Monday, July 2, 2012

ប្រយុទ្ធ​គ្នា​​៣ថ្ងៃ​នៅគូហ្វ្រា​ភាគ​អាគ្នេយ៍​លីប៊ី​ស្លាប់​៤៧​នាក់​

គ្រូពេទ្យ​និងបណ្តា​អ្នកទទួល​ខុស​ត្រូវ​មូល​ ដ្ឋានរាយការណ៍​ថា​ការ​ប៉ះទង្គិចគ្នានានា​​រវាង​ពួក​កុលសម្ព័ន្ធ​នៅគូហ្វ្រា ភាគ​អាគ្នេយ៍​លីប៊ី​ បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាងតិច​៤៧នាក់​និង​របួស​ជាង​១០០​នាក់ ចាប់តាំងពី​ថ្ងៃទី២៧ មិថុនាមក ។​យោងតាម​លោក​វេជ្ជ​បណ្ឌិត​តាហ័រវ៉ើលី ដែល​ព្យាបាល​ពួកអ្នក​របួស​នៃ​កុលសម្ព័ន្ធ​ទូប៊ូ នៅ​គូហ្វ្រាថា មនុស្ស៣២នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​សង្កាត់​២​ដែល​មាន​សមា​ជិក​កុល​សម្ព័ន្ធ​​នេះ​រស់​ នៅ​​ច្រើន​ ហើយ​មនុស្សជាង១០០​នាក់​ទៀតត្រូវ​របួសក្នុងនោះ​ជាងពាក់​កណ្តាល​ជានារី​និង​ កុមារ​ ដែល​ត្រូវ​អំបែង​គ្រាប់​កាំភ្លើង​ត្បាល់ ។​
ទន្ទឹម​នឹង​នេះ​លោក​ABDALLAH ZWAI ​ប្រមុខកុលសម្ព័ន្ធ ZWAIគូសបញ្ជាក់​​ថា ពួក​ ZWAI ​ក្នុង​ការប៉ះ​ទង្គិចគ្នា​​​ជាមួយ​ពួក​ទូប៊ូ​ បណ្តាល​ឱ្យ​សមាជិក​កុលសម្ព័ន្ធ​​នោះ​ស្លាប់​១៤​នាក់ រយៈពេល៣​​​ថ្ងៃ​ចុង​ក្រោយ​​នេះ ។ លើសពី​នេះទៀត​ពួក​កុលសម្ព័ន្ធ​ទូប៊ូ បាន​វាយ​ប្រហារ​កាលពីថ្ងៃទី២៩​មិថុនា​លើកងកម្លាំងនៃកង​​ពល​តូច​ LIBYA SHIEL BRIGADE ជាកង​កម្លាំង​រក្សា​សន្តិសុខ​បញ្ជូន​​ទៅ​កាន់តំបន់​​នោះ​កាលពីខែកុម្ភៈ​ដោយ​ អាជ្ញាធរ​ថ្មីលីប៊ី បណ្តាល​ឱ្យ​​​មនុស្ស​ម្នាក់​ស្លាប់ ។គូហ្វ្រា​ជាទីក្រុងមួយមាន​ប្រជាជន៤០.០០០​នាក់ ស្ថិតនៅ​តំបន់​វាល​ខ្សាច់​លីប៊ី​មួយ​ជាប់​ព្រំ​ដែន​ជាមួយអេហ្ស៊ីប ស៊ូដង់ និង​ឆាដ៕​

Comments system

Disqus Shortname