអោយដឹងថា​ការស្លាប់ របស់​មនុស្ស​មាន​ច្រើន សណ្ឋាន​ណាស់ តួយ៉ាង ស្លាប់​ដោយ​ចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។ ស្លាប់​អ៊ីចឹង​គេ​ហៅថា​សា្ល​ប់​ដោយ​”​អកាលមរណៈ ឬ​ខ្មោចតៃហោង​”​។ តាម​ទំនៀមទម្លាប់​ការស្លាប់​របៀបនេះ​គេ​មិន​យកទៅ​បូជា​ទេ គឺ​គេ​ឲ្យ​យកទៅ​កប់​សិន​រងចាំ​ដល់​វេលា​ល្អ ទើប​គាស់​យក​ឆ្អឹង ទៅ​បូជា​វិញ​។ ឯ​ការស្លាប់​ដោយ​ស្របពេល​វេលា​ដូច​មាន​ស្លាប់​ដោយ​ជំងឺ​ដែល​ព្យាបាល​ពុំជា ជំងឺ​ចាស់ជរា ដែល​គេ​ត្រៀម​ទុក​រៀបចំ​ទៅតាម​ទំនៀម​ទំលាប់​។​

​ពិធី​មួយ​នេះ​គេ​បានរៀបចំ​ទៅតាម​លំដាប់លំដោយ​ដូចជា​:

- មុនពេល​ស្លាប់ៈ​គេ​បាន​និមន្ត​ព្រះសង្ឃ​៤​អង្គ ឬមួយ​អង្គ​មក​សូត្រធម៌​ឲ្យ​បងប្អូន​កូនចៅ​សុំ​ខ​មាល​ទោស​។ អ្នកជំងឺ​ទន្ទេញធម៌ “​ពុ​ទោ អរហំ​” ដោយ​តាំងស្មារតី​ឲ្យ​នឹង​ទៅរក​អំពើ​ល្អ​ដែល​ខ្លួន​បាន​សាង​កន្លងមក​។​គេ​ នាំគ្នា​រៀបចំ​គ្រឿង​បន្លុង និង​ប្រដាប់ប្រដា ផ្សេងៗ បង្ហាញ​អ្នកជំងឺ ឲ្យ​បានឃើញ​។​

- ក្រោយពេល​ស្លាប់ៈ​អាចារ្យ​ចូលទៅ​បិទ​ភ្នែក និង​មាត់​ធ្មេញ ហើយ​យក​សុ​ពារ​បាត​ទាំង​៦​សន្លឹក មក​ដាក់​តាម កន្លែង​ដែល​ត្រូវដាក់​។ គេ​អុជ​ទៀន ក​ល្យ ដាក់​ក្បាល​គ្រែ ទៀនគោល​៥​ដើម អុជ​ក្បែរ​ក្បាល ស្មា​និង​ជើង​។ រៀប​ទៀន​ត្បូង ស្រូវ​ពន្លៃ​មួយ​ល្អី ប្រាក់​១​បាត សំពត់ ស ៥​ហត្ថ ចេកទុំ មួយ​ស្និត ដាក់​ចុងជើង​។ ខាងក្រោម​កន្លែង​តម្កល់​គេ​ដាក់​ដុំថ្ម​មួយ​ដុំ ទឹក​មួយ​ក្អម​។ គេ​បាន​ដោត ទង់ក្រពើ នៅមុខ​ផ្ទះ ដើម្បី​ជាស​ញ្ញា បញ្ជាក់ថា មាន​អ្នក ស្លាប់​ថ្មីៗ​។ លើកខ្មោច​ចំអាស​ទឹក​ដោយ​លាប​ទឹកអប់ សិតសក់ “​ទៅមុខ​៣​ដង ទៅក្រោយ​៣​ដង​” ជា​និមិត្តរូប នៃ​ការវិល កើត​ស្លាប់ របស់​មនុស្ស លោក​។​

- ពិធី​ដង្ហែ​និង​រំលាយសពៈ​គេ​បាន​រំកិលសព​ចេញពី​ទី​តម្កល់​ដោយ​និមន្ត​ ព្រះសង្ឃ​បង្សុកូល បង្វិលពពិល​៣​ជុំ ជុំវិញ​មឈូស​។ ក្រោយមក ដង្ហែ​ចេញ ដោយមាន​ព្រះសង្ឃ អភិធម្ម ព្រះសង្ឃ​មាតិការ អាចារ្យយោគី កាន់​ទង់ព្រលឹង មាន​ភ្លេង​ខ្មោច​លេង​កំដរ​ផង​។​អ្នក​ប្រាយលាជ អ្នក​បួសមុខភ្លើង អ្នក​ភ្លុក “​អ្នក​ដុត​ខ្មោច​”៤​នាក់​សែង​មឈូស​យក​ជើង​ទៅមុខ​។​អ្នកទទួល​ទៀន​ត្បូង និង​គ្រួសារ​ញាតិមិត្ត​របស់​ស​ព​ដើរ​ដង្ហែ​តាម​ក្រោយ​។
​នៅពេល​ទៅដល់​ទី ​ប៉ាឆា​គេ​បានរៀបចំ​កិច្ច​ទៅតាម​នោះ​ទៀត ដែលមាន​អាចារ្យយោគី និង​អ្នក​ភ្លុក ៤​នាក់ យក​ចន្លុះ ១​ដើម​ម្នាក់ ដើរ​ព័ទ្ធជុំវិញ មឈូស​៣​ជុំ​។ រួច​អាចារ្យ ដុត​ភ្លើង បូជាសព ពេលនោះ​មាន​អ្នក​បួសមុខភ្លើង តែ​សឹក​វិញ​នៅពេល​បូជាសព​រួច​ព្រមទាំង​មាន​ទេសនា​មុខ​ភ្លើង​។​

​ នៅពេល​បច្ចុប្បន្ននេះ​ឃើញថា ពី​ធី​បុណ្យសព​មានការ​ប្រែប្រួល​ខ្លះៗ ដោយសារតែ​ពេលវេលា និង​ការចេះ​ចាំ តៗ​គ្នា​មក គួបផ្សំ​នឹង​ការ​ចរន្ត បទេស ហូរ​ចូល មកទៀត បានធ្វើ​ឲ្យ​ពី​ធី​នេះ មិន​ចំ​ជា​លក្ខណៈ​ប្រពៃណី​បុណ្យសព​ខ្មែរ​នោះទេ​។ ទោះបី​ជាមាន​អ្នកស្លាប់​ដោយ​បែប​យ៉ាងណា​ក៏​គេ​យក​ធ្វើ​
​បុណ្យ និង​បូជា​បាន​ទាំងអស់ ជាពិសេស​គេ​ធ្វើ​ទៅតាម​បណ្តាំ​អ្នក​មុននឹង​ស្លាប់ (​ខ្មោច​)​។

​ ពេលខ្លះ​គេ បាន​ប្រារព្ធ ធ្វើ​ទៅតាម​ជនជាតិ​ចិន ដែល​ក្នុង ពី​ធី​នេះ ឃើញ​មាន​ដុត​ក្រដាសសែន (​ដុល្លារ​ខ្មោច​) អមដោយ​ភ្លេង​ម៉ុង​សាយ បូក និង​ភ្លេង​បុណ្យ សព ប្រពៃណី​ផង​។ ចំពោះ​អ្នក​កាន់ទុក្ខ ក៏មាន​សភាព លក្ខណៈ ជា​ប្រពៃណី​ចិន (​សំលៀកបំពាក់​) ដែល​អង្គុយ បត់ជើង យំ និង​ដុត​ក្រដាសសែន បណ្តើរ​ផង​។ រីឯ​ការបូជា ឬ​បញ្ចុះសព​វិញ គេ​មាន​អញ្ជើញ​ចិន​សែ​មក​ម៉ិ​កថា​ត្រូវ​បញ្ចុះ ឬ បូជាសព​នៅ​ថ្ងៃ​ណា ម៉ោង​ណា ទៀតផង​។ ឯកា​រហែរ​សព ទៅ​បញ្ចុះ ឬ​បូជា​វិញ គេ​ហែរ​ខ្មោច​ដោយ​រថយន្ត​ដែលមាន​លក្ខណៈ​ទំនើប​(​ឡាន​សព​)​។​

​ចំពោះ​ ការ​កាន់ទុក្ខ​ជាធម្មតា​មាន​រយៈពេល​១០០​ថ្ងៃ​(៣​ខែ​១០​ថ្ងៃ​) អ្នកខ្លះ​អាច​ដល់​១​ឆ្នាំ តែ​មកដល់​ឥលូវ​នេះ​វិញ មាន​ត្រឹមតែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​ការ រំលាយសព បញ្ចុះសព បញ្ចុះ​ការ​រហូត កប់​មួយរយៈ ហើយ​គាស់​យក​ឆ្អឹង​មក​ធ្វើបុណ្យ រួច​បញ្ចុះ​ក្នុង​ចេ​តី​យ៍ ឬ បូជា​ហើយ រើស​ធាតុ ដាក់​ក្នុង​កោដិ យកទៅ​ទុក ក្នុងផ្ទះ ឬ​ក្នុង​ចេ​តី​យ៍ ឬ​ទុក​នៅឯ​វត្ត​អារាម​។

​ចំពោះ​ពី​ដើម​វិញ​គេ​បូជា​រូ​ច យក​ធាតុ​ដាក់​កោដិ ហើយ​បោះចោល ក្នុង​ទឹក​ជ្រៅ រឺ​យកទៅដាក់​ចោល​ក្នុងព្រៃ ឲ្យ​សត្វ​ស៊ី​ទៅវិញ ដូចជា នៅក្នុង​សម័យ ចេនឡា​៕

Comments system

Disqus Shortname