Wednesday, July 4, 2012

ពលរដ្ឋ​ក្នុងចំណោម​៨៣​គ្រួសារ តវ៉ា​រឿង​ដី​សម្បទាន​សង្គមកិច្ច

បន្ទាយមានជ័យ: ​ពលរដ្ឋ​ជាង​៧០​នាក់​ក្នុងចំណោម​៨៣​គ្រួសារ​មកពី​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​លើកគ្នា​មក​តវ៉ា និង​សុំ​អន្តរាគមន៍​ពី​លោក​អភិបាល ខេត្ត​ប​បន្ទាយមានជ័យ ដើម្បី​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ដីការ​លេខ​០៥២ ដក​ចុះ​ថ្ងៃទី​១២​តាម ឆ្នាំ​២០០៩ របស់​អភិបាលខេត្ត ទំហំ ១១៤,៥៨ ហិកតា នៅ​ភូមិ​ក្តិ​ប​ថ្ម ដែល​មកទល់ពេលនេះ​នៅតែ​ពុំទាន់​ទទួលបាន​។​

​ ពលរដ្ឋ​ទាំងនោះ​ដែលមាន​បុរស​ពិការ​ស្ត្រី​មាន​ជំងឺ ស្ត្រី​បំបៅកូន​ខ្ចី​ស្ត្រី​ជាប់​កូនតូច និង​ខ្លះ​យំ  ផង​នោះ បាន​ប្រាប់​គេហទំព័រ CEN ព្រឹក​ថ្ងៃទី​៣​កក្កដា​ថា​៧​ឆ្នាំ​ហើយ​ដែល​ដី​សម្បទាន​សង្គមកិច្ច​ដែល​ខេត្ត ​ស្រុក​ប្រគល់ជូន​ទំហំ ១១៤,៥៨​ហិកតា នៅ​ក្តិ​ប​ថ្ម​នោះ​ពុំបាន​ធ្លាក់​ដល់ដៃ ពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​នោះទេ​។

​ថ្នាក់ដឹកនាំ​ ខេត្តបន្ទាយមានជ័យ តាំងពី​លោក អ៊ុង អឿន អភិបាលខេត្ត​, លោក​ឧ​ញ្ញ៉ា ហ៊ីម ភាន់​សុផល ,​លោក រៀម សារី​ន អភិបាលរង​ខេត្ត រហូត​អភិបាល អភិបាលរង ស្រុក​ថ្មពួក ,​មេឃុំ គោក​រមៀត ,​លោក​ឈឹប ប៊ុន​នី អធិការ​នៃ​ក្រុមអធិការកិច្ច បានធ្វើការ​ករណីនេះ ដើម្បី​ជំរុញ អោយបាន​ដី​សម្បទាន សង្គមកិច្ច ជូន​ពលរដ្ឋ​ប៉ុន្តែ​នៅតែ​ពុំបាន​។​

​ រឿងនេះ​១​ចំណែក​ធំ​បាន​ធ្លាក់​ទៅ​តុលា​ការដែល​នាំអោយមាន​ការចេញ​ដីកាកោះ​ ហៅចូល​បំភ្លឺ នូវ​តំណាង​ពលរដ្ឋ​គឺ​លោក​ប៊ុត ជ្រឹង ភេទ ប្រុស នៅ​ភូមិ​ក្តិ​ប​ថ្ម និង​អ្នកពាក់ព័ន្ធ​ខ្លះទៀត​ពាក់ព័ន្ធ​រឿង​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន​ជាដើម​។​

​ទំនាស់​នេះ​ស្រួចស្រាវ​ហើយ ពលរដ្ឋ​បាន​ទៅ​តវ៉ា​ដល់​មុខ​រដ្ឋសភា​ភ្នំពេញ ១​លើក​និង​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ២​លើក​ហើយ​។

 លោក ​រៀម សារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​និយាយប្រាប់ គេហទំព័រ CEN​ថ្ងៃទី ៣​កក្ត​ដា ថា​រឿងនេះ​បើ​មាន​តុលាការ​លូកដៃ​និង​ជាប់​ក្នុង​សំនុំរឿង​ទៅហើយ​ផង​មានតែ​ បងប្អូន​តវ៉ា​ដែរ​អោយ​តុលា​ជួយ​ព្រោះ​អាជ្ញាធរ​ដែនដី មិន​ហ៊ាន​លូកដៃ​ជ្រៀតជ្រែក ស្ថាប័ន​នោះទេ​។ ត្បិត​អាជ្ញាធរ​ដែន​ដែ​បានចេញ​ដីកា​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​ជូន​ បងប្អូន​ហើយ តែ​នៅ​ស្ទះ​ខាង​តុលាការ​ទៅវិញ​៕

Comments system

Disqus Shortname