កំពង់ស្ពឺ
៖ សារធាតុគីមីជាច្រើនធុង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ
ខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានសេចក្តី
រាយការណ៍ពីប្រជាពលរដ្ឋ ហើយករណីនេះរង់ចាំក្រសួងមហាផ្ទៃ និង
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកំពុងតែចុះមកធ្វើការត្រួតពិនិត្យ ។
ការស្រាវជ្រាវ
រកឃើញសារធាតុគីមីដែលត្រូវបានរុករកឃើញនេះ កាលពីរសៀលថ្ងៃទី០២
ខែកក្កដា ឆ្នាំ២០១២ មានទីតាំងម្តុំដីចិន (ដីអំបិល) ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក
ឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា
សារធាតុគីមីចំនួន៨៧ធុង
ក្នុងនោះធុងតូចមានចំនួន១១និងធុងធំ៧៦ដែលអាចសង្ស័យពាក់ព័ន្ធ
ការផលិតគ្រឿងញៀន ។
លោកបន្តទៀតថាការស្រាវជ្រាវរកឃើញនេះដោយសារមានសេចក្តីរាយការណ៍ពី
ប្រជាប្រជាពលរដ្ឋ បានប្រទះឃើញសារធាតុគីមីមួយ
ចំនួនអណ្តែតក្នុងទឹកស្ទឹង
ហើយក៏បានរាយការណ៍ជូនកំលាំងប៉េអឹមប្រចាំគោលដៅនោះ
រួចចុះទៅធ្វើស្រាវជ្រាវម្តុំចំណុចដែលមានការសង្ស័យ
ដោយសុំយោបល់ពីលោកព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តកំពង់ស្ពឺរុករកឃើញតែម្តង ។
លោក
ម៉ែន ស៊ីប៊នបានបន្តថាករណីនេះយើងបានរាយការណ៍ជូនថ្នាក់លើ
ហើយពេលនេះរង់ចាំក្រសួងមហាផ្ទៃ និង
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួត
ពិនិត្យដើម្បីបញ្ជាក់ពីសារធាតុទាំងនោះ។
លោកបន្តថាករណីនេះវាប្រហាក់ប្រហែលរឿងកាលពីឆ្នាំ២០០០។
មន្ត្រី
ប៉ូលិសស្រុកភ្នំស្រួចបានបញ្ជាក់ប្រាប់ព័ត៌មានចុងក្រោយថាករណីនេះ
យើងមិនទាន់ហ៊ានសន្និដ្ឋានថាសារធាតុគីមីទាំងនោះផលិតគ្រឿងញៀនឡើយ
ដោយរង់ចាំមន្ត្រីជំនាញចុះពិនិត្យនិងពិសោធន៍សិន៕