ភ្នំពេញ:
តារាចម្រៀង ពៅ បញ្ញាពេជ្រ បានចូលស្រុកវិញនោះ
ដោយសារតែក្រុមគ្រួសាររបស់នាងពុំមានលទ្ធភាពរកប្រាក់បញ្ជូនឲ្យ
នាងដើម្បីបង់ថ្លៃថ្នាំពេទ្យដូចមុនទៀតហើយ
គឺត្រូវតែវិលមករកស្រុកកំណើតរបស់ខ្លួនវិញ។
ទស្សនាវដ្តី
អង្គរធំ បានឲ្យដឹងថា កញ្ញា ពៅ បញ្ញាពេជ្រ
បានវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ
ដើម្បីមកព្យាបាលនៅកម្ពុជាវិញ អស់រយៈពេលជិត២ខែហើយ។
នាងបាននិយាយថា “ខ្លួននាងពិការបែបនេះ
មានតែសង្ឃឹមទៅលើការជួយជ្រោមជ្រែងពីសំណាក់ប្រជាជនដែលបានគាំទ្រនាង
ខ្ញុំ ជាបងប្អូនខ្មែរដូចគ្នា
ហើយនាងខ្ញុំក៏លែងគិតព្រួយបារម្ភពីសុវត្ថិភាពអ្វីទៀតដែរ”។
នាងត្រូវបានខ្មាន់កាំភ្លើងបាញ់ប៉ងសម្លាប់កាលពីឆ្នាំ២០០៧
ដោយបង្កឲ្យមានរបួសធ្ងន់។ នាងបានទៅព្យាបាលនៅក្រៅប្រទេស
ចាប់តាំងពីពេលនោះមក ហើយព្យាយាមលាក់ខ្លួនពីការប៉ងសម្លាប់៕ S