ខេត្ដតាកែវ ៖ ក្មេងប្រុសម្នាក់ត្រូវ បានរថភ្លើងបើកបុកនិងអូសយកទៅជាមួយចម្ងាយ៦៦៥ម៉ែត្រ តែសំណាងល្អមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ដោយ គ្រាន់តែរងរបួសបាក់ជើងនិងរយះពោះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងនៅ ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវរថយន្ដភ្លើងព្រហូត សង្កាត់រការក្រៅ ក្រុងដូនកែវ ។
ប្រភពព័ត៌មានពីមន្ដ្រីសមត្ថកិច្ចបាន ឱ្យដឹងថា ក្មេងប្រុសរងគ្រោះក្នុងហេតុ ការណ៍ខាងលើឈ្មោះ យង់ ក្រឹម អាយុ១៣ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ។ ជាធម្មតា ក្មេងប្រុសខាង លើបានមកឃ្វាលគោនៅចំណុចកើត ហេតុ លុះនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១២ ដោយសារតែអស់កម្លាំង ក៏បានប្រាស ខ្លូនដេកលើផ្លូវរថភ្លើងលង់លក់រហូតដល់ ម៉ោង៥និង៣០នាទី ក៏ត្រូវរថយន្ដភ្លើង បើកមកបុកអូសទៅជាមួយចម្ងាយ៦៦៥ ម៉ែត្រ ជាសំណាងល្អមិនបានរងគ្រោះ ថ្នាក់ដល់អាយុជីវិត ដោយគ្រាន់តែរង គ្រោះបាក់ជើងនិងរយះពោះតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដបើកបរក្នុងល្បឿនយ៉ាង លឿនពីជើងទៅត្បូង លុះដល់កន្លែងកើត ហេតុក៏បុកក្មេងរងគ្រោះដែលកំពុងដេក លង់លក់នៅលើផ្លូវរថភ្លើងអូសជាង៦០០ ម៉ែត្រទើបចាប់ហ្វ្រាំងឈប់ ។ ប្រភព ដដែលបន្ដថា បន្ទាប់ពីរថភ្លើងចាប់ហ្វ្រាំង ឈប់ គេឃើញអ្នកបើកបររថភ្លើងបាន ចុះមកយកជនរងគ្រោះបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ ភ្លាមៗ ប៉ុន្ដែស្ថានភាពយ៉ាងណានោះមិន ទាន់ដឹងនៅឡើយទេ ខណៈក្មេងរងគ្រោះ មើលទៅហាក់មានស្ថានភាពរបួសធ្ងន់។
មន្ដ្រីនគរបាលដែលចុះទៅកន្លែងកើត ហេតុបានឱ្យដឹងថា ជនរងគ្រោះនិងតំណាង រថភ្លើងមិនទាន់បានដោះស្រាយអ្វីនៅ ឡើយទេ ពីព្រោះតែភាគីក្មេងប្រុសរង គ្រោះកំពុងតែភិតភ័យព្រួយបារម្ភ ខណៈ ក្មេងប្រុសរងគ្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។ ករណីនេះខាងភាគីរថភ្លើង មិនបានបដិសេធក្នុងការដោះស្រាយ សំណងនោះទេ តែរង់ចាំឱ្យក្មេងប្រុសរង គ្រោះធូរស្រាលបន្ដិចសិន ៕