ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានផែនការដំឡើងថ្លៃចរន្តអគ្គិសនី
នៅពេលឆាប់ៗនេះ ដើម្បីទប់ទល់នឹងការខាតបង់ថវិការដ្ឋ
ដែលបានចំណាយនៅឆ្នាំ២០១២ នេះ
ដោយសារតែតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់កន្លងមក។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសថា ក្រសួងនេះអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ដំឡើងថ្លៃចរន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជា នៅពេលខាងមុខនេះ បើមិនដូច្នោះទេ អគ្គិសនីកម្ពុជា មិនអាចបន្តរងការខាតបង់ប្រាក់ចំណូលទៀតឡើយ។
ការខាតបង់ប្រាក់ចំណូលនោះ គឺច្រើនលានដុល្លារអាមេរិក នៅឆ្នាំ២០១២ នេះ នៅគ្រាដែលតំលៃប្រេងសាំងបានឡើងថ្លៃខ្ពស់រហូតដល់ ៥.៩០០រៀលក្នុងមួយលីត្រ ប្រៀបធៀបនៅពេលនេះ តំលៃប្រេងសាំងបានធ្លាក់តម្លៃមក ៥.០០០រៀលក្នុងមួយលីត្រ។ កាលពីឆ្នាំ២០១១ កន្លងទៅនេះ អគ្គិសនីកម្ពុជា (EDC) បានទទួលប្រាក់ចំណេញចំនួនជាង ៣០លានដុល្លារអាមេរិកពីការលក់ចរន្តអគ្គិសនី នៅគ្រាដែលតំលៃប្រេងសាំងនៅថោក។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មិនបានប្រាប់ឲ្យដឹងជាក់លាក់ទេថា តើការដំឡើងថ្លៃចរន្តអគ្គិសនីនោះ នឹងចាប់ផ្ដើមនៅថ្ងៃណា និងមានតំលៃប៉ុន្មានក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតាមតំបន់នីមួយៗ។
តំលៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញ បច្ចុប្បន្នមានតំលៃខុសគ្នាតិចច្រើនទៅតាមចំនួនប្រើប្រាស់ អគ្គិសនី។ ក្នុងនោះមានតម្លៃ ៣៥០ តំលៃ ៥៥០រៀល និងតំលៃ ៧៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប្រៀបធៀបនឹងខេត្ត និងតំបន់ដទៃទៀត គឺតំលៃ ១.២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង និងតំលៃលើសនេះទៀតក៏មាន។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កំពុងតែរៀបចំឲ្យដំឡើងថ្លៃចរន្តអគ្គិសនីឆាប់ៗនេះហើយ៖ «ឆ្នាំ នេះទេ ប្រេងឡើងធ្វើឲ្យចំណូលអគ្គិសនីហ្នឹងមិនបានតាមបំណង ដោយសារអត់ទាន់ឡើងថ្លៃភ្លើង (អគ្គិសនី) អ៊ីចឹងថ្លៃភ្លើងនឹងអាចសុំឡើងនៅពេលដ៏ខ្លីខាងមុខនេះ បើសិនមិនឡើង អគ្គិសនីកម្ពុជា ខាតហើយ»។
លោកបានបន្តថា មូលហេតុដែលតម្លៃអគ្គិសនីកម្ពុជា ថ្លៃជាងប្រទេសជិតខាង គឺដោយសារតែកម្ពុជា មានរោងចក្រផលិតអគ្គិសនីភាគច្រើនប្រើប្រាស់ប្រេងឥន្ធនៈ។
ទាក់ទងនឹងបញ្ហាគម្រោងឡើងថ្លៃអគ្គិសនីនេះ មន្ត្រីជាន់ខ្ពស់មួយរូបខាងផ្នែកពាណិជ្ជកម្ម នៃអគ្គិសនីកម្ពុជា សុំមិនធ្វើអត្ថាធិប្បាយអ្វីទេ។
អាជីវករម្នាក់នៅទីក្រុងភ្នំពេញ សុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថា គ្រួសាររបស់នាងប្រើប្រាស់ចរន្តអគ្គិសនីអស់ចំនួនជាង ៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងត្រូវចំណាយថវិកាចំនួនជាង ២៦ម៉ឺនរៀលក្នុងមួយខែ។
នាងមិនសប្បាយចិត្តចំពោះគម្រោងដំឡើងថ្លៃចរន្តអគ្គិសនីខាងមុខនេះទេ៖ «... កាលណាឯកជនឡើងថ្លៃតាមចិត្ត ប្រជារាស្ត្ររស់នៅងាប់ហើយ ពិបាកងាប់ហើយ ភ្លើង។ អ្នករត់ម៉ូតូឌុបអីក៏គេត្រូវការភ្លើងប្រើដែរ ដល់ពេលគាត់ធ្វើអ៊ីចឹង ខ្ញុំអត់គាំទ្រទេ។ រដ្ឋមិនគួរធ្វើអ៊ីចឹងទេ រដ្ឋត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀតចូលរួមដេញថ្លៃ»។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការទិញចរន្តអគ្គិសនីចំនួន ៤៥% នៅទូទាំងប្រទេសពីប្រទេសថៃ វៀតណាម និងឡាវ៕