កាលពីសប្តាហ៍មុននាងម៉ាដូណាត្រូវបានគេលួចថតដោយមាន
ស្លៀកពាក់បិទបាំងជិតមិនមានភាពទាក់ទាញនោះទេខណៈពេលដែលនាងបានទៅលេង
តាមទីកន្លែងប្រវត្តិសាស្ត្រផ្សេងៗក្នុងប្រទេសតួកគី ។
ប៉ុន្តែកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុនតារាចម្រៀងរូបនេះ
បានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងបានបញ្ចេញដោះខាងស្តាំ
របស់នាងឲ្យទស្សនិកជនជាង ៥៥.០០០
នាក់បានឃើញនៅអំឡុងការសម្តែងក្នុងកម្មវិធី Human Nature នៅវេទិកា
Turk Telecom Arena នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។
នឹកឃើញដល់បទចម្រៀងបែបស្រើបស្រាលរបស់នាងក្នុងឆ្នាំ ១៩៩៥
នាងម៉ាដូណាកាលណោះច្រៀងស្រាតភាគច្រើនដើម្បីធ្វើឲ្យប្រិយមិត្តដ៏
ជ្រួលជ្រើមរបស់នាងមានក្តីរំភើបរីករាយ ។ តារាចម្រៀងចំណាស់ ៥៣
ឆ្នាំរូបនេះបានឡើងមកលើវេទិកាដោយស្លៀកពាក់អាវពណ៌ស និង
ខោឆ្នូតមានខ្នៀបរួមជាមួយរំពាត់ផ្តៅមួយនៅក្នុងដៃខណៈដែលនាងពាក់
សក់ទង់ដែងក្នុងស្តាយបត់ឡើងលើដោយមានបាញ់ស្ព្រាយរឹងផងដែរ ។
ខណៈពេលនាងបានចាប់ផ្តើមច្រៀងនាងបានចោលរំពាត់ផ្តៅរបស់នាងទៅម្ខាង
រួចទាញអាវរបស់នាងបញ្ចេញល្វែងខាងលើដែលមានពាក់អាវទ្រនាប់ ។
បន្ទាប់មកនាងបានធ្វើពុធជាច្រឡំព្រលែងឲ្យចេញអាវទ្រនាប់របស់នាង ។
ប៉ុន្មានវិនាទីបន្ទាប់នាងក៏បានទាញកន្ត្រាក់ខ្សែអាវទ្រនាប់របស់នាង
មុនពេលទាញវាចុះក្រោម និងបញ្ចេញដោះរបស់នាង ។