Saturday, July 7, 2012

បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

​ភ្នំពេញ​ ៖​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​ក្រុម​ទី​៧​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ ដោយ​មាន​បុរស​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​ចង​.​ក​ស្លាប់​ខ្លួន​នៅ​ ក្នុងផ្ទះ​ដោយ​មិនដឹង​មូលហេតុ​ ។​ ហេតុការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦​​ ខែកក្កដា ​​ឆ្នាំ​២០១២​ ។​ ជន​រង​គ្រោះ​ដែល​សម្លាប់​ខ្លួន​ឈ្មោះ​ សា​លីង​ អាយុ​៣២​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ សុខ​ សា​រ៉ស់​ មុខរបរ​ដើរ​ទិញ​-​លក់​អេ​ត​ចាយ​ មានកូន​៣​នាក់​ក្នុង​បន្ទុក​ ស្រី​២​នាក់​ ប្រុស​១​ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​ជា​ ប្រពន្ធ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ដើរ​ទិញ​-​លក់​អេ​ត​ចាយ​ជា​ធម្មតា​ ដោយ​មិន​មាន​បញ្ហា​ឈ្លោះប្រកែក​គ្នា​ណាមួយ​ឡើយ​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​គាត់​(​ប្រពន្ធ​)​បានឱ្យ​ប្ដី​មក​ផ្ទះ​មុន​ ដោយ​គាត់​នៅ​លក់​អេ​ត​ចាយ​ឱ្យ​អស់​សិន​ ។​ លុះ​ពេល​គាត់​លក់​អេ​ត​ចាយ​អស់ហើយ​គាត់បាន​ត្រឡប់​មក​ផ្ទះ​ ពេល​មក​ដល់​ស្រាប់តែ​ឃើញ​ប្ដី​របស់​គាត់​បាន​ចង​.​ក​ទៅ​នឹង​ធ្នឹម​ក្នុង​ បន្ទប់​ដោយ​ប្រើ​ខ្សែ​អង្រឹង​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើតឡើង​តែ​ម្ដង​ ។​
​ស្ដ្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ទៀត​ថា​ ពួក​គាត់​ទាំង​២​នាក់​បាន​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​ពួក​គាត់​បាន​ជួបជុំ​គ្នា​វិញ​ ដោយ​មាន​ចាស់ទុំ​មក​សម្របសម្រួល​ទើបតែ​បាន​៣-៤​ខែ​ប៉ុណ្ណោះ​ ហើយ​ក្នុង​រយៈពេល​៣-៤​នេះ​ពួក​គាត់​មិន​ដែល​ មាន​ទំនាស់​នឹង​គ្នា​ទេ​ មិនដឹង​មូលហេតុ​អ្វី​ពេល​នេះ​គាត់​សម្រេចចិត្ដ​ចង​.​ក​សម្លាប់​ខ្លួន​បែប​ នេះ​ ។​
​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​ ចុះ​ធ្វើ​កោសល​វិច័យ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួន​ពិត​ ប្រាកដ​មែន​ ។​ ព័ត៌មាន​លំអិត​សូម​រង់ចាំ​អាន​កាសែត​ នគរវត្ដ​ ៕

Comments system

Disqus Shortname