ភ្នំពេញៈ ការផលិតប្រេងនៅកម្ពុជាអាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៦
ឬយ៉ាងហោចណាស់៣ឆ្នាំទៀត បន្ទាប់ពីកាលបរិច្ឆេទកំណត់ជាលើកដំបូង។
នេះបើតាមសេចក្តីរាយការណ៍របស់មន្ត្រី Chevron
នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងបរិស្ថាន
កាលពីថ្ងៃសុក្រស្តីពីការវាយតម្លៃលើ EIA របស់ Chevron។
មន្ត្រីរដ្ឋាភិបាល កាលពីម្សិលមិញក៏បានអះអាងអំពីលទ្ធភាពកំណត់ពេលវេលារុករកប្រេងនេះផងដែរ។
អ្នក ចូលរួមក្នុងកិច្ចប្រជុំនោះបានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន Chevron Overseas Petroleum Cambodia ទទួលបានការយល់ព្រមសម្រាប់ការផលិតប្រេងនៅចុងឆ្នាំនេះ វាអាចចាប់ផ្តើមដំណើរការរយៈពេល៣៤ខែ ដែលនឹងនាំដល់ការបូមប្រេងនៅក្នុងប្លុក A។
លោក ម៉ម សម្បត្តិ ប្រធាននាយកដ្ឋានភាពជាដៃគូអភិវឌ្ឍន៍សកម្មភាព (DPA) បានដកស្រង់ព័ត៌មាននៅក្នុងកិច្ចប្រជុំនោះថា ដំណើរការនេះនឹងរួមមានការសម្រេចចិត្ត និងការព្រមព្រៀងវិនិយោគ ផ្ទៃក្នុង ជាមួយរដ្ឋាភិបាល។
លោក ឌឹប សេរីវីសិទ្ធិ អ្នកនាំពាក្យរបស់អាជ្ញាធរប្រេងកាតជាតិកម្ពុជា (CNPA) បានឲ្យដឹងតាមអ៊ីមែល កាលពីថ្ងៃម្សិលមិញថា៖ «ប្រសិនបើអ្វីៗគ្រប់យ៉ាង អាចដំណើរការទៅដោយរលូន នោះរយៈពេល៣៤ខែនឹងជាពេលវេលាសមស្របសម្រាប់ផលិតកម្មនេះ។ ឆ្នាំ២០១៦ ជាពេលវេលាសមស្រប ដោយសារតែភាពយឺតយ៉ាវនៃស្ថានភាពបច្ចុប្បន្ន»។
ទោះ បីជាថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ជាកាលបរិច្ឆេទសម្រាប់ផលិតតំណក់ប្រេងលើកដំបូងក្តី ក៏ក្រុមហ៊ុន Chevron បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីនធឺណិត កាលពីខែមេសាថា ខ្លួនសង្ឃឹមថានឹងទទួលបានការអនុម័តលើការផលិតកម្មនៅចុងឆ្នាំ នេះ។
កាលពីខែមករា ឆ្នាំ២០១២ នេះអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានឲ្យដឹងថា លទ្ធភាពនៃការទាញយកប្រេងនៅឆ្នាំនេះនឹងមិនអាចធ្វើទៅរួចឡើយ។
លោក Steve Glick ប្រធានប្រតិបត្តិការរបស់ Chevron នៅកម្ពុជា កាលពីថ្ងៃម្សិលមិញ បានបដិសេធមិនអត្ថាធិប្បាយទាក់ទងនឹងកាលបរិច្ឆេទផលិតកម្មប្រេង ទេ។ ប៉ុន្តែលោកបានផ្តល់ពន្លឺទាក់ទងស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់ លើបរិស្ថាន (EIA) ។
កាលពីសប្តាហ៍មុន ភ្នំពេញ ប៉ុស្តិ៍ បានទទួល EIA ទាក់ទងនឹងផលិតកម្មប្រេងរបស់ Chevron នៅក្នុងតំបន់រុករកប្រេងក្នុងឈូងសមុទ្រកម្ពុជា។ ទោះបីជាឯកសារនេះត្រូវបានលាតត្រដាងជាសាធារណៈជាលើកដំបូងក៏ ដោយ ប៉ុន្តែលោក Glick បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានបញ្ចប់ EIA ៣ រាប់បញ្ចូលទាំងរបាយការណ៍ស្តីពីការទាញយកប្រេងផងដែរ។ លោកបានលើកឡើងថា៖ «យើងនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំ ហើយ Chevron បានបង្ហាញ EIA ចំនួន២រួចទៅហើយ ក្នុងពេលនោះ»។ លោកបានបន្ថែមថា ក្រុមហ៊ុននេះបានបញ្ចប់កម្មវិធីគ្រប់គ្រងបរិស្ថាន ទាក់ទងនឹងប្រតិបត្តិការរបស់ខ្លួន។
EIA ស្តីពីការរុករកប្រេង គឺតម្រូវដោយច្បាប់កម្ពុជា។
ការ បារម្ភនៅតែមានចំពោះ EIA ភាគច្រើនរបស់ Chevron។ របាយការណ៍ បានកំណត់ផលប៉ះពាល់ «តិច» ឬ «មិនសូវច្រើន» លើបរិស្ថាន និងសហគមន៍ក្បែរតំបន់នោះ ដោយកន្លែងខ្លះស្ថិតនៅ១៥៧គីឡូម៉ែត្រ ឆ្ងាយពីឆ្នេរសមុទ្រកម្ពុជា។
ទោះបីជាយ៉ាងនេះក្តី លោក ម៉ម សម្បត្តិ បានឲ្យដឹងថា ផលប៉ះពាល់ដ៏ខ្លាំងក្លាលើវិស័យទេសចរណ៍ និងសហគមន៍នេសាទ ត្រូវការកិច្ចពិភាក្សាបន្ថែម។ លោកបានលើកឡើងថា៖ «យើងព្រួយបារម្ភថា អ្នកនេសាទនឹងត្រូវបានមិនអនុញ្ញាតឲ្យទៅក្បែរនោះទេ។ ពួកគេអាចទទួលរងផលប៉ះពាល់លើសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែបញ្ហានេះ មិនទាន់ត្រូវបានពិភាក្សានៅឡើយទេ។ ភ្ញៀវទេសចរ បានទៅទស្សនាកោះក្បែរៗតំបន់ផលិតប្រេង។ យើងមិនដឹងថា ប្រតិបត្តិការនេះនឹងមានផលប៉ះពាល់យ៉ាងណាទេ»។
ក្រុមហ៊ុន Chevron បានខួងអណ្តូងរុករកប្រេង១៨ មុននឹងប្រកាសការរកឃើញប្រេងសម្រាប់ធ្វើពាណិជ្ជកម្មពីឆ្នាំ ២០១០។ ក្រុមហ៊ុននេះ មានភាគហ៊ុន ៣០ភាគរយ នៅប្លុក A ឬហៅថាតំបន់អប្សារា៕