Monday, July 2, 2012

កុល ដាវី ប្រុស​កូរ៉េ​តាម​អង្វរ​សុំ​រៀបការ

ភ្នំពេញៈ ក្រោយ​ពី​លង់​ស្នេហ៍​ និង​ព្យាយាម​តាម​យក​ចិត្ត​នាង ​កុល ដាវី​ ដូច​អង្គរក្ស​តាម​យក​ចិត្ត​មេកើយ​នោះ​ បុរស​ពាណិជ្ជករ​ជា​ជន​ជាតិ​កូរ៉េ​វ័យ​ជិត​៤០​ឆ្នាំ​រូប​នោះ ​ក៏​កំពុង​តែ​រំអុក​ងោចៗ​ សុំ កុល​ ដាវី​ រៀប​ការ​តាម​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​នៅ​មិន​ទទួល​បាន​ចម្លើយ​ជា​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​ បុរស​ភ្នែក​តឹង​នោះ​ ធ្វើ​ចរាចរ​បេះដូង​បាន​ដោយ​រលូន​នៅ​ឡើយ​ទេ ខណៈ ​កុល ដាវី ប្រាប់​ថា «ចាំមើល​ចិត្ត​ថ្លើម​បន្តិច​ទៀត​សិន​»។
ក្រៅពី​ទទួល​ បាន​ងារ​ថា​ «តារា​សម្តែង​សិចស៊ី​សម្ញែង​ដើម​ទ្រូង​ និង​មាន​ស្នេហា​ដោត​ចង្កោម​នោះ​» គេ​នៅ​មិន​ទាន់​ដឹង​ថា  ​កុល​ ដាវី​  មាន​មន្ត​ស្នេហ៍​ពិសេស ​ដែល​នាំ​ឲ្យ​បុរសៗ​បាក់​ចិត្ត​លើ​នាង​ច្រើន​យ៉ាង​នេះ​នោះ​ទេ​? កាល​ដែល​នាំ​ឲ្យ​មហាជន​នឹក​ភ្នក​ដល់​ចំណុច​នេះ​ បន្ទាប់​ពី​ល្បី​ថា​មាន​បុរស​ពាណិជ្ជករជន​ជាតិ​កូរ៉េ​វ័យ​ជិត​៤០​ឆ្នាំ​ ម្នាក់​ កំពុង​លង់​នឹង​សម្រស់​ដើម​ទ្រូង​ដ៏​សិចស៊ី ​ហើយ​តាម​រំអុក​សុំ​នាង​រៀប​ការ​ងោចៗ​រាល់​ថ្ងៃ​នោះ។​
បើ​ទោះ​ជា​បុរស ​កូរ៉េ​វ័យ​កណ្តាល​ម្នាក់់​នេះ សម្តែង​ភាព​មុខ​ក្រាស់​ តាម​អង្វរ​សុំ​នាង​រៀប​ការ​​យ៉ាង​នេះ​ក៏​ដោយ​ មហាជន​ដែល​និយម​តាម​ដាន​សកម្មភាព​នាង​កុល ​ដាវី​ លើក​ឡើង​ថា ​មិន​កំណត់​ថា ​បុរស​កូរ៉េ​វ័យ​កណ្តាល​នោះ​ មាន​សមត្ថភាព​អាច​អន្ទង​ចិត្ត​នាង​កុល ដាវី​ ឲ្យ​ទន់​ចិត្ត​ព្រម​ចូល​រៀបការ​ជាមួយ​នោះ​ដែរ​ ខណៈ​មុន​នេះ​នាង​ធ្លាប់​មាន​ចំណង​ស្នេហ៍​ច្រើន​ហើយ​ តែ​ពុំ​ដែល​ខ្វល់​រឿង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ផង​ហ្នឹង​ ហើយ​ក៏​ពុំ​ដែល​រក្សា​ចំណង​ស្នេហ៍​លើ​បុរស​ណា​មួយ​ឲ្យ​ប្រាក​ដដែរ។
ទាក់ទិន ​នឹង​ចំណង​ស្នេហ៍​ថ្មី​របស់​នាង​ កុល ដាវី​ ជា​មួយ​បុរស​ពាណិជ្ជករ​កូរ៉េ​វ័យ​ក្បែរ​៤០​ឆ្នាំ​នោះ ប្រភព​ពី​អ្នក​សិល្បៈ​ដែល​ស្និទ្ធ​នឹង កុល ដាវី​ ​បង្ហើប​ឲ្យ​ដឹង​ថា ​បុរស​ជន​ជាតិ​កូរ៉េ​ភ្នែក​តូចៗ តែង​ទូរស័ព្ទ​មក​សុំ​ កុល ដាវី ​រៀបការ​រាល់​ថ្ងៃ​ ជា​មួយ​នឹង​ការ​សន្យា​ថា​៖«​ឲ្យ​តែ ​អូន​ ដាវី​ ឆ្លើយ​ថា​ ok​ និង​ចាត់​ចែង​ការ​តាម​ប្រពៃណី​ខ្មែរ​ ត្រឹម​ត្រូវ​មិន​ឲ្យ​អូន ​ដាវី​ ខ្វល់​អ្វី​ទាំង​អស់»។​
ជា​ញឹកញយ​ឲ្យ ​តែ កុល ដាវី​ ទៅ​ចូល​រួម​កម្មវិធី​របស់​អ្នក​សិល្បៈ​រួម​អាជីព គឺ​លេច​មុខ​បុរស​ជន​ជាតិ​កូរ៉េ​ វ័យ​ជិត​៤០​ឆ្នាំ​ ទៅ​ជាមួយ​ដោយ​បើក​ឡាន​ថ្លៃៗ​ជូន​ ប៉ុន្តែ​បុរស​ជន​ជាតិ​កូរ៉េ​នោះ​ មិន​ដែល​ហ៊ាន​ចូល​ទៅ​ជិត​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ ឬ​កៀក​កើយ កុល ​ដាវី​ ឡើយ​ព្រោះ​​មិន​ចង់​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​»។​
មាន​ការ​លើក​ឡើង​ជា ​ច្រើន​ថា ចំណុច​ដែល​នាំ​ឲ្យ​បុរស​ភ្នែក​តូច​ជន​ជាតិ​កូរ៉េ​នោះ​ លង់​ស្នេហ៍​ និង​ចង់​បាន​នាង​ កុល ដាវី ជា​ប្រពន្ធ រហូត​ដក​ចិត្ត​មិន​រួច​នោះ ​ព្រោះ​តែ​គ្រឺត​ក្នាញ់​ និង​​សម្រស់​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​មូល​ក្បំ​របស់​នាង។
ពាក់ព័ន្ធ ​នឹង​ការ​ប្រទះ​ចំណង​ស្នេហ៍​ថ្មី កុល ដាវី ទទួល​ស្គាល់​ថា៖​«ខ្ញុំ​ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​ពាណិជ្ជករ ជន​ជាតិ​កូរ៉េ​នោះ​មែន​  ហើយ​ការ​ទំនាក់​នៅ​មិន​ទាន់​ឈាន​ដល់​ចំណុះ​ស្នេហា​ផ្អែម​ល្ហែម​ដូច​ដែល​ ពាក្យ​គេ​និយាយ​នោះ​ទេ ដោយ​ពួក​ខ្ញុំ​ក៏ទើប​តែ​ស្គាល់​គ្នា​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​ហ្នឹង​»។
បើ ​ទោះ​ជា​យ៉ាង​ណា​ ពិធីការិនី​លេង​ដើម​ទ្រូង​រូប​នេះ បាន​បង្ហើរ​ឲ្យ​ដឹង​ថា​៖«ពិត​ជា​តាម​ស្រឡាញ់​ខ្ញុំ​មែន​ ហើយ​តែង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ល្អៗ​មក​លើខ្ញុំ​ លួង​លោម​សុំ​ខ្ញុំ​រៀបការ ហើយ​ឲ្យ​តែ​ខ្ញុំ​ព្រម​ឆ្លើយ​ថា​ ok​នោះ ​គាត់​នឹង​ចាត់​ចែង​រៀបការ​ទាំង​ស្រុង​ដោយ​មិន​ឲ្យ​ខ្វល់​វិល​មុខ​ក្នុង​ ការ​ចាត់ចែង​កម្មវិធី​ឡើយ»​។
បើ​ទោះ​ជា​នាង​មាន​ចេតនា​បង្ហាញ​ពី​ទឹក​ ចិត្ត​ ទូលំ​ទូលាយ​របស់​បុរស​កូរ៉េ​ម្នាក់​នោះ​យ៉ាង​នេះ​ក្តី​តែ កុល ដាវី ហាក់​នៅ​ស្នាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​បុរស​នោះ​នៅ​ឡើយ​ ដោយ​នាង​និយាយ​ថា នាង​កំពុង​តែ​ពិចារណា​លើ​ទឹក​ចិត្ត​ស្នេហា​បុរស​នេះ ថា​តើ​វា​ជាច​រិត​ពិត ពី​ធម្មជាតិ​របស់​គាត់​ឬក៏​ជា​ចរិត​បែប​ឆ្មា​លាក់​ពុធ​ចាំ​ឆ្មក់​ស៊ី​ត្រី អាំង​។
តារា​សម្តែង​ដែល​តែង​ធ្វើ​ឲ្យ​បុរសៗ​លង់​ស្នេហ៍​និង​សម្រស់​ ដើម​ទ្រូង​ រូប​នេះ​ និយាយ​ថា៖​ «រឿង​ជ្រើសរើស​គូ​ស្រករ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​ការ​ជ្រើសរើស សង្សារ​ក្នុង​ជីវិត​ជា​យុវវ័យ​ឡើយ​ ព្រោះ​ថា នេះ​ជា​រឿង​សុខស្រួល​ផ្លូវ​ចិត្ត​ដ៏​សែន​វែង​ឆ្ងាយ​ អម​នឹង​ដំណើរ​ជីវិត​»។
តារា ​សម្តែង​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ថា​៖«​ពេល​នេះ​បេះដូង​ខ្ញុំ​នៅ​មិន​ទាន់​ក្លាយ​ជា​កម្មសិទ្ធ បុរស​ណា​នៅ​ឡើយ​ទេ បើ​ទោះ​ជា​បុរស​កូរ៉េ​នោះ ​ព្យាយាម​តាម​បញ្ចប់​សេរីភាព​បេះដូង​ខ្ញុំ​គ្រប់​ចង្វាក់​យ៉ាង​ណា​ក៏​ដោយ»៕

Comments system

Disqus Shortname