តាមប្រភពពីកន្លែងកើតហេតុបានឱ្យ ដឹងថា ដំបូងគេបានឃើញរថយន្ដទាំង៣ គ្រឿងបើកស្របទិសគ្នា ក្នុងទិសដៅពី លិចទៅកើត(ពីរង្វង់មូលនាងគង្ហីងមក ភ្លើងស្ដុប) ដែលរថយន្ដឡិចស៊ីសបើក មុខគេ ហើយរថយន្ដកូរ៉ូណា បើកបន្ទាប់ និងរថយន្ដកាមរីបើកបរពីខាងក្រោយគេ លុះមកដល់ភ្លើងស្ដុបភ្លើងក្រហម រថយន្ដ ឡិចស៊ីសបានឈប់ស្ដុប ហើយស្រាប់តែ រថយន្ដកាមរីកាមរីហាយប្រ៊ីដមកបុក រថយន្ដកូរ៉ូឡាពីខាងក្រោយ បណ្ដាលឱ្យ រថយន្ដកូរ៉ូឡាបន្ដទៅបុករថយន្ដឡិចស៊ីស នៅខាងមុខ ។ ក្រោយពីមានករណីនេះ កើតឡើង គេបានឃើញម្ចាស់រថយន្ដ ឡិចស៊ីស និងកូរ៉ូឡាចុះមកទាមទារឱ្យ ភាគីរថយន្ដកាមរីសងការខូចខាត បង្កឱ្យ មានការកកស្ទះចរាចរមួយសន្ទុះធំ ក្រោយមក ម្ចាស់រថយន្ដកាមរីក៏បាន សងទៅម្ចាស់រថយន្ដឡិចស៊ីស២០០ ដុល្លារ និងម្ចាស់រថយន្ដកូរ៉ូឡា១៣០ដុល្លារដើម្បីបញ្ចប់រឿង (NMC)
Thursday, November 8, 2012
រថយន្ដបុកបន្ដកន្ទុយគ្នា៣គ្រឿងបង្កការកកស្ទះចរាចរណ៍មួយសន្ទុះធំ