Tuesday, June 12, 2012

ភ្លើងឆេះព្រៃនៅម៉ិចស៊ិចកូបានវាយប្រហារព្រៃ​​នៅ Gila យ៉ាងខ្លាំង

ភ្លើងឆេះព្រៃយ៉ាងខ្លាំមួយ នៅឧទ្យានជាតិ Gila នៃរដ្ឋម៉ិចស៊ិចកូ (New Mexico) បានធ្វើអោយ
ប្រជាជននៅទីនោះ ផ្លាស់ប្តូរទីលំនៅជាបណ្តោះអាសន្ន ដើម្បីគេចផុតពីគ្រោះថ្នាក់ដែលបណ្ដាល
មកពីផ្សេងខ្មៅ នៃការឆេះព្រៃនោះ។ នេះបើតាមសំដី ជាផ្លូវការរបស់មន្រ្តី Mexico។
ចំហេះភ្លើងដ៏ខ្លាំខ្លា និងកម្លាំងខ្យល់បក់បានធ្វើអោយភ្លើងឆេះកាន់តែខ្លាំងដែលគ្របដណ្ដប់
លើផ្ទៃដីប្រមាណជា​ ២៥៥​គីឡូមែត្រក្រឡា។ នេះបើតាមសេចក្តីរាយការណ៍កាលពីថ្ងៃ សៅរ៍
មុននេះ។ ដូច្នេះប្រជាជនដែលមានលំនៅឋាននៅទីនោះជាពិសេសតំបន់ Mogollon ត្រូវចាក
ចេញជាបន្ទាន់ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។


បើតាមភ្នាក់ងារមន្ត្រី ពន្លត់អគ្គីភ័យបានអោយដឹងដែរថា៖ យើងបានខិតខំយ៉ាងខ្លាំងដើម្បីទប់
ស្កាត់ការឆេះព្រៃនេះ គឺយើងបានប្រើ helicopters ចំនួន៥ និងអ្នកជំនាញផ្នែកពន្លត់អគ្គីភ័យ
ចំនួន​ ៦០០នាក់​ ដើម្បីជួយពន្លត់ តែវាហាក់បីដូចជាពុំទាន់មានភាពប្រសើរនៅឡើយ។ នេះ
ដោយសារតែភ្លើងឆេះខ្លាំងពេក ព្រមទាំងមានខ្យល់ថែមទៀត៕

Comments system

Disqus Shortname