ភ្នំពេញ:
បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមានគ្នា ២នាក់
យកដៃរឹតកពីក្រោយ ដើម្បីប្លន់យកម៉ូតូ សេ១២៥ កាលពីវេលាម៉ោង
១១និង១៥នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២
នៅចំណុចខាងក្រោយក្រសួងធនធានទឹក ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន។
ជនរងគ្រោះដែលត្រូវក្រុមចោរច្របាច់កប្លន់យក
ម៉ូតូខាងលើមានឈ្មោះ ឈាន បុណ្យ អាយុ៣៧ឆ្នាំ រត់ម៉ូតូឌុប បានឲ្យដឹងថា
មុនពេលកើតហេតុរូបគាត់ដឹកជនសង្ស័យ២នាក់នេះ ពីម្តុំណាហ្គាវើលដ៍
ទៅចំណុចកើតហេតុខាងលើ ខណៈឌុបមកដល់ចំណុចខាងលើ
ភ្លាមនេះមានជនសង្ស័យម្នាក់បានយកដៃរឹតករបស់គាត់ រួចប្រាប់ថា
បើចង់រួចខ្លួន ប្រគល់ម៉ូតូនេះឲ្យពួកគេតាមសម្រួល
ពេលនោះគាត់ក៏បានចុះពីលើម៉ូតូរត់គេចខ្លួន ហើយត្រូវជនសង្ស័យទាំង
២នាក់ រត់តាមបានបន្តិចក៏ឡើងជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោលតែម្តង
ពេលជនសង្ស័យគេចបាត់ទើបគាត់ស្រែកឆោឡោឲ្យគេជួយ។
ម៉ូតូដែលជនសង្ស័យ ទាំងពីរនាក់នោះ ប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥
ស៊េរី២០០៥ ឡើងស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4515។
ប៉ូលិសប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា
យោងតាមចម្លើយសារភាពរបស់ជនរងគ្រោះ
ហាក់ដូចជាមិនទាន់មានការច្បាស់លាស់នៅឡើយ ទើបសមត្ថកិច្ចនៅមានការសង្ស័យ
ហើយធ្វើការតាមដានបន្តទៀត ខ្លាចជាករណីដែលបុរសរងគ្រោះ
ឆបោកក្រុមគ្រួសារ ដើម្បីជាការដោះបន្ទុកដល់គ្រួសារ
បន្ទាប់ពីបាត់ម៉ូតូមួយគ្រឿង ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់៕
Friday, November 30, 2012
បុរសម្នាក់គេចខ្លួនបាត់ជាង១០ថ្ងៃ ត្រូវឃាត់ខ្លួន ពីបទរំលោភ ប្អូនថ្លៃស្រី អាយុ១៧ឆ្នាំ
ឈ្មោះនៅ រ៉ាត់ គេចខ្លួនបាត់ជាង១០ថ្ងៃ ត្រូវឃាត់ខ្លួន ពីបទរំលោភប្អូនថ្លៃស្រី អាយុ១៧ឆ្នាំ |
ហេតុការណ៍ឃាត់ខ្លួន បានធ្វើឡើងកាលពីសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ចំណុចដំណាក់ដង្កោ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីធ្វើសកម្មភាពរួចកាលពីថ្ងៃទី២០ ខែវិច្ឆិកា ២០១២ រត់គេចខ្លួនទៅធ្វើកម្មករនៅស្រុកថៃ បាត់ជិត១០ថ្ងៃ ហើយត្រឡប់មកវិញ។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានឲ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះនៅ រ៉ាត់ អាយុ២៧ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៧ឆ្នាំ (ត្រូវជាប្អូនស្រីថ្លៃ)។
ក្មេងស្រីរងគ្រោះ បាននិយាយប្រាប់ប៉ូលិសថា មុនពេលកើតហេតុ បងថ្លៃបានហៅនាងឲ្យជិះម៉ូតូពីក្រោយ កាន់អាគុយយកទៅសាក។ ក្រោយយកអាគុយទុកកន្លែងសាករួចហើយ គាត់(បងថ្លៃជនសង្ស័យ) បានជិះម៉ូតូទៅដើរលេងទៀតមិនបានត្រឡប់មកផ្ទះទេ។ ពេលទៅដល់វាលស្រែកន្លែងស្ងាត់បងថ្លៃបានឈប់ម៉ូតូ។ ពេលនោះបងថ្លៃបានគម្រាមឲ្យនាងដោះខោអាវ ហើយចាប់ផ្តួលនាងទៅដី រួចធ្វើសកម្មភាពរំលោភនាងបានសម្រេចតែម្តង។ ក្រោយមកបងថ្លៃបាននាំនាងទៅអង្គុយក្នុងខ្ទមចាំស្រែទៀត។ បងថ្លៃក៏ចាប់រំលោភនាងបានសម្រេចម្តងទៀត ជាលើកទី២។ បន្ទាប់មកបងថ្លៃនេះ បានជិះម៉ូតូដឹកនាងត្រឡប់ទៅផ្ទះវិញ ភ្លាមៗនោះបងថ្លៃក៏គេចខ្លួនរត់ទៅប្រទេសថៃបាត់រហូតតែម្តង។
ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា រឿងអាស្រូវកូនប្រសាររំលោភប្អូនថ្លៃខ្លួនឯងនេះ គឺមិនចង់ឲ្យលេចឮទៅខាងក្រៅនោះទេ។ តែកូនប្រសាររូបនេះ មិនទទួលខុសត្រូវ និងកំហុសរបស់គេចង់ស៊ីបាយបោកឆ្នាំង រួចគេចខ្លួនទៅប្រទេសថៃបាត់ជាច្រើនថ្ងៃ។ ក្រោយពីដឹងរឿងនេះ ម្ដាយបានល្បួងលួងលោមឲ្យកូនប្រសារកំហូចនេះ ត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានប្តឹងប៉ូលិសឲ្យអន្តរាគមន៍ ដើម្បីចាប់ឃាត់ខ្លួនយកទៅផ្ដន្ទាទោសទៅតាមច្បាប់តែម្ដង។
ជនសង្ស័យបានសារភាពថា ពិតជាបានរំលោភលើប្អូនថ្លៃស្រីអាយុ១៧ឆ្នាំ បានសម្រេច២ដងប្រាកដមែន។ ប៉ុន្តែមិនមែនចាប់បង្ខំរំលោភទេ គឺនាងបានស្ម័គ្រចិត្តរួមរ័ក្សជាមួយដែរ។
បច្ចុប្បន្ន ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២នេះ៕
ភ្លើងលេបត្របាក់ផ្ទះ ស្រ្តីមេម៉ាយក្រីក្រ កូន៨នាក់ នៅខេត្តពោធិ៍សាត់ ខ្ទេចគ្មានសល់
ពោធិ៍សាត់:
ផ្ទះមួយខ្នងទំហំ៤,៥ម៉ែត្រគុណនឹង៣,៥ម៉ែត្រ
បាំងជញ្ជាំងស្លឹកក្រាលរនាបឫស្សី ប្រក់ស្បូវមួយខ្នង
របស់ស្ត្រីមេម៉ាយកូន៨នាក់ ត្រូវបានភ្លើងឆាបឆេះគ្មានសល់
កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
ស្ថិតក្នុងភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់
ខណៈពេលស្ត្រីជាម្ដាយទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេ
នៅឯប៉ៃលិនទុកឲ្យកូនតូចៗនៅចាំផ្ទះ។
អ្នកស្រី ឡាយ ពៅ មេភូមិក្ដីខ្វាវ ឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះ ឈ្មោះ ហេង ញ៉ាញ់ អាយុ៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនចំនួន៨នាក់ស្រី២នាក់។ នៅពេលកើតហេតុស្ត្រីរូបនោះ គាត់មិននៅផ្ទះទេ គាត់ទៅស៊ីឈ្នួលច្រូតស្រូវគេនៅឯប៉ៃលិន ដោយយកកូនស្រី ២នាក់ទៅជាមួយផង សព្វថ្ងៃឲ្យកូនប្រុស៥នាក់នៅចាំផ្ទះ ចំណែកម្នាក់ទៀតនៅជាមួយគេ។
អ្នកស្រីមេភូមិបានបន្តថា នៅពេលភ្លើងឆេះនេះ បងៗមិននៅទេ ពួកគេរវល់ទៅសាលារៀន គឺទុកប្អូនប្រុសពីរនាក់ដែលជាកូនភ្លោះអាយុ៦ឆ្នាំ ឲ្យនៅចាំផ្ទះ។ ពួកវាទាំងពីរនាក់ក៏បានយកដែកកេះដុតស្បូវលេង បណ្ដាលឲ្យឆេះផ្ទះអស់រលីងតែម្ដង។ អ្នកស្រីបានបន្តថា ក្នុងឧប្បទ្ទវហេតុនេះ តាមការសាកសួរកូនប្រុសបង ដែលវាត្រឡប់មកពីសាលាវិញបានរៀបរាប់ប្រាប់ថា ឆេះអស់ កង់មួយគ្រឿង ក្បាលឌីស ១ ទូរទស្សន៍១ អាគុយ៥០អំពែ១ និងថវិកាចំនួន ៧០ម៉ឺនរៀល។ ចំពោះថវិកា ៧០ម៉ឺនរៀលនោះ គឺមុនពេលស្ត្រីហេង ញ៉ាញ់ ចេញទៅស៊ីឈ្នួលច្រូតស្រូវ គាត់បានទុកលុយឲ្យកូនគាត់ម្នាក់អាយុ១៣ឆ្នាំ ឲ្យសងអង្គការនៅថ្ងៃខាងមុខ តែពេលនេះឆេះអស់ទៅហើយ។
អ្នកស្រី ឡាយ ពៅ បានបន្តថា ពេលនេះកំពុងធ្វើរបាយការណ៍ទៅលោកចៅសង្កាត់ ដើម្បីសុំជំនួយ។ ក្នុងពេលនោះ លោកនាយប៉ុស្ដិ៍រដ្ឋបាលចំរើនផល ក៏បានធ្វើរបាយការណ៍ទៅ អធិការ និងស្នងការខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះផងដែរ។
លោក ឈុន សៀង ចៅសង្កាត់ចំរើនផល បានឲ្យដឹងថា លោកបានដាក់សំណើទៅលោកអភិបាលក្រុង និងបន្តទៅកាកបាទក្រហម ដើម្បីនាំយកសម្ភារៈមកជួយ សង្គ្រោះគ្រួសារក្រីក្រនេះ។
ឆ្លើយតបនឹងសំណូមពរ និងសំណើ ពីអាជ្ញាធរមូលដ្ឋានភូមិ និងសង្កាត់ អ្នកស្រី ម៉ែន ផល្លី អភិបាលរងក្រុងពោធិ៍សាត់ បានប្រាប់តាមរយៈមេភូមិថា នៅពេលដែលម្ចាស់ផ្ទះឈ្មោះ ហេង ញ៉ាញ់ ត្រឡប់មកដល់វិញ អ្នកស្រី និងអញ្ជើញលោកអភិបាលក្រុង និងខាងកាកបាទក្រហមទៅដល់ភ្លាម៕(CEN)

មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ម្នាក់ និងបក្សពួកផឹកស្រាស្រវឹងដកកាំភ្លើងបាញ់កម្សាន្តលេង៤គ្រាប់
រាជធានីភ្នំពេញ ៖
ស្នូរអាវុធចំនួន៤គ្រាប់បានផ្ទុះឡើងផ្ទួនៗគ្នាយ៉ាងរន្ថើន
បង្កឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល
និងភ័យខ្លាចគ្រប់ៗគ្នាដែលមុនដំបូងគេនឹកស្មានថា
ជាសកម្មភាពចោរប្លន់ប្រដាប់អាវុធបាញ់ប្រហារជនរងគ្រោះណាម្នាក់
ប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ឬក៏ប្លន់ម៉ូតូនៅតាមផ្លូវ ។
ប៉ុន្តែក្រោយពេលសំឡេងផ្ទុះមានការស្ងប់ស្ងាត់គេបានចេញទៅមើល
កន្លែងកើតហេតុ ទើបដឹងច្បាស់ថា
ជាស្នូរអាវុធរបស់មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ម្នាក់រួមនឹងបក្សពួកផឹកស៊ីស្រវឹងធ្លាក់ភ្នែក
ហើយបានដកកាំភ្លើងខ្លីបាញ់ប្រហារមេឃលេងកម្សាន្តលំហែអារម្មណ៍
តែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង
៥០នាទីល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១២ នៅក្នុងភូមិពងទឹក
សង្កាត់ពងទឹក ខណ្ឌដង្កោ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា
មន្ត្រីប៉ូលិសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះឈុំ ពុទ្ធារ៉ា
ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ ប្រើប្រាស់កាំភ្លើងខ្លីម៉ាកកា៥៤
និងបានបាញ់ប្រហារមេឃចំនួន៤គ្រាប់
ចំណែកបក្សពួកត្រូវបានគេស្គាល់ឈ្មោះរតនៈ
ហើយក្រោយពេលបង្កការភ្ញាក់ផ្អើលរួចពួកគេបានជិះរថយន្តម៉ាក
កាមរីឆ្លាមមួយគ្រឿងព្យាយាមគេចខ្លួន
ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនបានប្រគល់ទៅ
កាន់ស្នងការដ្ឋានរាជធានីភ្នំពេញ តែពុំដឹងថា
មានការពិន័យបែបណានៅឡើយ...
ចាប់មនុស្សក្នុងផ្ទះហ្នឹងប្រគល់ជូនផ្ទះហ្នឹងមានជំនឿចិត្តទេ ។
កោះត្រូពិកសែនមនោរម្យនៅកម្ពុជា
ទិដ្ឋភាពនៅឆ្នេរសមុទ្រដ៏សក្បុសព័ទ្ធទៅដោយផ្ទៃទឹកសមុទ្រដ៏ថ្លាឆ្វេងនៃកោះរុង ជាទីសែនមនោរម្យសម្រាប់ភ្ញៀវទេសចរ។ |
តំបន់កោះត្រូពិកទាំងនោះ មានកោះប្រមាណជាង៦០បានបណ្តែតខ្លួននៅលើផ្ទៃឈូងសមុទ្រថៃ។ កោះទាំងនោះមានទីតាំងនៅក្នុងខេត្តមួយចំនួនរបស់ខ្មែរ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង។ វិសាលភាពដ៏ធំទូលាយបានផ្តល់នូវទេសភាពស្រស់ត្រកាលមិនអាចកាត់ ថ្លៃបាន សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរដែលនិយមការសម្រាកលម្ហែកាយយ៉ាង ស្ងប់ស្ងាត់។
ដំណើរកម្សាន្តមួយថ្ងៃនៅកោះឫស្សី
ភ្ញៀវទេសចរ គ្រាន់តែចំណាយប្រាក់ត្រឹមតែ១០ ដុល្លារប៉ុណ្ណោះសម្រាប់ការជិះទូកលេងកម្សាន្តនាពេលព្រឹកម៉ោង៩:៣០ ឆ្ពោះទៅកាន់កោះឫស្សីនេះ ខណៈវាស្ថិតតាមបណ្តោយឆ្នេរខ្សាច់ពណ៌មាសនៅខេត្តព្រះសីហនុ។ ទីនេះគឺជាឆ្នេរខ្សាច់ដ៏ល្អប្រណីតគ្មានពីរ សម្រាប់ក្រុមភ្ញៀវទេសចរដោយមិនចាំបាច់ចំណាយប្រាក់ច្រើននោះ ឡើយ។
គេឃើញមានផ្លូវលំមួយស្ថិតនៅចំកណ្តាលនៃទឹកដីកោះឫស្សី នេះតែម្តងដែលវាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការគយគន់នូវ ទេសភាពទាំងសងខាងបាន ពេលធ្វើដំណើរ។ ប្រសិនបើភ្ញៀវទេសចរមិនចង់លម្ហែកាយ ដោយការដេកហាលថ្ងៃលើឆ្នេរខ្សាច់នោះទេ ទីនេះក៏មានសំណង់ផ្ទះបឹងហ្គាឡូមួយចំនួនសម្រាប់សម្រាកលេងផងដែរ ប៉ុន្តែវាទាមទារការកក់កន្លែងទុកជាមុន។
ផ្ទះបឹងហ្គាឡូនោះ គឺជាទីដ៏ស័ក្ដិសមដើម្បីទស្សនាទេសភាពថ្ងៃរៀបអស្ដង្គតយ៉ាងលន្លង់ លន្លោចផងដែរ។ សម្រាប់ការស្នាក់នៅក្នុងផ្ទះបឹងហ្គាឡូប្រក់ស្លឹកមួយយប់មានតម្លៃ ១៥ដុល្លារ។
ជ្រមុជទឹកក្រោមសមុទ្រនៅកោះតាង
ទឹកដីកោះតាង នេះក៏ធ្លាប់ត្រូវបានគេស្គាល់ថា បង្កើតនូវឧបទ្ទវហេតុមួយនៃសម័យសង្គ្រាមវៀតណាម និងអាមេរិកដែរ។ វាមាននាវាចម្បាំងអាមេរិកឈ្មោះ ម៉ាយ៉ាហ្គូអេ បានបើកឆ្លងកាត់ នាសម័យខ្មែរក្រហមឆ្នាំ១៩៧៥។ កោះនេះមានលក្ខណៈជាទីកម្សាន្តហែលទឹក និងមុជទឹកតាមស្តង់ដារពិភពលោកតែម្តង។
ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកចេញពីដីគោកប្រហែលជា៥ម៉ោងឯណោះ។
កោះ តាងជាទីដ៏មនោរម្យសម្រាប់ហែលទឹកលេងកម្សាន្ត ឬជ្រមុជទឹកមើលផ្កាថ្ម ពពួកសត្វ ឬរុក្ខជាតិនៃអាណាចក្រក្រោមបាតសមុទ្រដ៏អស្ចារ្យ។
អ្វីដែល ភ្ញៀវតែងប្រទះឃើញ និងចាប់អារម្មណ៍នោះគឺជីវិតសត្វសមុទ្រដូចជាមឹក និងសត្វសេះសមុទ្រ ដែលស្ថិតនៅបរិវេណក្បែរកោះព្រីង ជាទីមានកន្លែងពីរសម្រាប់លោត និងជ្រមុជទឹកលេងកម្សាន្ត។ ប្រសិនបើភ្ញៀវមិនចង់លេងនៅទីនេះទេ ពួកគេក៏អាចបង្ហួសទៅកោះមួយទៀតគឺកោះរុងសន្លឹម ដែលមានទីតាំងក្បែរខេត្តព្រះសីហនុ។
ភ្ញៀវទេសចរអាចមុជទឹក កម្សាន្តជាមួយនឹងការទស្សនាត្រីសមុទ្រ និងសត្វសមុទ្រដទៃទៀតប្រកបដោយសុវត្ថិភាពទាំងពេលរាត្រីផងដែរ។
ភូមិនេសាទប្រពៃណីលើកោះស្តេច
កោះ ស្តេចគឺជាកោះមួយសម្បូរទៅដោយក្រុមមច្ឆាសមុទ្រច្រើនប្រភេទ ស្ថិតនៅក្នុងទឹកដីសមុទ្រខេត្តកោះកុងដែលស្ថិតនៅតាមព្រំដែន កម្ពុជា-ថៃ។
នៅលើកោះនេះ មានផ្ទះប្រជាជនសង់អំពីឈើច្រងេងច្រងាង ខ្វាត់ខ្វែង ខណៈដែលប្រជានេសាទក៏មមាញឹកនឹងការងារនេសាទចិញ្ចឹមជីវិតនោះ។
ភ្ញៀវ ទេសចរអាចមើលឃើញនូវទិដ្ឋភាពនៃជីវិតរស់នៅរបស់ក្រុមអ្នក នេសាទនៅលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយតែម្តង។ ក្រៅពីហែលទឹកកម្សាន្តតាមបណ្តោយឆ្នេរខ្សាច់ ភ្ញៀវទេសចរក៏អាចរីករាយនឹងការដើរចាប់សត្វក្តាមខ្យងនៅទីមានទឹក រាក់ៗផងដែរ។
ផ្ទះបឹងហ្គាឡូនៅកោះទន្សាយ
ដោយធ្វើដំណើរតាមទូកត្រឹម ២០ នាទីប៉ុណ្ណោះពីក្រុងកែបយើងនឹងទៅដល់កោះទន្សាយហើយ។
ទី នេះមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំ១៩២០។ ខណៈបច្ចុប្បន្ននេះមានក្រុមគ្រួសារខ្មែរមិនច្រើនទេដែលបានមករស់ នៅទីនេះ ដើម្បីសង់ភូមិឋាន និងប្រកបរបរបើកអាហារដ្ឋានសម្រាប់ក្រុមភ្ញៀវទេសចរ។
តំបន់ឆ្នេរខ្សាច់មានទឹករាក់ៗអាចមុជហែលលេង ឬចងអង្រឹងសម្រាកផឹកស្រាបៀរលម្ហែកាយយ៉ាងរំភើយក៏បាន។
បើ ទោះ ជាភ្ញៀវចង់បន្តការស្នាក់នៅដល់ពេលយប់ក្ដី ក៏ពួកគេត្រូវទ្រាំនឹងជីវភាពបែបជនបទ ដោយសារតែចរន្តអគ្គិសនីមានត្រឹមតែពីម៉ោង ៦ ល្ងាចដល់ ៩ យប់ប៉ុណ្ណោះ។ ស្ថិតនៅក្នុងភាពងងឹតនៃស្បៃរាត្រី ភ្ញៀវអាចឆ្លៀតគេងគយគន់ហ្វូងតារាលើមេឃាយ៉ាងភ្លឺច្បាស់។
សម្រាប់ ការស្នាក់នៅវិញគឺ១០ដុល្លារសម្រាប់បន្ទប់ស្នាក់នៅវិញគឺ១០ ដុល្លារគ្មានបន្ទប់ទឹក និង១៥ដុល្លារសម្រាប់បន្ទប់ស្នាក់មានបន្ទប់ទឹកខាងក្នុង។
ឆ្នេរខ្សាច់ដ៏ល្វឹងល្វើយលើកោះរុង
ប្រសិន បើជាភ្ញៀវចង់មានអារម្មណ៍អណ្តែតអណ្តូងហាក់ដូចជាចង់នៅលើ វាលដ៏ធំល្វឹងល្វើយតែម្នាក់ឯងនោះ កោះរុងអាចជួយបម្រើនូវសេចក្តីត្រូវការនេះបាន។ ធ្វើដំណើរប្រហែលជាពីរម៉ោងកន្លះដោយទូកពីក្រុងព្រះសីហនុ ភ្ញៀវទេសចរនឹងទៅដល់កោះដ៏មានសម្រស់ជាទីទាក់ទាញមិនខាន។ កោះរុងសម្បូរទៅដោយព្រៃរបោះក្រាស់ៗព័ទ្ធជុំវិញ ដែលភ្ញៀវទេសចរកម្របានជួបនូវទិដ្ឋភាពបែបនេះណាស់។ វាស្ថិតនៅភាគខាងនិរតីដោយគេក៏បានស្គាល់វាថាជាកោះឆ្នេរ ខ្សាច់សផងដែរ។
ទីនេះមិនមានសេវាបម្រើម្ហូបអាហារដូចជាកោះ ដទៃ នៅឡើយទេ ខណៈក្រុមភ្ញៀវត្រូវមានការត្រៀមចំណីចំណុកដោយខ្លួនឯង ឬក៏អាចទាក់ទងអ្នកនេសាទតាមភូមិដើម្បីទិញគ្រឿងសមុទ្រស្រស់ៗមកទទួល ទានក៏បាន៕ PR(POSTKHMER)
សមត្ថកិច្ចដុតកម្ទេច គ្រឿងញៀនជាង ២០គីឡូក្រាមដែល ចាប់បាននៅព្រលាន យន្តហោះអន្តរជាតិ សៀមរាប
សៀមរាប : គ្រឿងញៀន ប្រភេទកូកាអ៊ីន និងមេតំហ្វេតាមីន (ម៉ាទឹកក)
ដែលបានចាប់ កន្លងទៅ ប្រមាណជាង ២០គីឡូក្រាម នៅព្រលានយន្ត ហោះអន្តរជាតិ
ខេត្តសៀមរាប កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ
បានត្រូវសមត្ថកិច្ច សម្រេចដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា
ឆ្នាំ២០១២ នៅក្នុង បរិវេណតុលាការ ខេត្តសៀមរាប តែម្តង ។
ការដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងដោយមានការចូលរួមពីប្រធានស្តីទីសាលាដំបូងខេត្ត លោក ឌុចសុខ សារិន ព្រះរាជអាជ្ញាសាលាដំបូងលោក ទី សុវីនថាល់ ព្រមទាំងកម្លាំង នគរបាលខេត្ត កងរាជអាវុធហត្ថ ខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធនានា ជាច្រើននាក់ទៀត។ តាមការឲ្យដឹងពី លោក ទី សុវីនថាល់ ព្រះរាជអាជ្ញា សាលា ដំបូងខេត្តសៀមរាប គ្រឿងញៀន ជាង២០គីឡូក្រាមនេះ គឺបានមកពីការបង្រ្កាបការនាំ គ្រឿង ញៀន ឆ្លងកាត់ប្រទេសកម្ពុជា ចំនួន ៤ករណីរបស់ អាជ្ញាធរមានសមត្ថកិច្ច ដូចជាគយប្រចាំ ព្រលានយន្តហោះ អន្តរជាតិ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថ ខេត្តសៀមរាប។
លោក ឌុច សុខសារិន ប្រធានស្តីទីសាលាដំបូងខេត្តសៀមរាប បានថ្លែងថា ការដុតកំទេច គ្រឿងញៀនទាំងនោះ ដោយសារវាគ្មាន ប្រយោជន៍បន្តិច ណាសោះ ដល់សង្គម ជាពិសេសវិស័យវេជ្ជសាស្រ្ត ហើយគ្រឿងញៀន ទាំងអស់នេះ ក៏ត្រូវបានចៅក្រមស៊ើបសួរអនុញ្ញាតឲ្យបំផ្លាញចោលផងដែរ។
សូមរំលឹកថា នៅក្នុងអំឡុងចុងឆ្នាំ២០១២ នេះមានករណីនាំគ្រឿងញៀនឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិ សៀមរាប ចំនួន ៤ករណីដែលប្រព្រឹត្ត ឡើងដោយ ជនបរទេស ក្នុងនោះករណីទី១ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ មានស្ត្រីជនជាតិថៃ ម្នាក់ឈ្មោះ ឃតតាមី ណាតផាផន (KOTAN MISS NAPAPHON) អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ V 990386 ដោយធ្វើដំណើរតាមជើងយន្តហោះ MI-636 សិង្ហបុរី-សៀមរាប បាននាំគ្រឿង ញៀនប្រភេទម៉ាទឹកកចំនួន ៣.៦៤២ក្រាម ចូលមក កម្ពុជា និងករណីទី២ឈ្មោះ ឥន្ធនូ សូភី (INTHANU SUPHEE) ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ Z573406 ធ្វើដំណើរ តាមជើង យន្តហោះ MG764 កូឡាឡាំពួរ សៀមរាប បានរកឃើញសារធាតុញៀន ទម្ងន់ ៥,៥៦៤ក្រាម (៥.៥៦៤គីឡូក្រាម) ត្រូវបានជនសង្ស័យរូបនេះ ដឹកជញ្ជូននិងជួញដូរ ដោយខុស ច្បាប់ ចូលតាមអាកាស យានដ្ឋានអន្តរជាតិសៀមរាប។ ករណីទី៣ និងទី៤ គឺនៅក្នុងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ កម្លាំងគយប្រចាំច្រកទ្វារព្រលានយន្តហោះ ខេត្ត សៀមរាប ក៏បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិថៃចំនួន២នាក់ ដែលបាននាំគ្រឿងញៀន ពីប្រទេសប្រេស៊ីលក្នុងបំណងទៅកាន់ប្រទេសទីបីប៉ុន្តែត្រូវចាប់ខ្លួនក្នុង ខណៈឆ្លងកាត់ប្រទេសកម្ពុជា។ ស្រ្តីទាំងពីរនាក់មានឈ្មោះយ៉ាថា ណូផាក វ៉ារ៉ាផន កើតនៅឆ្នាំ១៩៩២ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទកូកាអ៊ីនបានចំនួន ៦.៥២០ក្រាម និងឈ្មោះឆែថង អរ៉ាផា កើតនៅឆ្នាំ១៩៨៦ ដកហូតបានថ្នាំញៀនចំនួន៥.០៣៣ក្រាម។
បច្ចុប្បន្នជនទាំងនោះត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដើម្បីរងចាំថ្ងៃបើក សវនាការ ៕(DAP)

សិស្សវិទ្យាល័យ សន្ធរម៉ុក មិនគិតរៀន សូត្រនាំគ្នា ឆក់កាបូប ត្រូវជាប់ទ្រុង
ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ក្នុង នោះម្នាក់
ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ សន្ធរម៉ុក ហើយធ្លាប់ជាមុខសញ្ញាជាប់ពន្ធ
នាគាររយៈពេលជិត៥ឆ្នាំ ត្រូវបានកម្លាំងនគរ បាលព្រហ្មទណ្ឌខណ្ឌទួលគោក
ដេញចាប់បាន ភ្លាមៗ ក្រោយពីពួកគេទាំងពីរនាក់ នាំគ្នាធ្វើ
សកម្មភាពឆក់កាបូបអ្នកដំណើរនៅម្ដុំស្ពាន អាកាស៧មករា រួចហើយជិះគេចខ្លួនបន្ដទៅ
បុកអ្នកធ្វើដំណើរតាមផ្លូវ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលព្រហ្មទណ្ឌទួលគោក បានឱ្យដឹងថា សកម្ម ភាពឆក់កាបូបអ្នកដំណើរខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង១១និង០៥នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥៨៤ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក បន្ទាប់ពីជនសង្ស័យទាំង ពីរ បានធ្វើសកម្មភាពឆក់នៅម្ដុំស្ពានអាកាស ៧មករា រួចជិះម៉ូតូគេចខ្លួនទៅដល់ក្រោយ ផ្សារទួលគោក ។
ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានឆ្លើយ សារភាពថា ពួកគេទី១ឈ្មោះផាន់ ភារម្យ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក និងទី២ព្រំ សុធារិទ្ធ អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ដោយឡែកជនរងគ្រោះឈ្មោះពុធ សុភក្ដ្រ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ មានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
មន្ដ្រីនគរបាលខណ្ឌទួលគោក បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅវេលា ម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំងពីរ នាក់ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហមមួយ គ្រឿង លុះដល់ចំណុច ស្ពានអាកាស៧មករា ក៏ប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូតែ ម្នាក់ឯង ដោយមានស្ពាយកាបូបផងនោះ ក៏ធ្វើសកម្មភាពឆក់បានសម្រេច ហើយជិះ ម៉ូតូគេចខ្លួន រហូតទៅដល់ក្រោយផ្សារទួល គោក ក៏បុកជាមួយម៉ូតូប្រជាពលរដ្ឋ ហើយទុក ម៉ូតូចោល បន្ដរត់គេចទៅផ្ទះរបស់គេ នៅម្ដុំ នោះ ប៉ុន្ដែត្រូវបាន នគរបាលព្រហ្មទណ្ឌចាប់ ខ្លួនតែម្ដង ។
មុនពេលចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយ ជើងម្នាក់ ទំរាំសមត្ថកិច្ចមកដល់ ។
មន្ដ្រីនគរបាលបានបន្ដថា ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ នេះ ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជិត៥ ឆ្នាំ ដោយជាប់ពាក់ព័ន្ធនិងករណីឆក់ ហើយ មិនទាន់ចេញពីគុកបានប៉ុន្មានផង ឥឡូវត្រូវ ចូលគុកម្ដងទៀត ។(DAP)

ចិនកំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង
លោក សូរិន ពិនសុវណ្ណបានប្រាប់ភ្នាក់ងារ Reuters ថា «ប្រតិកម្មរបស់ខ្ញុំ ពិតណាស់ថា ធ្វើឲ្យភាពតានតឹងរឹតតែកើនឡើងដែលកំពុងកើតឡើងហើយ។ ហើយនេះវាជារឿងធ្ងន់ធ្ងរមួយ»។
លោកបានបញ្ជាក់ថា «វាជារឿងសំខាន់ក្នុងការអនុវត្តនូវការទប់ស្កាត់ ហើយព្យាយាមខិតជិត ដំណោះស្រាយបញ្ហានេះ នៅថ្នាក់ប្រមុខរដ្ឋ និងឲ្យមានការបើកចំហរក្នុងការស្តាប់ការព្រួយបារម្ភនៃគ្រប់ភាគី ទាំងអស់ និងគ្រប់ហេតុទាំងអស់»។
សមុទ្រចិនខាងត្បូង គឺជាកន្លែងដែលមានបញ្ហាធំបំផុតក្នុងតំបន់អាស៊ីដែលសមាជិកអាស៊ាន ខ្លះទាមទារយកមកធ្វើជាអធិបតេយ្យភាពនៅក្នុងដែនទឹកដែលគេគិតថា ជាកន្លែងសំបូរដោយប្រេងនិងឧស្ម័ន។
សូមបញ្ជាក់ថា ប្រទេសចិនជាប្រទេសដែលចង់ទាមទារយកសមុទ្រចិនខាងត្បូងទាំងមូល ខណៈប្រទេសហ្វីលីពីន តៃវ៉ាន់ វៀតណាម ព្រុយណេ និងម៉ាឡេស៊ីទាមទារផ្នែកខ្លះនៃដែនសមុទ្រនោះ។Reuters
ពីអ្នកបកក្ដាមទៅជាតារា ស៊ិន រតនាប្រកាសរួមរស់នឹងសង្សារមុនរៀបការ
មិនទាន់បាន២ឆ្នាំពេញលេញ ទេ ដែលអតីតអ្នកស៊ីឈ្នួលផាត់មុខ ក្នុងហាងកែសម្ផស្សសាមញ្ញ កញ្ញា ស៊ិន រតនា វិវឌ្ឍខ្លួនឡើងកាន់តំណែងជាតារាភាពយន្ត និងតារាម៉ូដែល ក្រោយឱកាសហុចឲ្យដោយចៃដន្យក្នុងកម្មវិធីដើរម៉ូដមួយកាលពី ចុងឆ្នាំ២០១០ ខណៈគេត្រូវការតារាម៉ូដែលមកបំពេញភាពខ្វះចម្លោះ តារាដែលអវត្តមាននោះ។
ជីវិតលើវិថីសិល្បៈរបស់អតីតអ្នកផាត់ មុខ រូបនេះ ដ្បិតថាមិនទាន់ចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ ឬរោងភាពយន្តក្នុងស្រុកក្ដី ប៉ុន្តែនាងបែរទទួលបានឱកាសលោតរំលង រនាំងសិល្បៈដ៏សែនខ្ពស់ឡើងទៅដល់ជាតារាភាពយន្តអន្តរជាតិទៅវិញ ដែលតារាក្នុងស្រុកមួយចំនួនប៉ងប្រាថ្នា តែតោងមិនបាន។
ស្រី ស្រស់មានកំណើតមកពីខេត្តព្រះសីហនុ និងជាអ្នកស៊ីឈ្នួលបកក្តាម រូបនេះបានសារភាពថា៖ «ពិតណាស់ ការបញ្ចេញកាយវិការសម្តែងខ្សែភាពយន្តក្នុងស្រុក ខ្ញុំនៅមិនទាន់បានសម្តែងមួយរឿងទេ បើសូម្បីតែថតស្ប៉តក៏មិនមានដែរ ក្រៅពីដើរម៉ូដនោះ ជិតពីរឆ្នាំមកនេះ។ តែបើនិយាយពីការសម្តែងភាពយន្តបរទេស និងសម្តែងជាមួយតួប្រុសជនជាតិគេនោះប្រហែលជាមិនចាញ់តារាៗ សម្តែងរៀមច្បងមួយចំនួននោះទេ»។
ស៊ិន រតនា បានឲ្យដឹងទៀតថា៖ «មកដល់ពេលនេះ ខ្ញុំសម្តែងភាពយន្ត ដែលផលិតដោយផលិតករបរទេសបានចំនួនពីររឿងហើយ រឿងទី១ «ព្រះអាទិត្យរះក្នុងក្រុងសេអ៊ូល» ដែលសម្តែងជាមួយតួប្រុសជនជាតិកូរ៉េ ហើយការផលិតនិងដឹកនាំរឿងដោយជនជាតិកូរ៉េ។ ចំណែករឿងទី២ ដែលពេលនេះកំពុងថតបាន៥០ភាគរយ គឺរឿង «ប៉ូលិសស្រីឆ្នើម» សម្តែងជាមួយតួជប៉ុន ដែលផលិតនិងដឹកនាំដោយជនជាតិជប៉ុនផងដែរ»។
យោង តាមសម្ដី តារារូបនេះ រឿង «ព្រះអាទិត្យរះនៅក្នុងទីក្រុងសេអ៊ូល» គឺជាខ្សែរឿងមួយដ៏កម្សត់ និយាយពីខ្សែជីវិតនារីម្នាក់ផ្សងព្រេងទៅធ្វើការនៅប្រទេសកូរ៉េ និងត្រូវបុរសជនជាតិកូរ៉េធ្វើបាប។ ឯរឿង «ប៉ូលិសស្រីឆ្នើម» ធ្វើការស៊ើបអង្កេតវាយតប់ជាមួយក្រុមមនុស្សក្នុងសង្គមងងឹត ដែលនាងដើរតួជាប៉ូលិសតាមការពាររកយុត្តិធម៌។
ទន្ទឹមនឹងភាព លេច ធ្លោ ជាមួយទីផ្សារសិល្បៈសម្តែងភាពយន្តក្រៅស្រុកនេះ អតីតអ្នកបកក្តាមនៅទឹកដីទេសចរណ៍ នៅក្រុងព្រះសីហនុ រូបនេះ ស្រាប់តែបញ្ចេញនូវទុនខ្ទង់ម៉ឺនដុល្លារ ឡើងធ្វើជាថៅកែហាងកែសម្ផស្ស និងជាអ្នកបោះដុំផលិតផលសម្អាងម៉ាក ENESTI ពីប្រទេសកូរ៉េ នៅស្រុកខ្មែរ ធ្វើឲ្យនាងត្រូវស្ថិតក្នុងចំណុចសង្ស័យថា ទទួលបានជំនួយឧបត្ថម្ភពីបុរសណាម្នាក់ ខណៈដែលកន្លងមក ក៏ធ្លាប់ល្បីថា មានទំនាក់ទំនងស្នេហ៍ជាមួយបុរសអាថ៌កំបាំងដែលជូនកាដូរថយន្តឲ្យ នាងផងដែរនោះ ។
ឆ្លើយ តបនឹងការសង្ស័យនេះ តារាសម្តែងឆ្វាក់តែតួប្រុសបរទេស នាង ស៊ិន រតនា បានប្រាប់ថា៖ «ខ្ញុំមិនមានបុរសអាថ៌កំបាំងណា ឧបត្ថម្ភខ្ញុំទេ។ អ្វីៗដែលអ្នកបកក្តាមខ្ញុំនេះមានសព្វថ្ងៃគឺជាការទំនុកបម្រុង ដោយខ្លួនឯង ទាំងលំបាកលំបិន តាំងពីធ្វើជាអ្នកស៊ីឈ្នួលកែសម្ផស្ស រហូតក្លាយជាតារាភាពយន្ត»។
ប៉ុន្តែ ស្រីស្រស់ថ្ពាល់ខួចរូបនេះបានប្រកាសថា៖ «ពេលនេះខ្ញុំមិននៅទំនេរទេ ខ្ញុំមានម្ចាស់បេះដូងហើយ ហើយពួកខ្ញុំក៏យកចិត្តថ្លើមគ្នា ខ្វះតែថ្ងៃរួមរស់ជាមួយគ្នាតែប៉ុណ្ណោះ»។
កញ្ញា ស៊ិន រតនា បានប្រាប់ថា៖ «ម្ចាស់ចិត្តខ្ញុំពេលនេះ គាត់កំពុងរស់នៅប្រទេសបារាំង ហើយពួកយើងបានស្គាល់ និងបង្កើតចំណងស្នេហាជាមួយគ្នាអស់៥ឆ្នាំហើយ តាំងពីមុនខ្ញុំចូលសិល្បៈម្ល៉េះ។ ពួកយើងស្គាល់គ្នានៅលើទឹកដីកំណើតរបស់ខ្ញុំ គ្រាដែលគាត់មកលេងស្រុកខ្មែរកាលពី៥ឆ្នាំមុន»។
នាងបាន ប្រាប់ ទៀតថា៖ «ម្ចាស់ស្នេហ៍របស់ខ្ញុំរស់នៅបារាំងនោះ និងមានស្រុកកំណើតនៅខេត្តបាត់ដំបង។ គាត់ឈ្មោះ ហ៊ិន សុវុទ្ធី ឆ្នាំនេះមានអាយុ៣៤ឆ្នាំ»។
ជាមួយការស្ម័គ្រលាតត្រដាងរឿង អាថ៌កំបាំង ដែលនាងព្យាយាមលាក់បាំងរាប់ឆ្នាំមកនេះ តារាសម្តែងកុនបរទេសរូបនេះបាននិយាយថា៖ «ល្មមដល់ពេល ដែលខ្ញុំត្រូវបញ្ចេញហើយ មិនចាំបាច់លាក់លៀមអីទៀតទេ ហើយម្យ៉ាងខ្ញុំគិតថា ការបញ្ចេញការពិតមួយនេះ ជាឱសថបន្សាបព័ត៌មានថាខ្ញុំនេះ មានអ្នកឧបត្ថម្ភកំបាំងមុខ ដែលជាមន្ត្រីមានលុយ និងមានអំណាចនៅក្នុងស្រុក»។
នាងបាន បញ្ជាក់ដោយភាពក្លាហានថា៖ «ម្ចាស់បេះដូងខ្ញុំគាត់នឹងវិលមកនៅ រកស៊ីនៅស្រុកខ្មែរវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយដំណើរវិលមកវិញនេះក៏ដើម្បីពួកយើងបានរួមរស់សាងសុភមង្គល គ្រួសារជាមួយគ្នាដែរ មុននឹងពួកយើងគិតគូររកថ្ងៃខែឆ្នាំល្អដឹកដៃគ្នាចូលរោងការ បំពេញប្រពៃណីខ្មែរនោះ»៕
ពលរដ្ឋនៅខេត្តមណ្ឌលគិរីបារម្ភពីការបង្ខំឲ្យរុះរើលំនៅឋានជាលើកទីពីរ
ដោយ រដ្ឋា វីសាល
អាជ្ញាធរខេត្តមណ្ឌលគិរី កំណត់ពេលវេលាជាលើកទីពីរ ឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចេញពីតំបន់ភ្នំដោះក្រមុំ បើមិនដូច្នេះទេ ក្រុមសមត្ថកិច្ចនឹងរុះរើលំនៅឋានប្រជាពលរដ្ឋដោយបង្ខំ។ក៏ប៉ុន្តែ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរដោះស្រាយផ្តល់ដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋតាំងទីលំនៅថ្មីជាមុនសិន។
ប្រជាពលរដ្ឋរស់នៅភូមិដោះក្រមុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងព្រួយបារម្ភពីការបង្ខំឲ្យរុះរើលំនៅឋានជាលើកទីពីរ បន្ទាប់ពីអាជ្ញាធរក្រុងសែនមនោរម្យ បានប្រើប្រាស់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរុះរើផ្ទះសម្បែង និងមិនបានដោះស្រាយផលប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់។
អ្នកភូមិដោះក្រមុំ សង្កាត់សុខដុម្យ ក្រុងសែនមនោរម្យ លោក ឃៀង សាយ័ន នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរក្រុងបានចេញលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋរុះរើលំនៅឋាន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ហេតុនេះប្រជាពលរដ្ឋកំពុងមានកង្វល់មិនដឹងទៅរស់នៅកន្លែងណា។ ពួកគាត់អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយផ្តល់ដី សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅថ្មី៖ «អាដីហ្នឹងគេយកទៅធ្វើកន្លែងទឹកស្អាតហ្នឹង ហើយដេញប្រជាពលរដ្ឋចេញ អ៊ីចឹងហើយប្រជាពលរដ្ឋនៅអត់បាន»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ប្រជាពលរដ្ឋភូមិដោះក្រមុំ ជាង ១០គ្រួសារ បាននាំគ្នាទៅសុំឲ្យអាជ្ញាធរក្រុងសែនមនោរម្យ ជួយដោះស្រាយផ្តល់ដីនៅទីតាំងណាមួយ ដើម្បីប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី មុននឹងរុះរើលំនៅឋានចេញ។ ប៉ុន្តែរហូតពេលនេះ សំណូមពររបស់ប្រជាពលរដ្ឋមិនឃើញមានការឆ្លើយតបនៅឡើយ។
ប្រជាពលរដ្ឋភូមិដោះក្រមុំ មួយរូបទៀត គឺលោក សេង លី មានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនភ័យខ្លាចក្រុមសមត្ថកិច្ចចុះរុះរើលំនៅឋានពួក គាត់ចោល ហេតុនេះពួកគាត់បង្ខំចិត្តរុះរើដោយខ្លួនឯង ប៉ុន្តែខ្លះទៀតមិនទាន់បានរុះរើនៅឡើយ។ លោកបន្តថា អាជ្ញាធរព្រមានថា នៅចុងខែវិច្ឆិកា នេះ ប្រសិនប្រជាពលរដ្ឋមិនរុះរើផ្ទះចេញទេ ក្រុមសមត្ថកិច្ចនឹងប្រើប្រាស់កងកម្លាំងរុះរើលំនៅឋានប្រជាពលរដ្ឋ និងតម្រូវឲ្យម្ចាស់ផ្ទះចេញថ្លៃពលកម្មរុះរើនេះទៀតផង៖ «កន្លែង នោះគេអត់រុះទេ ហើយគេធ្វើសាងសង់ជាផ្ទះថ្មៗ ហើយដល់ផ្ទះពួកខ្ញុំក្រៗ ធ្វើតូចៗ ប្រាំម៉ែត្រ បួនម៉ែត្រ គេរុះឈូសអស់។ គេបង្ខំគេគាបឲ្យខ្ញុំរុះតែម្តង»។
អភិបាលក្រុងសែនមនោរម្យ លោក តេង សម្បត្តិ មានប្រសាសន៍បញ្ជាក់ថា លោកមិនមានសិទ្ធិសម្រេចលើសំណើសុំដីសម្បទានសង្គមកិច្ចរបស់ ប្រជាពលរដ្ឋនោះបានទេ។ លោកអះអាងថា បានស្នើសុំករណីនេះទៅអាជ្ញាធរខេត្តហើយ៖ «មិនដឹងគាត់ទៅធ្វើ អ្វីកន្លែងហ្នឹង ព្រោះអ្វីដីហ្នឹងដីរបស់រដ្ឋ។ ដីសម្បទាន យ៉ាងម៉េចៗចង់សម្លុតរដ្ឋ។ ចុះត្រឹមតែក្រុងទៅដោះស្រាយម៉េចចេញ មិនទាន់ទេអាហ្នឹង ខ្ញុំសំណូមពរទៅលើដែរដូចគ្នា»។
ប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភិរម្យ មានប្រសាសន៍បញ្ជាក់ថា ក្រុមអាជ្ញាធរគួរស្វែងរកមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ជាជាងប្រើកម្លាំងបណ្ដេញចេញ៖ «ប្រជាពលរដ្ឋគាត់មានតែពឹងពាក់ទៅ លើអាជ្ញាធរហ្នឹងហើយ បើសិនអាជ្ញាធរលោកមិនដោះស្រាយ បែរជាគិតតែបណ្ដេញដោយប្រើហិង្សា យើងយល់ឃើញថាប្រទេសយើង ឬអាជ្ញាធរយើង គឺមិនបានយល់ពីកាតព្វកិច្ចរបស់ខ្លួនទេ គឺអាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ»។
អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីប៉ុន្មានឆ្នាំមុននេះ បានបណ្ដេញប្រជាពលរដ្ឋមួយចំនួនចេញពីតំបន់ភ្នំដោះក្រមុំ ដើម្បីរក្សាតំបន់នោះទុកជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ បន្ទាប់មក នៅខែតុលា ឆ្នាំ២០១២ សាលាក្រុងសែនមនោរម្យ បានចេញលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋអ្នកមានសំណង់នៅលើដីនេះ រុះរើចេញជាថ្មី ក៏ប៉ុន្តែមិនមានប្រជាពលរដ្ឋណាព្រមរុះរើលំនៅឋានចេញទេ ទើបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ អាជ្ញាធរក្រុងបានប្រើប្រាស់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ រុះរើផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង៕(rfa)
បក្សសង្គ្រោះជាតិគ្រោងធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
ដោយ សុខ សេរី
គណបក្សសង្គ្រោះជាតិ ជាគណបក្សដែលទើបនឹងបង្កើតថ្មី គ្រោងនឹងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣ នោះទេ បើសិនជាលក្ខខណ្ឌនានារបស់ខ្លួនដែលស្នើទៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កន្លងមក មិនត្រូវបានដោះស្រាយនោះទេ។
RFA/Sok Serey
ការប្រកាសបែបនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប គ្រោងប្រកាសជាផ្លូវការឲ្យគណបក្សនយោបាយនានាចុះឈ្មោះបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
គ.ជ.ប គ្រោងប្រកាសឲ្យគណបក្សនយោបាយចុះឈ្មោះនោះ នៅក្នុងរយៈពេល ៩០ថ្ងៃមុនថ្ងៃបោះឆ្នោតឈានមកដល់ គឺអនុញ្ញាតឲ្យចុះឈ្មោះរវាងខែមីនា ឬខែមេសា ឆ្នាំ២០១៣។
គ.ជ.ប បានកត់សម្គាល់ថា រហូតមកដល់ពេលនេះមានគណបក្សនយោបាយចំនួនជាង១០ ហើយ បានមកចូលរួមក្នុងការប្រជុំនានានៅ គ.ជ.ប តាមការអញ្ជើញរបស់ គ.ជ.ប កន្លងមក ប៉ុន្តែគណបក្សដែលបានចុះឈ្មោះចូលរួមក្នុងដំណើរការពិនិត្យបញ្ជី អ្នកចុះឈ្មោះបោះឆ្នោត គឺមានចំនួន ៦គណបក្សហើយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប ប្រឹងប្រែងរៀបចំការបោះឆ្នោតនោះប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកបញ្ជាក់ទៀតថា បើទោះបីជាគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី មិនចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ក៏ដោយ ក៏លោក ទេព នីថា រំពឹងថា ដំណើរការបោះឆ្នោតនៅតែបន្តដូចការគ្រោងទុក៖ «បើទោះបីជា គណបក្សពីរបូកចូលគ្នាទៅជាមួយ បើសិនជាគាត់មិនចូលរួមទេ នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែដំណើរការបោះឆ្នោត យើងរៀបចំទូទៅ ហើយការរៀបចំរបស់ គ.ជ.ប យើងទូលាយ និងស្មើភាពគ្នាចំពោះមុខគណបក្សទាំងអស់»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ អាចនឹងដកខ្លួនពីការបោះឆ្នោតនោះ បើសិនណាមិនមានវត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោតនោះ៖ «តស៊ូដើម្បីកែទម្រង់ គ.ជ.ប បន្តទៅទៀត តាំងពីថ្នាក់ជាតិដល់ថ្នាក់រហូតដល់ថ្នាក់មូលដ្ឋាន ហើយនិងតស៊ូធ្វើម៉េចបើកផ្លូវឲ្យលោកប្រធានចូលរួមក្នុងការបោះ ឆ្នោត។ យើងកំពុងតែតស៊ូ យើងមិនអាចនិយាយអ្វីលើសពីនេះបានទេ»។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃអង្គការខុមហ្វែល (Comfrel) ឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា បានបញ្ជាក់ថា វត្តមានរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី គឺចាំបាច់ណាស់ក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៖ «ធ្វើឲ្យ ការបោះឆ្នោតនោះកាន់តែមានអត្ថន័យ ហើយនិងធ្វើឲ្យការបោះឆ្នោតនោះមើលទៅការប្រកួតប្រជែងហ្នឹង ខិតទៅរកភាពយុត្តិធម៌បានប្រសើរជាងអវត្តមាន»។
លោក គល់ បញ្ញា បានមានប្រសាសន៍ទៀតថា លោកគ្រោងដាក់អ្នកសង្កេតការណ៦រយៈពេលខ្លីសរុបចំនួនជាង ៦ពាន់នាក់ ផ្ដោតលើការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជាដើម។
ជាមួយគ្នានេះ លោកគ្រោងដាក់អ្នកសង្កេតការណ៍រយៈពេលវែងចំនួន ២៥០នាក់ទៀត ផ្ដោតលើការរាប់សន្លឹកឆ្នោត និងថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត។ គម្រោងទាំងនោះត្រូវចំណាយថវិកាចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក។
ប្រភពពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប គ្រោងចំណាយថវិកាសរុប ២១លានដុល្លារអាមេរិក ដើម្បីរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ក្នុងនោះមានអង្គការជាតិ និងអន្តរជាតិ ចំនួន១២ ហើយត្រៀមចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនោះ៕(rfa)
ពលរដ្ឋរៀបចំពិធីសំពះព្រះខែនិងអកអំបុកទោះបីមិនមានពិធីបុណ្យអុំទូក
ដោយ ខែ សុណង
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
គឺជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ
ត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីបុរាណកាល
ហើយនឹងបានបន្តរហូតដល់សព្វថ្ងៃ។
RFA/Khe Sonorng
តាមការគ្រោងទុក នៅក្នុងឆ្នាំ២០១២ ពិធីនេះគឺគេត្រូវប្រារព្ធឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤កើត ថ្ងៃកោរ ខែកត្តិក រហូតដល់ថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី២៧ ទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២។
ប៉ុន្តែកម្មវិធីនេះ នឹងត្រូវខកខានទៅវិញដោយហេតុផលតែមួយគត់ គឺពលរដ្ឋកម្ពុជា ត្រូវកាន់ទុក្ខអតីតព្រះមហាក្សត្រ ដែលព្រះអង្គទើបយាងចូលទិវង្គតនាពេលកន្លងទៅ។
បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសលុបចោលនូវព្រះរាជពិធីបុណ្យ អុំទូក និងបណ្ដែតប្រទីប ក្នុងឆ្នាំ២០១២ នេះក៏ដោយ ពិធីនេះមិនត្រូវបានគេបំភ្លេចចោលទាំងស្រុងនោះទេ។ ប្រជាពលរដ្ឋកម្ពុជា នៅតែសស្រាក់សស្រាំរៀបចំពិធីសែនព្រេន សំពះព្រះខែ អកអំបុក ដូចធម្មតាជាដដែល។
តាំងពីព្រឹកព្រលឹមនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចំថ្ងៃទី១៥កើត ពេញបូណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រី បាននាំគ្នាមូលមីររូតរះទៅផ្សារ ដើម្បីទិញគ្រឿងសក្ការបូជា ដូចជា អំបុក ដូង ចេក ទៀន ធូប ផ្កាភ្ញី ជាដើម។
ស្ត្រីវ័យកណ្ដាលមួយរូប ដែលកំពុងឈរទិញចេកនៅផ្សារដើមគ កញ្ញា លន់ មណ្ឌល មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានថ្លែងថា នាងមានទឹកចិត្តជ្រះថ្លានៅថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យ អុំទូកនេះ ដោយនាងមកទិញគ្រឿងសក្ការបូជាសំពះព្រះខែ និងអកអំបុកដូចឆ្នាំមុនៗដែរ៖ «ថ្ងៃហ្នឹង ខ្ញុំទិញចេក ព្រោះអីថ្ងៃពេញបូណ៌ ប៉ះថ្ងៃដែលប្រពៃណីខ្មែរយើងអកអំបុកណា ដូច្នេះហើយ យើងទិញយកទៅវត្ត ឬក៏ដាក់សែននៅផ្ទះ។ ខ្ញុំយល់ថា ដោយសារប្រទេសយើងជួបនឹងវិបត្តិ ដោយសារសម្ដេចតាសុគតណា ដូច្នេះហើយទោះបីជាអត់មានក៏អត់មានបញ្ហាអ្វីដែរ បើថាចាំមានទៅលេងនៅបុណ្យអុំទូកទៅ បើពេលអត់មានអីចឹង យើងអាចដើរកម្សាន្តទៅកន្លែងណាផ្សេងជាគ្រួសារ ឬជាលក្ខណៈទៅជាមួយមិត្តភ័ក្ដិអីចឹង»។
ចំណែកពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ទៀត គឺអ្នកស្រី សុថាវរី ដែលនៅនឹងដៃមានកាន់ផ្កា និងផ្លែឈើផងនោះ បានឲ្យដឹងថា គាត់មិនយល់ទាស់នោះទេចំពោះការមិនមានកម្មវិធីប្រណាំងទូក និងលយប្រទីបនោះ។ អ្នកស្រីបន្តថា គាត់ និងអ្នកជិតខាង នៅតែរំលឹកពិធីសែនព្រះខែ និងអកអំបុកជាធម្មតា និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការចូលទិវង្គតរបស់ព្រះវ រាជបិតាជាតិខ្មែរ៖ «ទាំងពីរហ្នឹង ប្អូនទាំងអកអំបុក ទាំងសែនសំពះព្រះខែ ហើយចំថ្ងៃសីលទៀតណា ដល់ពេលអត់មានពិធីបុណ្យអ៊ីចឹង វាល្អម្យ៉ាងដែរ»។
ទាក់ទងទៅនឹងការមិនប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១២ នេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈជាច្រើនលើកថា កម្ពុជា ជាប់រវល់ត្រៀមរៀបចំព្រះរាជពិធីបុណ្យបូជាព្រះបរមសព អតីតព្រះមហាក្សត្រ។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសទី៣ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក គឺនៅមានពេលច្រើនដើម្បីប្រារព្ធពិធីនៅឆ្នាំជាបន្តបន្ទាប់បាន ប៉ុន្តែព្រះរាជពិធីបុណ្យបូជាព្រះបរមសព គឺមានតែម្ដងទេ។
ហេតុនេះ រដ្ឋាភិបាលចាំបាច់ត្រៀមលក្ខណៈជាស្រេចក្នុងការរៀបចំការងារផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការប្រារព្ធព្រះរាជពិធីបុណ្យបូជាព្រះបរមសព នាពេលខាងមុខ បានល្អប្រសើរ។ ម្យ៉ាងទៀត ការបិទមិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ជាការសម្ដែងការគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ដែលព្រះអង្គទើបយាងចូលទិវង្គតនាពេលកន្លងទៅ៖ «សូមមេត្តា ប្រជាពលរដ្ឋ មេត្តាយោគយល់អំពីការអាក់ខានក្នុងការសប្បាយរីករាយនេះ។ យើងនៅមានពេលច្រើនទៀត តែអតីតព្រះមហាក្សត្រ សម្ដេចឪ របស់យើងមានតែមួយអង្គគត់។ ឯយើងនៅសល់ច្រើនឆ្នាំទៀត ដើម្បីនឹងបុណ្យអុំទូកនោះ ហើយអុំទូកអុំពេលណាក៏បានដែរ»។
អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។
ពាក់ព័ន្ធនឹងព្រះរាជមរណៈនៃអតីតព្រះមហាក្សត្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ក្នុងឱកាសនៃថ្ងៃឈប់សម្រាកចំនួន ៣ថ្ងៃ នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ នោះ ត្រូវរៀបចំពិធីផ្សេងៗទាក់ទងនឹងព្រះបរមសពនៃអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។ នៅល្ងាចថ្ងៃទី២៧ វិច្ឆិកា គេនឹងប្រារព្ធពិធីមួយចំនួនតាមបែបសាសនា លុះនៅថ្ងៃបន្ទាប់ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នឹងធ្វើពិធីថ្វាយព្រះគោរមងារព្រះបច្ឆាមរណនាមជាផ្លូវការ ថ្វាយព្រះបរមសពនៃអតីតព្រះមហាក្សត្រ ដែលមានងារថា ព្រះបរមរតនកោដ្ឋ។
ទាក់ទងនឹងព្រះបរមសពនៃអតីតព្រះមហាក្សត្រនេះដែរ លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ព្រះបរមសពនឹងត្រូវដង្ហែចេញព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៣ ទៅតម្កល់នៅព្រះមេរុ ដែលទើបសាងសង់រួច មានទីតាំងនៅទល់មុខសារមន្ទីរជាតិ និងបន្ទាប់មកនៅថ្ងៃទី៤ ខែឆ្នាំដដែលនោះ នឹងប្រារព្ធព្រះរាជពិធីបូជា។
ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកចុងក្រោយ មានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើង កាលពីរាត្រីថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០ បន្ទាប់ពីពិធីបណ្ដែតប្រទីប ពិធីបាញ់កាំជ្រួច នៅម៉ោងប្រហែល ៩យប់ ក្នុងពេលតែមួយសន្ទុះប៉ុណ្ណោះ សោកនាដកម្មលើស្ពានកោះពេជ្របានកើតឡើង ដោយសារមនុស្សផ្អើលជាន់គ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣នាក់ និងរបួស ៣៩៣នាក់។
រដ្ឋាភិបាលកម្ពុជា បានខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះរយៈពេល ២ឆ្នាំជាប់ៗគ្នា គឺកាលពីឆ្នាំ២០១១ ដោយសារខេត្តមួយចំនួននៃប្រទេសកម្ពុជា មានគ្រោះទឹកជំនន់ ហើយនៅឆ្នាំ២០១២ គឺពលរដ្ឋកម្ពុជា ត្រូវកាន់ទុក្ខចំពោះការចូលទិវង្គតអតីតព្រះមហាវីរក្សត្រ។
រីឯអ្នកលក់ដូរគ្រឿងសក្ការបូជា ដូចជា អំបុក ដូង ចេក ទៀន ធូប ផ្កាភ្ញី ខ្លះបានត្អូញត្អែរថា ការលក់ដូរហាក់មានភាពធ្លាក់ចុះជាងឆ្នាំមុនៗ៖ «អូ! អត់សូវដាច់ផងឆ្នាំហ្នឹង វាអត់មានមនុស្សច្រើនដូចរាល់ឆ្នាំទេ រាល់ឆ្នាំមានអុំទូកលក់ដាច់ណាស់ ឆ្នាំនេះស្ងាត់ណាស់។ អត់មានអុំទូក ប៉ុន្តែគេនៅទិញតែភាគតិច។ ថ្ងៃសីលក៏ត្រូវថ្ងៃសីល ហើយថ្ងៃអកអំបុកក៏អកអំបុក។ ដូចអត់សូវដាច់ប៉ុន្មានផង ស្ងាត់មនុស្សដែរ»។
ការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ភាគច្រើនគេច្រើនតែធ្វើនៅរៀងរាល់រដូវទឹកសម្រក ក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាខែមានព្រះចន្ទរះពេញវង់ល្អ គឺចាប់ពីថ្ងៃទី១៤កើត ១៥កើត និងថ្ងៃ ១រោច។
ពិធីនេះ ត្រូវបានគេប្រារព្ធធ្វើនៅតាមដងទន្លេសាប និងខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរប្រុសស្រី ចាស់ក្មេង មកពីទីជិតទីឆ្ងាយយ៉ាងកុះករណែនណាន់តាន់តាប់ ហើយពេលនោះក៏មានវត្តមានព្រះមហាក្សត្រ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏បានយាង និងអញ្ជើញទៅចូលរួមដែរ។
ប្រការដែលនាំឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែនោះ ក៏ដោយសារគេមានជំនឿទៅលើទំនៀមទម្លាប់ប្រពៃណីជាតិ ដែលរំឭកនឹកទៅដល់ថ្ងៃដែលកងទ័ពជើងទឹកពីជំនាន់បុរាណ បានធ្វើសឹកសង្គ្រាមជាមួយបច្ចាមិត្ត ហើយទទួលបាននូវជ័យជម្នះ៕(rfa)
រូបសំណាកជា វិជ្ជាក៏សង់មិនទាន់ហើយសាលដីកាក៏មិនទាន់ចេញ
លោកជាវិជ្ជា អតីតប្រធានសហជីពកម្មករ នៃព្រះរាជាណាចក្រកម្ពុជា |
រូបសំណាករបស់អតីតប្រធានសហជីពសេរី
កម្មករ លោកជា វិជ្ជា នៅមិនទាន់ត្រូវបានសាងសង់រួចរាល់នៅឡើយទេ
នេះបើតាមការអះអាងរបស់លោកជា មុនី ដែលជាប្អូនប្រុស
និងជាប្រធានសហជីពសេរីកម្មករបច្ចុប្បន្ននេះ។ លោកជា
មុនីបានសម្តែងការមិនសប្បាយចិត្តនៅពេលដែលសាលាឧទ្ធរណ៍នៅមិន
ទាន់អាចប្រកាសសាលដីកាក្នុងសំណុំរឿងឃាតកម្មលើបងប្រុស
របស់លោករហូតដល់ពេលនេះ។
លោកជា មុនី បានឲ្យដឹងថា រូបសំណាករបស់លោក ជា វិជ្ជា
នៅមិនទាន់សាងសង់រួចរាល់នៅឡើយទេរហូតដល់ពេលនេះ។ លោកជា មុនី
ដែលកំពុងកាន់តំណែងជាប្រធានសហជីពសេរីកម្មផងនោះ បានបញ្ជាក់ថា
គេត្រូវផ្ចិតផ្ចង់ឆ្លាក់រូបលោកជា វិជ្ជាអោយបានស្អាត។ រូបសំណាកលោកជា
វិជ្ជាដែលមានទម្ងន់ ១តោន ត្រូវសាងសង់ពីថ្មភក់។
រូបសំណាករបស់បងប្រុស ដែលលោកជា មុនីបានស្នើសុំទៅអាជ្ញាធរជាច្រើនឆ្នាំ ដើម្បីទុកជាការគោរពរបស់កម្មករកម្មការិនីនៅសាងសង់មិនទាន់ហើយ រីឯជនល្មើសប្រព្រឹត្តឃាតកម្មលើលោកជា វិជ្ជា ក៏មិនទាន់ត្រូវបានរកឃើញនៅឡើយដែរ។ ប្រការនេះហើយដែលធ្វើអោយលោកជា មុនីនៅមានអារម្មណ៍មិនទាន់អស់ចិត្តនៅពេលនេះ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងរបស់លោកជា វិជ្ជានេះទៀត។ ជាការលើកពេលដោយគ្មានកាលកំណត់ទៀតផង។
លោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានត្រូវបានឃាតកបាញ់ប្រហារ កាលពីព្រឹកថ្ងៃទី២២កុម្ភៈ ឆ្នាំ២០០៤។ លោកជា មុនីបានថ្លែងថា រយៈពេលជិត៩ឆ្នាំហើយ ដែលលោកនៅរង់ចាំមើលឃាតកត្រូវចាប់ខ្លួន។
គួររម្លឹកថា បើទោះជាចាប់ឃាតកកាត់ទោសមិនទាន់បានក៏ដោយ តាមរយៈការគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ លោកជា មុនី បានស្នើសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយផ្ទាល់ ដើម្បីសាងសង់ និងដាក់តាំងរូបសំណាកបងប្រុសរបស់លោកនៅលើពយសួនច្បារ ក្បែរវត្តលង្កា ទីដែលបងប្រុសរបស់លោកត្រូវឃាតកបាញ់សំលាប់។ លោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមតាមការស្នើសុំ តាំងពីក្នុងខែមករាដើមឆ្នាំ២០១២នេះ។
លោកជា មុនីមិនទាន់ដឹងប្រាកដថា តើការរម្លឹកខួបនៃមរណៈភាពឆ្នាំទី៩របស់លោកជា វិជ្ជានឹងអាចប្រារព្ធធ្វើជាមួយនឹងរូបសំណាករបស់លោកជា វិជ្ជាបាន ឬក៏អត់ទេ នៅពេលដែលលោកនៅមិនទាន់ដឹងថា តើរូបសំណាកនោះនឹងអាចសាងសង់បញ្ចប់នៅពេលណា?

ទេសចរណ៍សម្រុកទៅឆ្នេរសមុទ្រពេលអត់បុណ្យអុំទូក
គង់ សុឋានរិទ្ធ
ភ្នំពេញ៖ នៅពេលដែលរាជធានីភ្នំពេញបានក្លាយជាទីក្រុងស្ងប់ស្ងាត់ខណៈ
ដែលព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែត្រូវលុបចោល
ទេសចរក្នុងស្រុកបាននាំគ្នាសម្រុកទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋាន
ឆ្នេរសមុទ្រនិងខេត្តសៀមរាបដែលសំបូរដោយប្រាង្គប្រាសាទបុរាណ។
លោក សេង ខា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាទេសចរបានកើនដល់ ជាង៤០ ០០០ នាក់មកទល់នឹងថ្ងៃពុធនេះដែលត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យ អុំទូក។
លោក សេង ខា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាទេសចរបានកើនដល់ ជាង៤០ ០០០ នាក់មកទល់នឹងថ្ងៃពុធនេះដែលត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យ អុំទូក។
«ខ្ញុំថាពីរថ្ងៃហ្នឹងប្រហែលជាទេសចរកើនពី៣៥.០០០ដល់៤០.០០០នាក់»។
មានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំប្រមាណជាបីលាននាក់មកពីបណ្តា ខេត្តនានាចូលទស្សនានិងកំសាន្តព្រះរាជពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែរយៈពេលបីថ្ងៃក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានលើកពេលព្រះរាជពិធីប្រចាំឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០១១មកបន្ទាប់ពីមានការប្រជ្រៀតជាន់គ្នាស្លាប់នៅ ស្ពានពេជ្រដែលជនរងគ្រោះជាង៣៥០នាក់បានស្លាប់និងដោយសារការយាង ចូលទីវង្គតរបស់សម្តេចឪនរោត្តម សីហនុនៅឆ្នាំ២០១២នេះ។

ក្រុមមន្ដ្រីនិយាយថាប្រជាពលរដ្ឋស្វែងរកការដើរលំហែនៅតាមរមនីយ ដ្ឋាននានាតាមជម្រើសរបស់ពួកគេជាជំនួសការកំសាន្តក្នុងព្រះរាជ ពិធីបុណ្យអុំទូកនេះ។
ក្រុមមន្ដ្រីនិយាយថាប្រជាពលរដ្ឋស្វែងរកការដើរលំហែនៅតាមរមនីយ ដ្ឋាននានាតាមជម្រើសរបស់ពួកគេជាជំនួសការកំសាន្តក្នុងព្រះរាជ ពិធីបុណ្យអុំទូកនេះ។
ក៏ប៉ុន្តែលោក សេង ខាអះអាងថាកំណើនទេសចរតាមតំបន់ឆ្នេរជាពិសេសដោយសារកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋមានការកើនឡើងនិងដោយសារសោភ័ណភាពនៅតាមតំបន់កំសាន្ត។
យ៉ាងណាក៏ដោយលោកយឹម ស៊ីនិតប្រធានការិយាល័យទេសចរណ៍ខេត្តកោះកុងគិតថាការផ្អាកព្រះរាជ ពិធីបុណ្យអុំទូកក្នុងក្រុងភ្នំពេញគឺជាបច្ច័យជួយបង្កើនចំនួនទេសចរ ក្នុងខេត្តរបស់លោកផងដែរ។
«ក្នុងរយៈពេលបុណ្យអុំទូកនេះឃើញថាមានសកម្មភាពផុលផុសផ្នែកភ្ញៀវ ទេសចរណ៍មកកំសាន្តក្នុងខេត្ត។ តែយើងមិនទាន់បូកសរុបទេ»។
ដំណាលគ្នានេះតម្លៃម្ហូបអាហារនិងការស្នាក់នៅនិងសេវាកម្មក្នុង តំបន់ទេសចរណ៍ទាំងនោះមានការកើនឡើងជាពិសេសក្នុងខេត្តព្រះសីហនុ។
លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពន្យល់ថាតម្លៃឡើងថ្លៃទាំងនោះដោយសារតែតម្រូវការកើនលើសពីពេល ធម្មតាខ្លាំង។
លោករដ្ឋមន្ដ្រីទេសចរណ៍ថោង ខុន និងលោកង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមិនអាចទាក់ទងបានទេដោយសារ ទូរស័ព្ទអស់លោករោទិ៍ដោយគ្មានអ្នកទទួល។
លោករដ្ឋមន្ដ្រីទេសចរណ៍ថោង ខុន និងលោកង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមិនអាចទាក់ទងបានទេដោយសារ ទូរស័ព្ទអស់លោករោទិ៍ដោយគ្មានអ្នកទទួល។
បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថាដំណាលគ្នានឹង
ដំណើរកំសាន្តទេសចរណ៍ក្នុងស្រុកទេសចរបរទេសមកដល់ប្រទេសកម្ពុជាបាន
កើនដល់ជិត២,៨៦លាននាក់ក្នុងរយៈពេលដប់ខែដើមឆ្នាំ២០១២។
គឺកើនឡើងចំនួន២៣,៧ភាគរយ។
ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសកើនដល់ចំនួន៣,៣
លាននាក់នៅឆ្នាំ២០១២នេះ៕
តើមូលហេតុអ្វីដែលនាំឲ្យមានជម្លោះដីធ្លីកើតឡើង?
ជូនលោកការីនិពន្ធភ្នំពេញ ប៉ុស្តិ៍
ខ្ញុំបាន អានអត្ថបទរបស់លោកតុង សុប្រាជ្ញ ចុះផ្សាយ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទលើប្រធានបទស្តីពី របៀបធ្វើការងារ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ របស់អាជ្ញាធររដ្ឋបាលរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ សំណេររបស់លោកតុង សុប្រាជ្ញ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពរបស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល បច្ចុប្បន្ន។
តាមការសង្កេតឃើញរបស់ខ្ញុំ ប្រព័ន្ធគ្រប់គ្រងសព្វថ្ងៃ គឺជារដ្ឋបាលរបស់បក្ស គឺហាក់ដូចជាមិនមែនជារបស់រដ្ឋ (យើងមិននិយាយពីអាជ្ញាធរក្រុមប្រឹក្សា) ទេ។
មុននេះលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានគំរាមថានឹងមិនដោះស្រាយបញ្ហាដីធ្លី ដល់ប្រជាពលរដ្ឋ ប្រសិនបើមានគណបក្សប្រឆាំង និង NGOs ចូលរួម។
តទៅ នេះ ខ្ញុំសូមសម្ដែងនូវទស្សនៈ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលជាអ្នកធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលអស់រយៈពេលជា ច្រើនឆ្នាំមកហើយ៖
តើមានមូលហេតុអ្វី ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាមប្រាមអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយប្រឆាំង ចូលរួម និងពាក់ព័ន្ធក្នុងរឿងជម្លោះដីធ្លី ?
១-តើមានមូលហេតុអ្វីដែលនាំឲ្យមានជម្លោះដីធ្លីកើតឡើង?
រដ្ឋាភិបាល ពុំមានវិធានការគ្រប់គ្រងដីធ្លី ឲ្យបានច្បាស់លាស់ រដ្ឋាភិបាលពុំបានធ្វើការកំណត់ប្រភេទ និងបោះបង្គោលព្រំដីឲ្យបានច្បាស់លាស់ ដូចជាដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ។ ដំណើរការចុះបញ្ជីដីធ្លីមានភាពយឺតយ៉ាវ ប្រជាពលរដ្ឋ គ្មានលទ្ធភាព ក្នុងការចុះបញ្ជីដីធ្លី ដោយសារចំណាយថ្លៃរត់ការអស់ច្រើនពេក។ ប្រជាពលរដ្ឋ ខ្វះខាតដីសម្រាប់តាំងលំនៅដ្ឋាន ដីធ្វើចម្ការ និងដីសម្រាប់ធ្វើស្រែ។ ប្រជាពលរដ្ឋខ្លះ គ្មានប្រាក់ចំណូល បានលក់ដីធ្លីរបស់ខ្លួន ដើម្បីសងបំណុលគេឬក៏យកទៅព្យាបាលជំងឺ រត់ការផ្សេងៗ រួចទៅចាប់យកដីថ្មី។ នីតិវិធីដោះស្រាយវិវាទដី ធ្លី ប្រើរយៈពេលយូរ អាជ្ញាធរសមត្ថកិច្ចគ្មានឆន្ទៈ គ្មានសមត្ថភាពចំណេះដឹងផ្លូវច្បាប់ និងនីតិវិធី ក្នុងការដោះស្រាយ។ ម្យ៉ាងទៀត ពួកគេធ្លាប់ការពារអ្នកមានប្រាក់ ក្រុមហ៊ុន ឧកញ៉ា និងអ្នកមានអំណាច។
ករណីខ្លះ អាជ្ញាធរមូលដ្ឋានមានមេភូមិ មេឃុំ អាជ្ញាធរស្រុក បានឃុបឃិតគ្នា លួចធ្វើប្លង់ដីឲ្យអ្នកមាន។ មានការរើសអើងប្រជាពលរដ្ឋណាដែលមិនមែនជាសមាជិកបក្សរបស់ខ្លួន។ រាជរដ្ឋាភិបាលចេញ ស.ជ.ណ ឬកិច្ចសន្យាផ្តល់ដីសម្បទានឲ្យក្រុមហ៊ុន ឬឧកញ៉ា ដោយពុំមានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គម។ ពោលគឺយក ស.ជ.ណ និងកិច្ចសន្យាទៅបណ្តេញអ្នកម្ចាស់ដី ដោយប្រើគ្រឿងចក្រឈូសឆាយផលដំណាំអ្នកស្រុកដូចជាករណីប្រជាពល រដ្ឋចំនួន ២២០ គ្រួសារ នៅភូមិជី ខ ភូមិត្រពាំងកណ្តោល ភូមិឈូក ឃុំ ជីខលើ ស្រុក ស្រែអំបិល ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ នៅភូមិធ្នង់ ឃុំ កណ្តោល ស្រុកបទុមសាគរ និងប្រជាពលរដ្ឋចំនួន១១៤៣គ្រួសារ នៅឃុំថ្មស ឃុំ តានូន ស្រុកបទុមសាគរ និង ឃុំភ្ញីមាស ឃុំ កោះស្តេច ឃុំព្រែកខ្សាច់ ស្រុក គិរីសាគរ ខេត្តកោះកុងជាដើម។
២-មូលហេតុដែលធ្វើឲ្យគណបក្សប្រឆាំង ឬអង្គការក្រៅរដ្ឋាភិបាលចូលពាក់ព័ន្ធក្នុងបញ្ហាជម្លោះដីធ្លីៈ
ពេល កើតមានការរំលោភ ការបំពាន ឬការរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋ អ្នកភូមិតែងតែប្រមូលផ្តុំគ្នាតវ៉ា រារាំងគ្រឿងចក្ររបស់ជនប្រព្រឹត្តនៅនឹងកន្លែងដីទំនាស់ បន្ទាប់មកពួកគេក៏ដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច ស្នើសុំការជួយអន្តរាគមន៍ បញ្ឈប់សកម្មភាព ដើម្បីរកដំណោះស្រាយ ដូចជា មេឃុំ អភិបាលស្រុក គណៈកម្មការសុរិយោដីសាលាខេត្ត និងអយ្យការអមសាលាដំបូងខេត្ត។ ពេលនោះគណបក្សប្រឆាំងបានចូលខ្លួនទៅដើម្បីក្តាប់បញ្ហានិងរក វិធីសាស្រ្តស្វែងរកដំណោះស្រាយដើមី្បការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋកុំឲ្យបាត់បង់។
ក្រោយពីពលរដ្ឋដាក់ពាក្យ បណ្តឹងទៅស្ថាប័នរដ្ឋពាក់ព័ន្ធរួច ហើយគ្មានដំណោះស្រាយ ទើបពួកគេចាប់ផ្តើម ស្វះស្វែងរកការជួយអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល ដែលនៅជិត។ បន្ទាប់មកទើបអង្គការក្រៅរដ្ឋាភិបាល ចាប់ផ្តើមចុះទៅស៊ើបអង្កេត សិក្សាស្រាវជ្រាវ ដើមី្បស្វែងរកនីត្យានុកូលភាព Legal និង អង្គហេតុពិតនៃជម្លោះដីធ្លីនោះ។ បន្ទាប់មកទៀតអង្គការក្រៅរដ្ឋាភិបាល ធ្វើរបាយការណ៍ ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍រកដំណោះស្រាយការពារផល ប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ។ ឆ្លៀតក្នុងឱកាសនោះ ប្រសិនបើគណបក្សប្រឆាំងរកឃើញនូវកំហុសរបស់រដ្ឋាភិបាល ដែលមិនបានការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ពួកគេក៏បញ្ចុះបញ្ចូលជនរងគ្រោះ រួចវាយបកទៅរដ្ឋាភិបាលឬស្ថាប័នដែលពាក់ព័ន្ធនឹងការដោះស្រាយ ជម្លោះនោះ។
នៅពេលដែលអាជ្ញាធរ ឬស្ថាប័នដែលត្រូវដោះស្រាយ នៅតែព្រងើយកន្តើយមិនព្រមដោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះទៀត នោះ ជនរងគ្រោះ ចាប់ផ្តើមងាកទៅគាំទ្រគណបក្សប្រឆាំងវិញ។ ជាក់ស្តែងជាទឡ្ហីករណ៍ ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៣ ខែមិថុនាកន្លងមក ឃុំដែលមានបញ្ហាជម្លោះដីធ្លីខ្លាំងក្លានិងក្តៅគគុក គេសង្កេតឃើញ គណបក្សប្រឆាំង បានទទួលអាសនៈ ១ កន្លែងដែរ ដូចជាឃុំ តានូន ស្រុក បទុមសាគរពីមុនឃុំនេះ សមាជិកក្រុមប្រឹក្សាគ្មានមកពីគណបក្សសម រង្ស៊ីទេ ឥឡូវនេះ បានទទួល១ អាសនៈ។
ប្រហែលជាបញ្ហានេះហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់អារម្មណ៍ខ្លាំង ហើយមានការភ័យខ្លាច ទើបហាមប្រាម មិនឲ្យគណបក្សប្រឆាំង ចូលរួមក្នុងបញ្ហាទំនាស់ដីធ្លី។ ករណីនេះ រដ្ឋាភិបាលចង់យកជ័យជម្នះតែម្នាក់ឯង និងប្រជាប្រិយភាពខ្លួនឯង។
សូម ជូនករណីសិក្សាមួយ៖ ប្រជាពលរដ្ឋចំនួន១៣ គ្រួសារ នៅភូមិធ្នង់ ឃុំ កណ្តោល ស្រុកបទុមសាគរ បានកាន់ កាប់ប្រើប្រាស់ដីភូមិ និងដីចម្ការ តាំងពីដូនតារបស់ខ្លួនគឺតាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន ពួកគេបានដាំដំណាំមានដូចជាដូង ស្វាយ ស្វាយចន្ទី ខ្នុរ ចេក ត្របែក ទៀប ជាដើម។
រយៈពេលនៃការកាន់កាប់ ចាប់តាំងពី ឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ននេះមិនដែលឃើញអ្នកណាម្នាក់មកអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១២ កន្លងមកនេះ មានក្រុមយុវជន បានចុះទៅវាស់វែងដីឲ្យប្រជាពលរដ្ឋក្នុងភូមិនោះ ពេលនោះមានឧកញ៉ាម្នាក់ឈ្មោះ ហេង ហ៊ុយ រួមទាំងអភិបាលរងស្រុកបទុមសាគរម្នាក់ផង បានមកបង្ខំប្រជាជនទាំងចំនួន ១៣ គ្រួសារនោះឲ្យប្រគល់ដីគ្រប់ៗគ្នានូវចំណែកពាក់កណ្តាលម្នាក់ឲ្យ ទៅ ពួកគេព្រោះពួកគេ មានប្លង់តែមិនបង្ហាញឲ្យអ្នកភូមិឃើញទេ។ លោកហេង ហ៊ុយ គំរាម ប្តឹងអ្នកភូមិទាំងនោះទៅតុលាការប្រសិនបើអ្នកភូមិទាំងនោះ មិនចែកដីឲ្យគាត់ពាក់កណ្តាល ទេនោះ ។ ដោយភ័យខ្លាចពួកអ្នកភូមិក៏យល់ព្រមផ្តិតមេដៃ។ បន្ទាប់មកលោក ហេង ហ៊ុយ បានយកគ្រឿងចក្រមានត្រាក់ទ័រ២គ្រឿងមកឈូសឆាយផលដំណាំ របស់ពួកអ្នកភូមិ។ ពេលនោះអ្នកភូមិ បានចេញមករារាំង និងហាមឃាត់ ហើយបានបដិសេធលុបស្នាមមេដៃរបស់ពួកខ្លួនវិញ។
ដោយអស់ជំនឿ លើអាជ្ញាធរស្រុក ប្រជាពលរដ្ឋរងគ្រោះទាំង១៣ គ្រួសារនោះ បានមកពឹងធ្វើអន្តរាគមន៍ ដោយសុំអង្គការ LICA DHO និងសមាគមការពារសិទ្ធិមនុស្ស ADHOC ខេត្តកោះកុងជួយពួកគាត់ដោយបានដាក់ពាក្យបណ្តឹង ទៅសាលាខេត្តកោះកុង ទៅសភាតំណាងរាស្រ្តមណ្ឌលកោះកុង និងទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោដីនិងសំណង់ ខេត្តកោះកុងកាលពីដើមខែវិច្ឆិកានេះ។
អង្គការក្រៅរដ្ឋាភិបាល មានតួនាទីគ្រាន់តែជាអ្នកឃ្លាំមើល ការអនុវត្តច្បាប់របស់អាជ្ញាធរតែប៉ុណ្ណោះ។ យើងគ្មានតួនាទីអ្វីទៅជ្រៀតជ្រែក លើកិច្ចការងាររបស់ស្ថាប័នដែលពាក់ព័ន្ធការដោះស្រាយជម្លោះដី ធ្លីរបស់រដ្ឋាភិបាលនោះឡើយ។ យើងគ្រាន់តែចង់ឲ្យអាជ្ញាធរគោរពសិទ្ធិបញ្ចេញមតិរបស់អ្នកកាន់ កាប់ដីធ្លី ធ្វើការដោះស្រាយជម្លោះដោយមានតម្លាភាព មានយុត្តិធម៌ និងឈរលើផលប្រយោជន៍របស់ជនរងគ្រោះ។ យើងអបអរសាទរ ប្រសិនបើរាជរដ្ឋាភិបាលពិតជាមានសុច្ឆន្ទៈ ក្នុងការដោះស្រាយបញ្ចប់វិបត្តិទំនាស់វិវាទដីធ្លីបច្ចុប្បន្ន ដោយឈរលើគោលការណ៍ ច្បាប់ ការគោរពសិទ្ធិមនុស្ស និងរកផលប្រយោជន៍ដល់ជនរងគ្រោះ គ្មានការគាបសង្កត់ និងបង្ខិតបង្ខំឲ្យទទួលយកដំណោះស្រាយដោយអយុត្តិធម៌៕(postkhmer)
ពីខ្ញុំ អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង
PSY មានបញ្ហាសុខភាពដោយសារកាក់កបពេក
ក្រុងសេអ៊ូលៈ ពេលនេះម្ចាស់បទ Gangnam Style លោក PSY
មមាញឹកខ្លាំងណាស់រហូតដល់បាក់កម្លាំងជួបបញ្ហាសុខភាព។ ភ្នាក់ងារ
YG Entertainment បានឲ្យដឹងថា តារាចម្រៀងវ័យ៣៤ឆ្នាំរូបនេះ
នៅតែចូលសម្តែងគ្រប់កម្មវិធីដែលបានគ្រោងទុកមុនទាំងអស់
បើទោះជាខ្លួននឿយហត់និងសុខភាពពុំសូវល្អក្ដី។
ក្រោយពីពន្យារជើងហោះហើរដើម្បីសម្រាកយកកម្លាំង PSY
ក៏បានហោះទៅសម្តែងនៅប្រទេសថៃនាឱកាសគម្រប់ខួប៨៥ឆ្នាំរបស់
ស្តេចថៃ ភូមីបុល អាឌុលយ៉ាដេត ដែរកាលពីថ្ងៃទី២៨
ខែវិច្ឆិកាកន្លងមកនៅទីក្រុងបាងកក។ Psy
បានច្រៀងចម្រៀងបួនប្រាំបទដោយរួមមានទាំងបទGangnam Style
ទៀតផង។ បន្ទាប់ពីប្រទេសថៃ
លោកនឹងបន្តទៅក្រុងហុងកុងសម្រាប់កម្មវិធី Mnet Asian Music Awards
ឆ្នាំ២០១២៕ PR
Spark រថយន្តតូចច្រឡឹងចំណាយពេលសាកអាគុយលឿនបំផុត
ក្រោយពីការបង្ហាញខ្លួនជាសាធារណៈ រថយន្តនេះនឹងផ្ដើមចេញលក់នៅរដូវក្ដៅឆ្នាំក្រោយ។
លោក ម៉ាក រូស ប្រធានក្រុមហ៊ុន General Motors ប្រចាំអាមេរិកខាងត្បូង បានថ្លែងថា៖ «នៅពេលដែលម៉ាស៊ីនរថយន្តអាគុយរបស់អ្នកខ្លាំង អាចជាន់ហ្គែរតែ៨វិនាទី ក៏មានសន្ទុះល្បឿនដល់៩៥គីឡូម៉ែត្រក្នុង១ម៉ោងនោះ អ្នកបើកបរប្រាកដជាមិនបារម្ភខ្លាចខាតបង់សាំងឡើយ»។
លោកបាន អះអាងទៀតថា៖ «រថយន្ត Spark EV មិនត្រឹមតែមានអាគុយលីទីញ៉ូមគុណភាពល្អប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកបើកបរទទួលបានបទពិសោធល្អ និងផាសុកភាពផងដែរ»។
ក្រឡេកមើលបរិក្ខារខាងក្នុងវិញ រថយន្តនេះមានបំពាក់ដោយអេក្រង់ពណ៌ LCD ទំហំ៧អ៊ីញដែលផ្ដល់ព័ត៌មានផ្សេងៗដល់អ្នកដំណើរ។
និយាយដល់ម៉ាស៊ីនវិញ វាបំពាក់ដោយមូទ័រអគ្គិសនីដែលមានកម្លាំង ១៣០សេះ (១១០គីឡូវ៉ាត់) and ៤០០ lb.-ft.។
នៅ ខាងក្នុង អ្នកច្នៃម៉ូដរថយន្តបានរចនាតាបឡូដែលមានភាពធំទូលាយ មានពណ៌ខៀវលាយពណ៌ ប្រផេះ និងទឹកប្រាក់។ ក្រៅពីនោះរថយន្តក៏បំពាក់នូវប្រព័ន្ធការពារសំឡេងពីខាងក្រៅផង ដែរ។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍រថយន្តដ៏តូចនេះ Spark EV មានជម្រើសពណ៌ច្រើនដូចជា ខៀវ ខ្មៅ ប្រផេះ ស ទឹកប្រាក់ និងពណ៌ទីតាញ៉ូម៕
Thursday, November 29, 2012
៤នាក់ស្លាប់ព្រមគ្នា មុនក្រោយគ្នាប៉ុន្មាននាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់
ជនរងគ្រោះស្លាប់ ដោយរថយន្តបុកនៅស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២(រូបថត៖សមុទ្រ) |
តែប៉ុន្មាននាទី នៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ជាថ្ងៃទី៣ នៃថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំសំរ៉ុង និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍ជំហានដំបូង ពីស្រុកព្រៃនប់មកបានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា៦និង៣០នាទីព្រលប់ថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែង លើដងផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ពោលគឺករណីទី១ បានកើតឡើងនៅចំណុចព្រំប្រទល់ឃុំសំរ៉ុង និងឃុំវាលរេញ ស្រុកព្រៃនប់ ត្រង់ចំណុចនេះ រថយន្តតាកូម៉ាសេរីថ្មី បើកបុកអ្នកជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រីឯរថយន្តនោះ ជារថយន្តភ្ញៀវទេសចរណ៍ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ អ្នកបើកបរមានអាការៈស្រវឹង តែមិនដឹងថា អ្នកបើកម៉ូតូស្រវឹង ឯអ្នកបើកបររថយន្តស្រវឹងនោះទេ កំពុងស្រាវជ្រាវ។
រីឯករណីទី២ នៅហួសផ្សារវាលរេញបន្តិច ក៏មានករណីរថយន្តបើកបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ នៅកន្លែងដែរ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ។ ករណីទាំងពីរខាងលើនេះ ប៉ូលិសកំពុងមមាញឹកណាស់ មិនទាន់បានព័ត៌មានច្បាស់ការនៅឡើយទេ ដោយគ្រាន់តែដឹងថា មានមនុស្ស៤នាក់បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបើកបុក។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ បើគិតពីទូរលេខនៃគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទឹកដីខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៦ ដល់២៩ វិច្ឆិកានេះ បានកើតឡើងចំនួន៥លើកបង្កឲ្យមានមនុស្សស្លាប់សរុប៥នាក់ រងរបួសធ្ងន់ស្រាល១១នាក់ និងខូចខាតម៉ូតូ និងរថយន្តមួយចំនួនទៀតផង។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគច្រើននៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕(cen)
កាល់តិច និង Bosch សហការផ្ដល់សេវាថែទាំរថយន្ត
Chevron ដែលជាអ្នកផ្សព្វផ្សាយនូវស្លាកសញ្ញាថាមពលអន្តរជាតិកាល់តិច (Caltex) និង Boschដែរជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់នូវគ្រឿង បន្លាស់រថយន្ត និងឧបករណ៍ពិនិត្យរថយន្ត នឹងសហការគ្នាដោយនំាយកមកប្រើប្រាស់ជំនាញបច្ចេកទេសឈានមុខ និងកន្លែងបម្រើសេវាកម្មជួសជុលរៀងៗខ្លួនដើម្បីបម្រើដល់អតិថិជន។
យានដ្ឋាន បម្រើសេវាកម្មរថយន្ត Bosch នៅស្ថានីយកាល់តិច នឹងផ្តល់សេវាកម្មពិនិត្យថែទំានិងជួសជុលដល់យានជំនិះជាច្រើន ប្រភេទ។
លោក ប៉េង ស៊ាវហ្វី (Peng Xiao Fei) ជានាយករងផ្នែកផលិតកម្មនៅអាស៊ីប៉ាស៊ីហ្វិកនៃក្រុម ហ៊ុន Chevron បានមានប្រសាសន៍ថា៖ «មានកត្តាជាច្រើនដែលជួយធ្វើឲ្យបទពិសោធនៃការបើកបរមានភាពរីក រាយ និងជួយរក្សាយានជំនិះឲ្យស្ថិតនៅលក្ខខណ្ឌល្អជានិច្ច។ ភាពជាដៃគូប្រសើរ ជាមួយBosch បង្ហាញពីការប្តេជ្ញានៃក្រុមហ៊ុនទាំងពីរដើម្បីផ្តល់ឲ្យអតិថិជន នូវបទពិសោធនៃការបើកបរដ៏ល្អបំផុត។ អ្នកបើកបរ និងទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នារវាងអ្នកជំនាញ វិស្វកម្មយានយន្តរបស់ Bosch និងដំណោះស្រាយសន្សំសំចៃថាមពលយូរអង្វែងរបស់យើង»។
ដូចគ្នា នេះដែរលោក ម៉ាទីន ហេស៍ (Martin Hayes)នាយកក្រុមហ៊ុន Bosch ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «ជាមួយការពង្រីកសេវាកម្មថែទាំរថយន្តរបស់ Bosch នៅអាស៊ីអាគ្នេយ៍ អ្នកបើកបរជាច្រើននឹងទទួលស្គាល់នូវដំណោះស្រាយជួសជុល និងការថែទំារថយន្តដែលមានគុណភាពខ្ពស់ ក៏ដូចជាជឿទុកចិត្តលើភាពជាដៃគូរវាងស្ថានីយសេវាកម្មផងដែរ»។
ភាព ជាដៃគូប្រចាំតំបន់ថ្មីនេះ និងធ្វើឲ្យ Chevronនិង Bosch ធ្វើការជាមួយគ្នាដើម្បីបង្កើតនូវយានដ្ឋានបម្រើសេវាកម្មរថយន្ត Bosch ៥០០កន្លែងនៅស្ថានីយសេវាកម្មCaltex ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្នុងប្រទេសកម្ពុជាអតិថិជននឹងអាចរីករាយជាមួយសេវាកម្មកាន់តែ ប្រសើរជាងមុននៅគ្រប់ទីតាំងនៃយានដ្ឋានបម្រើសេវាកម្មរថយន្ត Bosch រួមគ្នាជាមួយនឹងបណ្តាញលក់រាយរបស់កាល់តិចដែលមានសរុប២៤ស្ថានីយ៕(postkhmer)
ចតរថយន្តផ្តេសផ្តាស លោកកែប ជុតិមា ប្រើធម៌ក្តៅហើយ ! ភោជនីយដ្ឋានតាមដងវិថីព្រះមុនីវង្ស អត់កន្លែងចតរថយន្តពិតជាយ៉ាប់
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកកែប
ជុតិមា បានចាប់ផ្តើមប្រើធម៌ក្តៅ
ហើយដោយដាក់ឱសានវាទដល់ម្ចាស់ហាងអាជីវកម្មទាំងអស់នៅតាមបណ្តោយ
មហាវិថីព្រះមុនីវង្សដោយមិនឲ្យមានការចតយានជំនិះគ្រប់ប្រភេទនៅលើ
ចិញ្ចើម និងទ្រូងផ្លូវចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ បើមិនដូច្នេះទេ
នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខាតបង់
ឬខូចខាតទ្រព្យសម្បត្តិទាំងឡាយដែលកើតមានក្នុងពេលអនុវត្តវិធាន
ការនោះឡើយ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំ
ពេញចុះថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា
សាលារាជធានីភ្នំពេញមានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជន
និងម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅតាមដងមហាវិថីព្រះមុនីវង្ស
ឲ្យបានជ្រាបថា
កន្លងមកដោយសង្កេតឃើញមានការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ប្រកប
អាជីវកម្ម និងទ្រូងផ្លូវសម្រាប់ចតរថយន្ត
យានយន្តដោយឥតសណ្តាប់ធ្នាប់ បណ្តាលឲ្យមានការកកស្ទះ
ព្រមទាំងបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ
និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ
ឲ្យស័ក្តិសមជាប្រជាពលរដ្ឋថ្លៃថ្នូរ
មានសីលធម៌រស់នៅក្នុងសង្គមស៊ីវីល័យទីក្រុងរីកចម្រើន
មានការអភិវឌ្ឍ សាលារាជធានីភ្នំពេញ
កំណត់ឲ្យម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅសងខាងដងមហា
វិថីព្រះមុនីវង្ស បញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវ
និងទ្រូងផ្លូវធ្វើជាទីតាំងអាជីវកម្មចំណតរថយន្ត
និងយានយន្តគ្រប់ប្រភេទ ដោយគិតចាប់ពីថ្ងៃទី១៥ ធ្នូ
ឆ្នាំ២០១២នេះតទៅ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះបាន
សង្កត់ធ្ងន់ថា ក្នុងករណីមិនគោរពតាមការណែនាំខាងលើ
សាលារាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលតាមច្បាប់
និងមិនទទួលខុសត្រូវចំពោះការខាតបង់
ឬខូចខាតទ្រព្យសម្បត្តិទាំងឡាយដែលកើតមានក្នុងពេលអនុវត្ត
វិធានការនោះឡើយ ។
សាលារាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា សាធារណជន
ដែលជាម្ចាស់យានយន្ត ម្ចាស់
អាជីវកម្មទាំងអស់ស្ថិតនៅទីតាំងខាងលើនឹងយោគយល់អធ្យាស្រ័យ
និងចូលរួមអនុត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ
ដើម្បីរួមគ្នាកសាងទីក្រុងយើងឲ្យមានរបៀបរៀបរយ
និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ។
ចុងបញ្ចប់នៃសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ
៧មករា ចំការមន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់
ត្រូវចូលរួមសហការថែរក្សាសណ្តាប់ធ្នាប់តាមដងមហាវិថីព្រះមុនីវង្ស
ធ្វើជាគំរូ និងបទពិសោធន៍សម្រាប់បន្តអនុវត្តនៅវិថីដទៃទៀត។
ពាក់ព័ន្ធទៅនឹងវិធានការក្តៅខាងលើនេះ
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញម្នាក់សូមមិនបញ្ចេញឈ្មោះដែល
ស្និទ្ធនឹងលោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញ
បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា
ឆ្នាំ២០១២នេះថា បញ្ហាសណ្តាប់ធ្នាប់
និងរបៀបរៀបរយនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនេះពិតជាមានភាពរញ៉េ
រញ៉ៃខ្លាំងណាស់ ពិសេសនៅពេលយប់ និងនៅតាមតំបន់មុខហាងនានា ដូចជា
ហាងលក់គ្រឿងសមុទ្រជាដើម
មានការចតយានជំនិះគ្រប់ប្រភេទពាសពេញចិញ្ចើម
និងស្ទើរពាសពេញទ្រូងផ្លូវតែម្តង ។
ហើយអាជ្ញាធរតែងបានដាស់តឿនច្រើនលើកច្រើនសាមកហើយ តែនៅមិនស្តាប់ ។
ប៉ុន្តែសម្រាប់ពេលនេះ
សាលារាជធានីភ្នំពេញបានធ្វើលិខិតជាលាយលក្ខអក្សដាក់ឱសានុវាទត្រឹម
ត្រូវ គឺកំណត់ដល់ម្ចាស់អាជីវកម្ម ក៏ដូចសាធារណជន ។
មន្ត្រីដដែលនោះបានបញ្ជាក់ថា
ពេលនេះបើម្ចាស់អាជីវកម្ម
ឬសាធារណជនមិនអនុវត្តតាមការណែនាំខាងលើនេះទេ
សាលារាជធានីភ្នំពេញត្រូវតែអនុវត្តផែនការក្តៅ
ដោយមានការស្ទូចយករថយន្ត ។
ឯម្ចាស់អាជីវកម្មក៏ត្រូវទទួលការដាក់ពិន័យឲ្យរាងចាលតែម្តង ។
សាលារាជធានីភ្នំពេញមិនមានការយោគយល់ទៀតទេ
ដែលគោលបំណងសំខាន់គឺដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ
លើកកម្ពស់សោភ័ណភាពរាជធានី ហើយជាពិសេសទៅទៀតនោះ
គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ដូចយើងបានដឹង និងឃើញហើយថា
បើបណ្តោយឲ្យចតពាសពេញចិញ្ចើម និងចតលើទ្រូងផ្លូវទៀត
យើងត្រូវចោទសួរថា តើប្រជាពលរដ្ឋដែលជាអ្នកថ្មើរជើងដើរតាមណា
គឺពិតណាស់ ពួកគាត់បង្ខំចិត្តដើរលើផ្លូវតែម្តង ។
ហើយក៏ត្រូវចោទសួរមួយទៀតថា ពេលពួកគាត់គ្រោះថ្នាក់
តើអ្នកណាជាអ្នកទទួលខុសត្រូវ ហេតុនេះយើងត្រូវចូលរួមដើម្បីទាំងអស់គ្នា ។
យោងតាមសេចក្តីជូនដំណឹងខាងលើនេះ
បញ្ជាក់ជាថ្មីថា លោកកែប ជុតិមា ប្រើធម៌ក្តៅមែនទែនហើយ ។
គេបារម្ភ
និងសង្ស័យខ្លាចតែការប្រើធម៌ក្តៅនេះមានតែក្នុងក្រដាស
... ហើយអ្នកអនុវត្តនៅស្ងៀមមុខជាចៀសមិនរួចពី
«ដដែលវិញ» ប៉ុណ្ណោះ ៕
ក្រុមក្មេងទំនើង ជាកូនអ្នកធំ ទាស់ជាមួយ សមត្ថកិច្ច ថែមទាំងគំរាម អ្នកកាសែត
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ វិឆ្ឆិកា ២០១២
ក្រុមក្មេងទំនើង មួយក្រុម ដែលជាកូនអ្នកធំ និងមានអំណាច នៅក្នុងខេត្ត
បានជិះម៉ូតូ បីគ្រឿងមាន គ្នីគ្នាចំនួន៤-៥នាក់ នៅពេលដែល នគរបាល ចរាចរណ៏
ឃាត់ណែនាំពី ការបើកបរម៉ូតូ មិនមានបំពាក់សម្ភារៈ បច្ចេកទេស ត្រឹមត្រូវ
ស្របតាមច្បាប់ បែរ ជានាំគ្នា សួរទៅសមត្ថកិច្ច វិញថា តើមានស្គាល់លោកនេះ
ឬស្គាល់លោកនោះទេ? ហើយនៅពេលដែលភ្នាក់ងារ យកព័ត៌មាន ថតយករូបភាព នៃការចុះ
អនុវត្តន៏ច្បាប់ ចរាចរណ៏ របស់នគរបាល ដើម្បីបង្កើន នូវសុខសុវត្ថិភាព
របស់ប្រជាពលរដ្ឋ ស្រាប់តែក្រុមក្មេងទាំងនោះ បានស្រែក នឹងចង្អុលមុខថា
លោកឯងនៅអង្គភាព ណា? បានជាហ៊ានថត រូបភាព របស់ពួកគេ ដោយពុំមានការ អនុញ្ញត្ត
ដូច្នេះទៅវិញ? មិនតែប៉ុណ្ណោះ ថែមទាំងបាន បញ្ជាឲ្យលុប រូបភាពនោះ ជាបន្ទាន់
បើមិនចង់មាន បញ្ហា។
នៅពេលនោះ ដោយអ្នកយកព័ត៌មាន មិនធ្វើតាមសំដី ក្មេងដែលអាង អំណាចឪពុកម្តាយនោះ ក្មេងស្រីម្នាក់ ក៏បាននិយាយ ទៅគ្នាគេម្នាក់ថា «បើមិនព្រមលុប រូបនោះចោលទេ ទៅហៅប៉ា យើងមក» តែគេមិនបានដឹងថា ឪពុករបស់ក្មេងស្រី ដែលមានចរិកជាក្មេងពាលនោះ ជានរណាទេ ហើយក៏មិនដឹងថា មានតួនាទី អ្វីដែលបានជា ហ៊ានប្រើពាក្យសំដីយ៉ាងដូច្នេះ? នៅពេលភ្លាមៗនោះ គេសង្កេតឃើញមាន ការអន្តរាគមន៏ ពីបុរសម្នាក់ ដែលគេស្គាល់ថា ជាខ្សែស្រឡាយរបស់ មន្ត្រីនៅ តុលាខេត្តមណ្ឌលគិរី ចេញមុខធានា ជំនួសក្មេង ទាំងនោះ។
ហើយពុំមានប្រភព ឬសមត្ថកិច្ចណា ហ៊ានបង្ហើបឈ្មោះ អាណាព្យាបាល ក្មេងអត់ចរិក ទាំងនោះទេ បើទោះបីជា គេស្គាល់ច្បាស់ក៏ដោយ។ លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តបាន ឲ្យដឹងថា ការអនុវត្តន៏ច្បាប់ ចរាចរណ៏ មិនចំពោះតែបុគ្គល ណាមួយនោះទេ បើទោះជាអ្នកនោះមាន អំណាចបុណ្យសក្តិ ឬមិនមានបុណ្យសក្តិក្តី គឺត្រូវគោរព ច្បាប់ទាំងអស់គ្នា។
លោកបានបន្តថា សព្វថ្ងៃនេះ ឃើញថា មានជនខ្លះមាន ចរិកច្រឡើសប៉ើស កោងកាច យកសិទ្ធិអំណាច មកគំរាមកំហែង សមត្ថកិច្ចជារើយៗ។ លោកថា បញ្ហាធំបំផុតរាល់ថ្ងៃនេះ គឺបញ្ហាមនុស្សមិនគោរពច្បាប់ នេះហើយ ជាពិសេស កូនរបស់អ្នកមាន បុណ្យសក្តិមាន អំណាចនេះ តែម្តង ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ យើងនឹងព្យាយាម ពន្យល់ណែនាំពួកគាត់ ឲ្យងាកមកគោរពច្បាប់ទាំងអស់គ្នា។ ប៉ុន្តែលោកស្នងការ ក៏បានសម្តែងនូវ ការព្រួយបារម្ភ មិនដឹងថា ការព្យាយាម របស់សមត្ថកិច្ច មានប្រសិទ្ធិភាពដល់ណាទេ? គឺយើងនៅតែប្រឹង ធ្វើរហូតទៅ ព្រោះយើងក៏មិនដឹងត្រូវ ធ្វើយ៉ាងម្តេចដែរ ដោយសារ គេសុទ្ធតែជាអ្នកធំ អ្នកមាន អំណាច។
លោកស្នងការបញ្ជាក់ថា តែយ៉ាងណា យើងនឹងនៅព្យាយាម បន្តពន្យល់ពួកគាត់។ មតិមហាជន ដែលបានមើលឃើញ ពីសកម្មភាព នៅកន្លែងកើតហេតុ បានកោតសសើរ ដល់ក្រុមក្មេងទាំងនោះថា អួតខ្លួនមានឪពុកម្តាយ ជាអ្នកធំតែបែរជាខ្លួនឯង និយាយស្តីហាក់ បីដូចជាពុំមាន ការប្រៀនប្រដៅទៅវិញ បញ្ចេញចរិក ជាក្មេងពុំមានការ សិក្សារៀនសូត្រ៕

ថៃបិទសាលារាប់រយនៅភាគខាងត្បូង
ប្រធានសហព័ន្ធក្រុម គ្រូបង្រៀននៅខេត្តណារ៉ាធីវ៉ាត់លោកសាងឿនអ៊ិនត្រារ៉ាក់បាននិយាយ ថា បើសិនបញ្ហាទាំងនេះនៅតែមិនបានដោះស្រាយសាលារៀនកាន់តែច្រើននឹង ត្រូវបិទទ្វារ។
សមាគមគ្រូបង្រៀននិងសហព័ន្ធនៅក្នុង តំបន់បានសម្រេចចិត្តបិទទ្វារសាលារៀន៣៣២កន្លែងនៅក្នុងខេត្ត ប៉ាត់តានីយ៉ាឡា និងណារ៉ាធីវ៉ាត់កាលពីចុងសប្តាហ៏មុនបន្ទាប់ពីអ្នកស្រីណាន់តាណា កែវចាន់ នាយិកានៅក្នុងស្រុកណុងចិកនៃខេត្តប៉ាត់តានីត្រូវបានគេបាញ់ សម្លាប់ពីថ្ងៃព្រហស្បតិ៍ចម្ងាយប្រមាណ១០០ម៉ែត្រពីសាលារៀនរបស់ អ្នកស្រី។
លោកសាងឿនថា អង្គការគ្រូបង្រៀនកំពុងពិនិត្យមើលយ៉ាងដិតដល់លើស្ថានភាពនេះហើយ សាលារៀនច្រើនថែមទៀតនឹងត្រូវបិទទ្វារបើស្ថានភាពនេះមិនកែលម្អ នោះទេ។
លោកបានថ្លែងថា៖«យើងបានទាមទារឲ្យកម្លាំងសន្តិសុខ ពិនិត្យលើវិធានការសុវត្ថិភាពនិងរៀបចំផែនការស្តារទំនុកចិត្ត និងសីលធម៌ក្នុងចំណោមបុគ្គលិកអប់រំឡើងវិញជាពិសេស គឺក្រុមគ្រូបង្រៀននិងសិស្ស»។
សីលធម៌នៅក្នុងតំបន់នេះគឺមាន កម្រិតទាបបំផុតក្រោយពីការវាយប្រហារនិងការស្លាប់ដដែល។ ក្នុងពេលជាមួយគ្នានេះមេបញ្ជាការយោធភូមិភាគទី៤លោកឧត្ដមសេនីយ៍ ឯកឧត្ដមចៃថាំម៉ាសារ៉ូចបានជួបក្រុមតំណាងគ្រូបង្រៀនពីថ្ងៃ អង្គារនៅឯជំរំកងទ័ពសិរិន្ទថនក្នុងស្រុកយ៉ារ៉ាងនៃខេត្តប៉ាត់ តានីជាកិច្ចប្រឹងប្រែងបន្ធូរបន្ថយបញ្ហានៅភាគខាងត្បូងនេះ។
ក្រុម សមាគមគ្រូបង្រៀនបានជួបគ្នាបន្ទាប់ពីមានការសម្លាប់នាយិកាសាលា និងបានសម្រេចចិត្តតវ៉ាប្រឆាំងនឹងការបរាជ័យរបស់រដ្ឋាភិបាលដើម្បី ការពារជីវិតបុគ្គលិកអប់រំដោយបិទទ្វារសាលារៀនជាបណ្ដោះអាសន្ននៅ ក្នុងខេត្តប៉ាត់តានីខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់៕ PN
ការបោកបញ្ឆោតក្នុង Facebook ដែលប្រិយមិត្តគួរប្រុងប្រយ័ត្ន
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
មិនថា Facebook នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជាយើងទេ
យើងសង្កេតឃើញថា មានការកើនឡើងនូវការបោកបញ្ឆោតជាច្រើន។
ជាពិសេសអ្នកប្រើប្រាស់ Facebook មិនបានចាប់អារម្មណ៍ក៏ចុចមើល
ហើយក៏ជាប់ឈ្មោះនៅទីនោះតែម្ដង។
១. ការផ្តល់រង្វាន់ក្នុង Facebook ដែលគ្មាន Page ច្បាស់លាស់
ប្រិយមិត្ត ប្រហែលជាធ្លាប់ឃើញហើយនៅក្នុង Facebook ដែលមានការចែករង្វាន់ឥតគិតថ្លៃដល់អ្នកប្រើប្រាស់ Facebook ឲ្យចុច Like។ ក្នុងនោះភាគច្រើន គឺតម្រូវឲ្យអ្នកប្រើប្រាស់ Facebook ចុច Like, Share ហើយ Invite Friends ទៀតផង។ ដូច្នេះប្រិយមិត្តមិនគួរចូលរួមការចែករង្វាន់បែបនេះឡើយ បើគ្មានម្ចាស់ Page ដែលជាស្ថាប័នច្បាស់លាស់។
២. ការចុចមើលរូបអាសអាភាស
មួយរយៈកន្លងមកនេះ មានតំណភ្ជាប់ខ្លះបានដាក់រូបវីដេអូអាសអាភាសរបស់តារាចម្រៀងល្បីៗ ដូចជា Justin Bieber និង Selena Gomez ជាដើម។ ប៉ុន្តែពេលអ្នកប្រើប្រាស់ចុចមើល ក៏តម្រូវឲ្យប្រិយមិត្តចុច Like ប៉ុន្តែចុងក្រោយគឺគ្មានអ្វីឡើយ។ ចូរនៅឲ្យឆ្ងាយពីតំណភ្ជាប់បែបនេះ ព្រោះមិត្តភិក្តរបស់អ្នកនឹងមើលឃើញថា អ្នកបានចុចមើលវីដេអូបែបនោះ ខណៈដែលអ្នកមិនដឹងខ្លួនផង។
៣. Events ដែលមានរូបអាសអាភាស
ប៉ុន្មានថ្ងៃមុននេះ មានអ្នកលេង Facebook ជាច្រើនបានចុចទៅចូលក្នុង Event នៅក្នុង Facebook។ តើប្រិយមិត្តដឹងថាព្រឹត្តិការណ៍នោះជាអ្វីទេ? គឺបកប្រែជាខ្មែរថា នាំគ្នាទៅរួមភេទ ប៉ុន្តែជាភាសាអង់គ្លេសដូចជាពិបាកស្តាប់ណាស់។ ទោះជាឈ្មោះយ៉ាងនេះក្តី ក៏មានអ្នកលេងជាច្រើនបានចុចចូល ហើយក្នុង News Feed បានដាក់ថា អ្នកលេងឈ្មោះនេះ បានទៅក្នុង Event នោះ។(sabay)

អាជីវករខកចិត្តនៅក្នុងរដូវទិញទំនិញឆ្នាំនេះខណៈដែលពិធីបុណ្យអុំទូកត្រូវបានលុបចោល
អតិថិជនចូលមកមើលផលិតផលនានា ដែលដាក់លក់បញ្ចុះតម្លៃក្នុងឱកាសបុណ្យអុំទូកកាលពីថ្ងៃម្សិលមិញ។ រូបថត ហុង មិនា |
ពិធីបុណ្យអុំទូកដែលធ្វើឡើងនៅចុងឆ្នាំជាឱកាស សម្រាប់ក្រុមហ៊ុនលក់ដុំនិងលក់រាយផលិតផលជាច្រើនរួមទាំងអាជីវករ ក្នុងការទទួលបានផលចំណេញពីអ្នកប្រើប្រាស់។
ឆ្នាំនេះមិន ដូចឆ្នាំមុនពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៅភ្នំពេញមានសភាពស្ងប់ ស្ងាត់ គេមិនប្រទះឃើញមានស្តង់លក់ទំនិញនៅតាមមាត់ទន្លេដូចរាល់ឆ្នាំទេ ខណៈរដ្ឋាភិបាលបានសម្រេចលុបចោលពិធីបុណ្យ ដោយសារការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ។
បើ ទោះបីយ៉ាងនេះក្តីគេនៅតែប្រទះឃើញការរៀបចំស្តង់ផលិតផលនៅតាម មណ្ឌលពាណិជ្ជកម្មនានាក៏ដូចជានៅតាមក្រុមហ៊ុនខ្លួនឯងផ្ទាល់ជាមួយ នឹងការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដូចរាល់ឆ្នាំអ៊ីចឹងដែរ។
ប៉ុន្តែ មិនទទួលបានការទាក់ទាញពីអតិថិជនខ្លាំងក្លានោះទេ។នេះជាការ កត់សម្គាល់របស់អាជីករមួយចំនួនដែលតាំងលក់ផលិតផលនៅភ្នំពេញ។
សកម្ម ភាពលក់ទំនិញបញ្ចុះតម្លៃនៅតែបន្តនៅកោះពេជ្រជាកន្លែងកម្សាន្ត ថ្មីដ៏មានប្រជាប្រិយមួយនៅភ្នំពេញទោះបីព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះត្រូវបានលុបចោលក៏ដោយ។
នៅក្នុងរយៈពេលបីថ្ងៃនេះ អាជីវករជាច្រើនដែលបានតាំងលក់ផលិតផលរបស់ខ្លួនក្នុងថ្ងៃឈប់ សម្រាកនេះ បានត្អូញត្អែរអំពីការលក់មិនសូវកាក់កបដូចឆ្នាំមុនៗព្រោះអ្នក ធ្វើដំណើរមានតិចតួចនៅក្រុងភ្នំពេញ។
លោកម៉ាត់យូសុះនាយក ប្រតិបត្តិនៃក្រុមហ៊ុនPic BeautyCo.Ltdដែលតាំងលក់ផលិតផលនាំចូលពីប្រទេសម៉ាឡេស៊ីមានសាប៊ូ និងគ្រឿងក្រអូបបាននិយាយថាការលក់ដូរក្នុងឆ្នាំនេះបានធ្លាក់ ចុះប្រហែល១០ដងប្រៀបធៀបទៅនឹងថ្ងៃប្រារព្ធពិធីបុណ្យក្នុងឆ្នាំ មុនដែលអាចទាក់ទាញមនុស្សយ៉ាងច្រើនមកពីបណ្តាខេត្ត។
លោក បន្តថា៖«មនុស្សមកពីខេត្តច្រើនចំនួនមនុស្សដើរច្រើនការទិញក៏ ច្រើនដែរ។តែពេលអត់ពិធីបុណ្យដូចនេះអ្នកដែលដើរគឺមានតែអ្នកទី ក្រុងភ្នំពេញ។អ្នកនៅក្រុងភ្នំពេញរបស់ប្រើប្រាស់ដែលគាត់ប្រើ ប្រាស់ជាប្រចាំគឺងាយរកទិញនៅតាមទីផ្សារដូចនេះគាត់មិនសូវទិញ ប៉ុន្មានទេ»។
លោកបានលើកឡើងថាពេលមានពិធីបុណ្យអុំទូកចំណូល បានពីការលក់យ៉ាងហោចណាស់១ម៉ឺនដុល្លារក្នុងមួយថ្ងៃតែពេលនេះ មិនចង់បាន១ពាន់ដុល្លារផង។លោកបន្តថាតាមការប៉ាន់ប្រមាណកាលពី ថ្ងៃអង្គារមានភ្ញៀវចូលមកកាន់ស្តង់របស់លោកនៅកោះពេជ្រមានប្រមាណ ១ពាន់នាក់ប៉ុន្តែអ្នកទិញមានប្រមាណតែ៣០០នាក់ប៉ុណ្ណោះ។លោក ថ្លែងថា៖«មានពិធីបុណ្យអ្នកមកពីខេត្តគឺច្រើនលើសលប់។អ្នក ខេត្តពេលមកសំដៅទិញអីវ៉ាន់ព្រោះផលិតផលនៅតាមខេត្តលំបាករកនិង តម្លៃក៏ខ្ពស់»។
ងាកទៅមើលហាងលក់ផលិតផលអេឡិចត្រូនិកម៉ាក កាណុងរបស់ក្រុមហ៊ុនI-Quickស្ថ្តិតនៅលើផ្លូវព្រះសីហនុដែលតាំង លក់ផលិតផលបញ្ចុះតម្លៃក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។បុគ្គលិក នៃក្រុមហ៊ុននេះក៏បានអះអាងពីការលក់ធ្លាក់ចុះបើប្រៀបធៀបទៅ នឹងឆ្នាំមុនដែរ។
កញ្ញាសេងរជ្ជនីអ្នកគ្រប់គ្រងការលក់នៃ ក្រុមហ៊ុនបាននិយាយថាកាលពីឆ្នាំមុនការលក់បានចំណូលប្រមាណ៣ម៉ឺន ទៅ៤ម៉ឺនដុល្លារក្នុងរយៈពេលបីថ្ងៃតែឆ្នាំនេះការលក់បានធ្លាក់ ចុះប្រមាណ៣០ភាគរយធៀបនឹងឆ្នាំមុន។
កញ្ញាបន្តថា៖«យើងមិន តូចចិត្តទេទោះបីយើងលក់មិនបានច្រើនដូចកាលពីឆ្នាំមុនក៏ដោយ។ ការលក់ថយគឺក្នុងកម្រិតមួយតូចតាចទេវាមិនប៉ះពាល់ដល់ក្រុមហ៊ុន នោះទេ»។
កញ្ញាលើកឡើងថាផលិតផលដែលលក់ដាច់ជាងគេក្នុងពេល បញ្ចុះតម្លៃគឺម៉ាស៊ីនគិតលេខកាមេរ៉ានិង ម៉ាស៊ីនព្រីនធ័រ៖«យើងលក់បញ្ចុះតម្លៃព្រោះយើងចង់បង្កើនការប្រើ ប្រាស់នៃផលិតផលម៉ាកកាណុងគ្រប់ប្រភេទ។ថ្ងៃធម្មតាក៏យើងលក់ដាច់ ដែរតែឱកាសនេះយើងចង់ឲ្យមនុស្សកាន់តែច្រើនស្គាល់ពីក្រុមហ៊ុន របស់យើង»។
លោកអានដឺលុចនាយកក្រុមហ៊ុនអេសអិលកម្ពុជាដែលមាន នាំចូលផលិតផលបរិភោគដូចជាស្ករគ្រាប់និង ផ្លែឈើក្រៀមពីប្រទេសវៀតណាមបាននិយាយថាលោកសុខចិត្តតាំងផលិតផល លក់ក្នុងឆ្នាំនេះទោះបីដឹងថាព្រះរាជពិធីបុណ្យអុំទូកត្រូវគេលុប ចោលក៏ដោយព្រោះបទពិសោធកាលពីឆ្នាំមុនមានមនុស្សមកចូលរួមច្រើន ។លោកបន្តវាប្រហាក់ប្រហែលគ្នាទៅនឹងអាជីវករខាងលើដែរដែលមួយថ្ងៃ យ៉ាងហោចក៏ទទួលបានអតិថិជន៣០០នាក់ចូលមកទិញអីវ៉ាន់ហើយចំណូលបាន ប្រមាណចន្លោះពី៥០០ទៅ១០០០ដុល្លារ។
លោកបានថ្លែងទៀតថា៖«យើងចូលរួមតាំងផលិតផលលក់ព្រោះយើងចង់ឲ្យគេស្គាល់ផលិតផលរបស់យើងដែលទើបនាំចូល»។
ជា ធម្មតា ជារៀងរាល់ចុងឆ្នាំក្រុមហ៊ុនលក់ផលិតផលតែងតែដាក់លក់ផលិតផល បញ្ជុះតម្លៃសម្រាប់ដំណាច់ឆ្នាំឬជាអ្វីដែលគេហៅថា«លក់លាងឃ្លាំង »៕(postkhmer)
ការតាំងពិព័រណ៍នៅខាងមុខមន្ទីរពេទ្យខេត្តពោធិ៍សាត់ ទទួលការរិះគន់ពីមហាជន
ខេត្តពោធិ៍សាត់ ៖
មតិមហាជនជាច្រើនបានធ្វើការរិះគន់អំពីការដាក់តាំងពិព័រណ៍
ពាណិជ្ជកម្មអន្តរជាតិលើកទី១៣ នៅខេត្តពោធិ៍សាត់
ដែលជ្រើសរើសយកទីតាំងលើផ្លូវខាងមុខមន្ទីរពេទ្យខេត្ត ។
មតិបានរិះគន់ថា
ហេតុអ្វីបានជាគេធ្វើពិធីតាំងពិព័រណ៍នៅខាងមុខមន្ទីរពេទ្យបែប
នេះពុំមានកន្លែងផ្សេងទេឬ?
ការតាំងពិព័រណ៍នៅកន្លែងនោះបង្កការលំបាកគ្រប់បែបយ៉ាងដូចជា
បិទផ្លូវមិនអាចធ្វើចរាចរណ៍បាន សំឡេងមនុស្សអ៊ូអរ
និងមានសំឡេងតន្ត្រីខ្ទរដល់អ្នកជំងឺដែលកំពុងសម្រាកព្យា
បាលនៅក្នុងមន្ទីរពេទ្យ ពិសេសនៅពេលយប់មានមនុស្សម្នាទៅទស្សនា
និងទិញផលិតផលយ៉ាងណែនណាន់តាន់តាប់
ខណៈនោះបើសិនជាមានអ្នកជំងឺឈឺធ្ងន់ត្រូវការសង្គ្រោះបន្ទាន់
និងអាចដាច់ខ្យល់ស្លាប់នៅខាងក្រៅរបងមន្ទីរពេទ្យនោះមិនខាន
ដោយសារស្ទះចរាចរណ៍រថយន្តចូលមិនរួច
ព្រោះក្លោងទ្វារមន្ទីរពេទ្យមានតែមួយប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀតសម្រាប់កាកសំណល់ទឹកនោម
លាមកផ្សេងៗបោះចូលក្នុងស្ទឹងគ្មានអនាម័យ ប៉ះពាល់ដល់បរិស្ថាន
សុខភាព
និងប៉ះពាល់ដល់សោភ័ណភាពកោះសំពៅមាសដែលជាកន្លែងភ្ញៀវទេសចរចូល
ទៅលេងកម្សាន្តទៀតផង ។
ឆ្លើយតបទៅនឹងការរិះគន់នេះមន្ត្រីសាលាខេត្ត
ម្នាក់បានបកស្រាយថា
កន្លងមកពេលមានពិធីបែបនេះយើងតែងធ្វើនៅពហុកីឡដ្ឋានខេត្តឯ
ណោះទេ
ប៉ុន្តែដោយសារពេលនេះក្នុងបរិវេណពហុកីឡដ្ឋានខេត្តភ្លៀងធ្លាក់
ប៉ុន្មានលើកនៅដក់ទឹក និងភក់នៅឡើយ
ទើបមកធ្វើនៅលើផ្លូវខាងមុខមន្ទីរពេទ្យនេះ។
នៅទីនេះទីធ្លាមិនតូចចង្អៀតប៉ុន្មានទេសមល្មមអាចរៀបចំធ្វើ
បានហើយមានទីធ្លាកោះសំពៅមាសដ៏ស្រស់ស្អាតសម្រាប់បង្កលក្ខណៈ
ផ្តល់ឱកាសឱ្យភ្ញៀវចូលលេងកម្សាន្តទៀតផង ។
ថ្វីដ្បិតផ្លូវខាងមុខមន្ទីរពេទ្យមិនអាចធ្វើចរាចរណ៍បានក៏
ពិតមែន
ប៉ុន្តែយើងមានផ្លូវវាងខាងក្រោយអាចធ្វើដំណើរបានមិន
ទាស់ខុសអ្វីទេ ។
ចំណែកផ្លូវចូលមន្ទីរពេទ្យនោះយើងមានកម្លាំងនគរបាលប្រចាំការ
សម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោងមិនឱ្យស្ទះចរាចរណ៍នូវការនាំ
អ្នកជំងឺចូលនោះទេ ។(KOH)
ប៉ះទង្គិចគ្នារវាងពួកបាតុករនិងប៉ូលិសនៅទុយនីស៊ី របួស117នាក់
ប្រភពព័ត៌មានច្បាស់ការណ៍រាយការណ៍ថា
ការប៉ះទង្គិចគ្នារវាងពួកបាតុករនិងកងកម្លាំងប៉ូលិស
កើតមានជាថ្មី កាលពីថ្ងៃទី២៨ វិច្ឆិកា
នៅទីក្រុងស៊ីលីយ៉ាណា
ទីប្រជុំជននៃតំបន់មួយនៅភាគកណ្តាលទុយនីស៊ី
បណ្តាលឱ្យមនុស្ស១១៧នាក់ត្រូវរបួស ។
ប្រភពមន្ទីរពេទ្យនិយាយថា
ក្នុងចំណោមអ្នករបួសមនុស្ស២២នាក់ត្រូវបញ្ជូនទៅកាន់
មន្ទីរពេទ្យទទួលការព្យាបាល ។
មុននេះអំពើហិង្សាបានផ្ទុះឡើងពេលមានបាតុកម្មមួយប្រមូល
ផ្តុំមនុស្សជាច្រើនពាន់នាក់នៅខាងក្រៅកូដកម្មទូទៅ
មួយប្រកាសដោយសហជីព ។
ពួកបាតុករបានតវ៉ាប្រឆាំងនឹងការមិនគិតគូរដល់តំបន់
ដែលរងការប៉ះពាល់ដោយអត្រាអ្នកអត់ការងារធ្វើខ្ពស់
និងក្រីក្រជាងគេនោះ ។
ពួកបាតុករក៏ទាមទារផងដែរឱ្យដោះលែងសកម្មជន១៤នាក់
ដែលត្រូវចាប់ឃុំឃាំង ៕
ជនរងគ្រោះពីការបាញ់បោះសេរីរបស់មន្ត្រីនគរបាលស័ក្ដិ៤ព្រួយបារម្ភពីសុវត្ថិភាព
ជនរងគ្រោះនៃការបាញ់គំរាមកំហែងពីនគរបាលពាក់ស័ក្តិ៤
នៅនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ
ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួននៅគ្រាដែលអាជ្ញាធរមាន
សមត្ថកិច្ចមិនទាន់ដោះស្រាយរឿងក្តីនេះប្រកបដោយតម្លាភាព។
មន្ត្រីអង្គការសង្គមស៊ីវិល ទទូចសុំឲ្យតុលាការផ្ដន្ទាទោសដល់ជនដៃដល់ដែលបានប្រើអាវុធបាញ់ បោះខុសច្បាប់ និងបំពានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះ។
សំណុំរឿងបាញ់បោះសេរីរបស់មន្ត្រីនគរបាលពាក់ស័ក្តិ៤ នៅតែស្ថិតក្នុងការមន្ទិល ធ្វើឲ្យជនរងគ្រោះព្រួយបារម្ភពីសុវត្ថិភាព។
រយៈពេលជាង ១០ថ្ងៃមកហើយ ការបាញ់បោះគំរាមកំហែងដែលបង្កឡើងចំពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បង្កឡើងដោយលោក ឆេង ហួត អាយុ ៤២ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ នៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ នៅមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាមួយអាចបញ្ជាក់ពីការ វិវឌ្ឍន៍ថ្មីក្នុងសំណុំរឿងនេះនៅឡើយទេ។
ជនរងគ្រោះបញ្ជាក់ថា ពួកគេមានភស្តុតាងជាខ្សែវីដេអូខ្លីរយៈពេលជាង ១នាទី បង្ហាញយ៉ាងច្បាស់ពីសកម្មភាពជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់ ២គ្រាប់សំដៅចូលផ្ទះរបស់ខ្លួន។ ប៉ុន្តែ ភស្តុតាងទាំងនោះ សមត្ថកិច្ចមិនបានទទួលយករក្សាទុកជាភស្តុតាងនោះឡើយ។
ក្នុងខ្សែអាត់វីដេអូ គេឃើញមន្ត្រីនគរបាលពាក់ស័ក្តិ៤ ឈ្មោះ ឆេង ហួត បានជេរប្រមាថទៅលើស្ត្រីម្នាក់ជាអ្នកជិតខាង ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបានដកកាំភ្លើងបញ្ចូលគ្រាប់ចំនួន ២គ្រាប់។ ក្នុងឯកសណ្ឋានជាអង្គរក្ស លោក ឆេង ហួត បានបាញ់មួយគ្រាប់ទៅមាត់ទ្វា និងមួយគ្រាប់ទៀតសំដៅចូលទៅក្នុងផ្ទះ ធ្វើឲ្យស្ត្រីជាម្ចាស់ផ្ទះឈ្មោះ យី វណ្ណ ដែលនៅឈរក្បែរនោះភ័យ និងរត់ចូលក្នុងបន្ទប់ដើម្បីសុវត្ថិភាព។
លោក ហុក គឹមហាក់ អាយុ ៣១ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី យី វណ្ណ បានអះអាងថា គ្រួសាររបស់គាត់ និងគ្រួសាររបស់ឈ្មោះ ឆេង ហួត មិនធ្លាប់មានទំនាស់នោះទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ឈ្មោះ ឆេង ហួត បានមកស៊ីផឹកនៅក្បែរផ្ទះរបស់ខ្លួន និងបានខឹងគាត់ដែលគាត់ចេះតែខាកស្ដោះៗ ដែលលោក ឆេង ហួត ចាត់ទុកថា ជាការមើលងាយដល់គាត់ដែលជាមន្ត្រីនគរបាលមានឋានៈខ្ពស់មួយរូប។
លោក ហុក គឹមហាក់ បន្តថា នៅពេលនោះ លោក ឆេង ហួត បានមកដល់មុខផ្ទះរបស់គាត់ និងហៅរូបគាត់ទៅសុំទោសក្នុងអាការៈស្រវឹងខ្លាំង។ ប៉ុន្តែត្រូវម្តាយរបស់គាត់ គឺអ្នកស្រី យី វណ្ណ ឃាត់មិនឲ្យចេញ និងបានទៅចរចាម្នាក់ឯង រួចក៏ត្រូវឈ្មោះ ឆេង ហួត បាញ់គំរាមតែម្តង៖ «រឿងខ្ញុំបានសួរទៅខាងប៉ូលិស តែគេដូចជាព្យាយាមបិទបាំងរឿងហ្នឹងវិញ។ អ្វីដែលពួកខ្ញុំបានធ្វើរបាយការណ៍ជាមួយគេ អ្វីដែលខ្ញុំធ្វើ ខ្ញុំបានធ្វើអស់ហើយ តែលក្ខខណ្ឌដែលគេផ្តល់ឲ្យអ្នកកាសែតវិញ គឺខុសពីអ្វីដែលយើងបានធ្វើទាំងអស់ គឺថាបុគ្គលហ្នឹង មូលហេតុដែលគេបង្កជម្លោះ គឺដោយសារតែយើងខាកស្ដោះនៅមុខគេ ហើយគេក៏មិនមែនបាញ់ចូលក្នុងដែរ គេបាញ់ឡើងលើ ២គ្រាប់ តាមពិតក្នុងរូបភាព គេបាញ់ចូលផ្ទះយើង ហើយគេបាញ់ជិតម៉ាក់ខ្ញុំ»។
លោក ឆេង ហួត ត្រូវបានមន្ត្រីប៉ុស្តិ៍នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោងជាង ៥រសៀលថ្ងៃដដែល ក្រោយពីបង្កហេតុបាញ់គំរាមប្រមាណជាង ១៥នាទី និងត្រូវមន្ត្រីនគរបាលប៉ុស្តិ៍បញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បីចាត់វិធានការតាមច្បាប់នៅថ្ងៃបន្ទាប់។ តែទោះជាយ៉ាងណា លោក ហុក គឹមហាក់ បញ្ជាក់ថា សព្វថ្ងៃគ្រួសាររបស់គាត់សម្រេចដាក់ស្លាកលក់ផ្ទះបន្ទាន់ ដើម្បីចង់គេចពីមន្ត្រីនគរបាលរូបនោះ ព្រោះតែសំណុំរឿងក្តីនេះ សមត្ថកិច្ចហាក់ព្យាយាមលាក់បាំង ដោយមិនបានផ្តល់ដំណឹងអ្វីមកវិញពីការវិវឌ្ឍន៍ថ្មីក្នុងសំណុំរឿង នេះ។ លោកមិនច្បាស់ថា ជនដៃដល់នឹងត្រូវសមត្ថកិច្ចដោះលែង ឬឲ្យជាប់ឃុំ ទើបបារម្ភពីសុវត្ថិភាព។
ម្យ៉ាងទៀត លោកថាលោកគ្មានជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច និងតុលាការ ហើយជនប្រព្រឹត្តមានលុយ និងខ្នងក្រាស់ផង អាចត្រូវដោះលែងដោយស្ងាត់ៗ និងអាចមកសងសឹកគ្រួសារលោក ដែលជាអ្នកដាក់ពាក្យប្ដឹងវិញ៖ «តាំងពីតូចកើតពោះម៉ែ រហូតមកដល់ថ្ងៃនេះ មិនដែលស្គាល់ជាតិកាំភ្លើងផងហ្នឹង ហើយបើឲ្យខ្ញុំបាញ់ ក៏មិនហ៊ានបាញ់ដែរ ហើយដល់ពេលមានរឿងហ្នឹងកើតឡើង ខ្ញុំបារម្ភដែរ មិនមែនបារម្ភតិចទេ ដោយសារតែមួយថ្ងៃៗគេចេះតែផឹកស៊ីៗ គ្នាគេភាគច្រើនសុទ្ធតែសេរីអ៊ីចឹង។ រាល់ថ្ងៃ ពេលចេញដើរទៅណាមកណា ប្រយ័ត្នច្រើនជាងមុន មិនដឹងថាគេរួចខ្លួនហើយនៅ ឬក៏ជាប់ទៀតក៏មិនដឹង។ ទោះយើងចង់ទៅសួរក៏មិនអាចទៅសួរគេកើត ព្រោះអីយើងមិនដឹងថាគេទៅដល់ណាផង បើសួរទៅប៉ូលិស ប៉ូលិសនិយាយតែមួយម៉ាត់ថា ទៅកម្រិតធ្ងន់»។
ការព្រួយបារម្ភពីគ្រួសារនៃជនរងគ្រោះនេះ នៅមិនទាន់មានសមត្ថកិច្ចណាអាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនបានផ្តល់ការបំភ្លឺដល់វិទ្យុអាស៊ីសេរី ទេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយលោកគ្រាន់តែបញ្ជាក់ថា លោកកំពុងជាប់ប្រជុំនៅពេលលើកសំណួរអំពីរឿងនេះ៖ «សូមទោសណា ខ្ញុំសូមប្រជុំបន្តិច»។
រីឯលោក ជួន ណារិន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ វិញ ក៏មិនអាចទាក់ទងបានដែរ ដោយលោកមិនលើកទូរស័ព្ទ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា លោកនឹងមិនអត់ឱនឲ្យបុគ្គលណាមួយដែលចូលចិត្តដោះស្រាយបញ្ហាដោយ ប្រើកាំភ្លើងបាញ់បោះដោយសេរីបន្តទៀតឡើយ។ លោកបន្តថា ការប្រើប្រាស់កាំភ្លើងបាញ់ផ្ដេសផ្ដាស វាបានបង្កការភិតភ័យដល់ពលរដ្ឋស្លូតត្រង់ និងអ្នកទេសចរ៖ «តើឲ្យ ពួកអាកាប់ដាវសាំម៉ារ៉ៃ វ៉ៃគ្នានៅក្នុងតុ ហើយទទួលការអត់ឱនលើកលែងទេ? កន្លែងខ្លះធ្វើអត់ដឹង អត់ឮ កាសែតចេះតែចុះថាកូនអ្នកធំ ខ្ញុំថាមើលវាធំប៉ុណ្ណា? បើទោះបីជាឳប៉ុណ្ណា ក៏យើងត្រូវតែលេងវាដែរ ហើយឳៗ ឪពុកម្តាយកុំកាន់ជើង ប្រគល់ជូនឲ្យនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ កាំភ្លើង ស្អីឡើងកាំភ្លើង ស្អីឡើងកាំភ្លើង»។
លោកនាយករដ្ឋមន្ត្រីលើកឡើងបន្តថា ទោះបីអ្នកបាញ់បោះនោះមានឋានៈ និងបុណ្យស័ក្តិប៉ុណ្ណាក៏ដោយ លោកស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនេះជាបន្ទាន់។ បើទោះបីជាប្រមុខរដ្ឋាភិបាលបានប្រកាសជាញឹកញយបែបនេះក្តី គេក៏សម្គាល់ឃើញថា អ្នកប្រព្រឹត្តជាមន្ត្រីថ្នាក់ខ្ពស់ ឬអ្នកស្និទ្ធនឹងមន្ត្រីទាំងនោះ មិនសូវឃើញតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ឡើយ។ តួយ៉ាងករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រ ៣នាក់ឲ្យរងរបួស តុលាការមិនទាន់ចាត់វិធានការចាប់ជនប្រព្រឹត្តរូបនេះមកដាក់ ពន្ធនាគារនៅឡើយ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់ថា ករណីបាញ់បោះដោយសេរីរបស់លោក ឆេង ហួត ជាការប្រើប្រាស់អាវុធខុសច្បាប់ និងជាការបង្កអសន្តិសុខ ចលាចលដល់ពលរដ្ឋ ដូច្នេះដើម្បីអនុវត្តច្បាប់ និងជាគំរូតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី កងកម្លាំងដែលពាក់ព័ន្ធត្រូវអនុវត្តកសាងសំណុំរឿងក្តីនេះ បញ្ជូនទៅតុលាការឲ្យបានឆាប់ ដើម្បីចាត់វិធានការតាមច្បាប់៖ «វា ជាគំរូមួយដើម្បីកុំឲ្យអ្នកក្រោយគាត់អនុវត្តតាម ហើយសិនជាករណីនេះមិនត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ទេ អ៊ីចឹងយើងចាត់ទុកថាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី មិនត្រូវបានអាជ្ញាធរថ្នាក់ក្រោម ឬក៏កងកម្លាំងប្រដាប់អាវុធខាងក្រោមហ្នឹង អនុវត្តទេ។ វាជះគំរូអាក្រក់ទៅដល់កងកម្លាំងដទៃទៀត គាត់អាចនឹងធ្វើដូចគ្នាដែរ ពីព្រោះអ្នកហ្នឹងធ្វើបាន អ្នកដទៃក៏ធ្វើបានដែរ។ អ៊ីចឹង និទ្ទណ្ឌភាពនៅក្នុងប្រទេសយើងនៅតែមានអ៊ីចឹង ពីព្រោះការអនុវត្តខុសច្បាប់ ហើយមិនត្រូវបានទទួលទោស»។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីចុងខែតុលា បង្ហាញថា វប្បធម៌និទ្ទណ្ឌភាព រាប់បញ្ចូលទាំងអំពើពុករលួយ ការគំរាមកំហែង និងសូម្បីតែអំពើឃាតកម្មខ្លះ ដែលជនល្មើសមិនត្រូវបាននាំខ្លួនយកមកផ្ដន្ទាទោស មានការកើនឡើងជាលំដាប់នៅកម្ពុជា។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ក្នុងអំឡុងត្រឹមតែឆ្នាំ២០១២ និទ្ទណ្ឌភាពនៅកម្ពុជា បានកើនឡើង ជុំវិញករណីអំពើឃាតកម្មមកលើសកម្មជនសិទ្ធិមនុស្សដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ករណីក្មេងស្រីអាយុ ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងរដ្ឋាភិបាល ក្នុងពេលបណ្ដេញចេញដោយបង្ខំនៅខេត្តក្រចេះ និងអ្នកកាសែត លោក ហង្ស សេរីឧត្តម ដែលបន្ទាប់ពីបានសរសេរអត្ថបទស្ដីពីការកាប់ឈើខុសច្បាប់នៅខេត្ត រតនគិរី៕(RFA)
Photo Provided

Subscribe to:
Posts (Atom)