Monday, August 6, 2012

ហែមថុន វិទីនី បានលេខ២ក្នុងសេរីទី៣ ហែលទឹកនារី នៅអូឡាំពិក២០១២

កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទីនី ក្នុងព្រឹត្តិការណ៍​ហែលទឹក អូឡាំពិក​លើក​ទី៣០នៅ​
ទីក្រុង​ឡុង​ដ៍ បាន ​បំបែក​ឯតទគ្គកម្ម​ចាស់របស់គេបានសម្រេច​គឺ ៣០វិនាទី ៤៤ភាគរយ ខណ:
ឯតទគ្គកម្ម​ចាស់របស់គេ​មាន ៣០ វិនាទី៥៥ភាគរយ កាលពីនៅឆ្នាំ២០០៩​នៅទីក្រុងរ៉ូម ប្រទេស
អ៊ីតាលី លើចម្ងាយ៥០ម៉ែត្រ។
ប្អូនស្រី ហែមថុន វិទីនីដ៏ស្រស់ស្អាត
លោកហែម ថុន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក និងជាគ្រូរបស់កីឡារិនីផងនោះ
បានមានប្រសាសន៍ថា «ទម្រាំ គេអាចបំបែកបានគេបានខិតខំហ្វឹកហាត់យ៉ាងខ្លាំងហើយសង្ឃឹមថា
ស៊ីហ្គេមនៅភូមាឆ្នាំក្រោយគេនឹងបំបែកបានទៀតមិនខាន»។
បើតាមលោក ហែម ថុន ដដែលបានមានប្រសាសន៍ទៀតថា«យើងពិតជាមិនអាចរកបានមេដាយ
ក៏ពិតមែន តែយើងបានឈ្នះ គេចំនួន១៦ប្រទេសក្នុងចំណោម៧២ប្រទេសដែល ចូលរួមក្នុងវិញ្ញាសា
នេះ ហើយក្នុងសេរីទី៣វិញ យើងបានលេខ២ ក្នុងចំណោម ៨ប្រទេស លើ​ចម្ងាយ៥០ម៉ែត្រ ​វិញ្ញាសា​រ
បៀប​ហែល​ដោយ​សេរី(Free style)ស្រ្តី​ដូចគ្នា​៕

Comments system

Disqus Shortname