Sunday, November 11, 2012

តើ​មាន​អ្វី​ប្លែក​ខ្លះ ពី​ខេមរៈ​តារា​ក្នុង​សប្តាហ៍​កន្លងមក​?

ភ្នំពេញ: ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ជុំវិញ​ខេមរៈ​ តារា ដែល​មាន​តារា​ខ្លះ​គួរ​អាណិតអាសូរ និង​តារា​ខ្លះទៀត​បាន​ឆា​ចោល​ការធ្វើ​សន្និសីទកាសែត​ទៅវិញ ដែល​នាំ​ឲ្យ​មហាជន​កាន់តែ​មាន​មន្ទិលសង្ស័យ​ខ្លាំង​ឡើងៗ​។​

​ងាក​មក​ មើល​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ ដ៏​អភ័ព្វ​នោះ ថ្មី​នេះៗ​បាន​ចូល​ស្រុក​វិញ​ហើយ ដោយសារតែ​ក្រុមគ្រួសារ​របស់​នាង​ពុំមាន​លទ្ធភាព​រក​ប្រាក់​បញ្ជូន​ឲ្យ នាង​ដើម្បី​បង់ថ្លៃ​ថ្នាំពេទ្យ​ដូច​មុន​ទៀត​ហើយ គឺ​ត្រូវតែ​វិល​មក​រក​ស្រុកកំណើត​របស់​ខ្លួន​វិញ​។​

​ពៅ បញ្ញា​ពេជ្រ បាន​វិល​ត្រឡប់​មកពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​មក​ព្យាបាល​នៅ​កម្ពុជា​វិញ អស់​រយៈពេល​ជិត​២​ខែ​ហើយ​។ នាង​បាន​និយាយថា “​ខ្លួន​នាង​ពិការ​បែបនេះ មានតែ​សង្ឃឹម​ទៅ​លើ​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​ប្រជាជន​ដែល​បាន​គាំទ្រ​។ ខ្ញុំ ជា​បងប្អូន​ខ្មែរ​ដូចគ្នា ហើយ​នាង​ខ្ញុំ​ក៏​លែង​គិត​ព្រួយបារម្ភ​ពី​សុវត្ថិភាព​អ្វី​ទៀត​ដែរ​”​។​

​ ដោយឡែក តារា​សាច់​សខ្ចី សុខ ពិសី ឯណេះ​វិញ​ដែរ បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ហើយ​មាន​សាក្សី​ជាច្រើន​នាក់​បាន​ឃើញ​ផ្ទាល់​ថា តារា​រូប​នេះ​មិន​មាន​ផ្ទៃពោះ​ទេ គ្រាន់តែ​នាង​ឡើងសាច់​ជាង​មុន​បន្តិច ឯការ​បង្ហាញ​ខ្លួន​នោះ​ក៏ដូចជា​អំពិលអំពែក​ទៅទៀត ព្រមទាំង​មិន​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ទេ​។​

​សូម​ រំឭកថា ក្រុមហ៊ុន​សាន់ដេ បានប្រកាសថា នឹង​រៀបចំ​ធ្វើ​សន្និសីទកាសែត​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​លាង​សម្អាត​ព័ត៌មាន​អាស្រូវ​ថា សុខ ពិសី មាន​ផ្ទៃពោះ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ទៅហើយ ខាង​ក្រុមហ៊ុន​នៅតែ​អះអាងថា មិនទាន់​ដល់​ពេល ព្រោះ​ថា​ត្រូវ​រៀបចំ​ទៅ​លើ​គម្រោង​បទ​ចម្រៀង​នាង​សិន ដើម្បី​ប្រមែប្រមូល​ការគាំទ្រ​ឡើងវិញ​៕​

Comments system

Disqus Shortname