Friday, June 15, 2012

ភ្លឹក១០ខែទៅហើយ ស្រាប់តែដឹងខ្លួនវិញ ព្រោះតែលឺសំលេងសង្សារ

ក្រោយពីជួបគ្រោះថ្នាក់ម៉ូតូនៅឥណ្ឌូនេស៊ី Mathew Taylor អាយុ៣១ឆ្នាំមកពីប្រទេស
អង់គ្លេសបានសន្លប់ធំ(ភ្លឺក)។ អាការៈនេះបានអូសបន្លាយអស់រយះពេល១០ខែមកហើយ
ហើយក្រុមគ្រូពេទ្យក៏បាននិយាយថា គាត់គ្មានសង្ឃឹមនឹងអាចដឹងខ្លួនវិញបានឡើយ។
ជាក់ស្តែង ដោយសារតែការនិយាយទូរស័ព្ទរបស់នាង Anda Nurul, Mathew បាន
ដឹងខ្លួន និងយំព្រោះតែលឺសំលេងសង្សាររបស់ខ្លួន។

តាមព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់របស់ Mathew បានកើតឡើងនៅកោះ Bali, កន្លែងដែលគាត់
បានជួប Anda ពេលដែលធ្វើការជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅទីនោះ។ ក្រោយពីគ្រោះ
អាក្រក់នោះ Mathew ត្រូវបានដឹកបញ្ជូនត្រលប់ទៅស្រុកកំណើតវិញ ក្នុងអាការៈបាក់ឆ្អឹង និងសន្លប់
ធំ(ភ្លឺក) ដែលមនុស្សជាច្រើនមិនមានសង្ឃឹមថាគាត់អាចនឹងដឹងខ្លួនវិញបានឡើយ។
Mathew បានជួបគ្រោះថ្នាក់ពេលរស់នៅ Indonesia ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស
នាង Anda Nurul បានធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីសួរសុខទុក្ខ ក៏ដូចជាថែទាំសង្សារ
របស់ខ្លួន ប៉ុន្តែនាងត្រូវបានវិលត្រលប់មក Indonesia វិញព្រោះវីសាអស់កាលកំណត់។ នៅថ្ងៃ
មួយ ពេលដែលខលទូរស័ព្ទទៅ Anda ដែលប៉ាម៉ាក់ Mathew ជាអ្នកកាន់ទូរស័ព្ទ ហើយបាន
ដាក់ទូស័ព្ទជាប់ត្រចៀកកូនប្រុសរបស់ខ្លួនដែលកំពុងសំរាកព្យាបាលជំងឺនៅលើគ្រែ។ រឿងដ៏ភ្ញាក់
ផ្អើលមួយបានកើតឡើង គឺ Mathew ស្រាប់តែដឹងខ្លួន និងបានយំ ពេលបានលឺសំលេងសង្សារ
របស់ខ្លួនដែលនៅឆ្ងាយរាប់សិបពាន់គីឡូម៉ែត្រ។

ឪពុកចុងរបស់ Mathew, លោក Simon Moore បាននិយាយថា : "ប្រពន្ធខ្ញុំបានហៅទូរស័ព្ទទៅ
Anda ក្នុងពេលដែលពួកយើងកំពុងនៅក្បែរ Mathew ហើយក្រោយពេលវាបានលឺសំលេង
របស់សង្សារវា ឃើញវាខំប្រឹងស្តាប់ និងឆ្លើយក្នុងការសន្ទនា។ ក្រោយមកវាក៏ស្រក់ទឹកភ្នែក។
ពួកយើងរីករាយក្នុងចិត្តខ្លាំងណាស់ ព្រោះនេះជាសញ្ញាមួយដ៏ល្អ។

គ្រូពេទ្យ Luke Griggs មកពីមជ្ឍមណ្ឌលព្យាបាលរបួសបានឲ្យដឹងថា Mathew អាចនឹងដឹងខ្លួន
វិញ១០០%។ ជាក់ស្តែង ការដែលអាចដឹងខ្លួនឡើងវិញ វាក៏អាស្រ័យនឹងដំណើរការវិលត្រលប់
មកវិញនូវវិញ្ញាណ រួមមានការរំញោចតាមរយះក្លិន សំលេង និង​ការសំរាកព្យាបាលដោយយក
ចិត្តទុកដាក់៕
ដោយសារតែសំលេងរបស់សង្សារតាមរយះទូរស័ព្ទ...
... Mathew បានដឹងខ្លួនឡើងវិញ ក្រោមការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រួសារ និងគ្រូពេទ្យ

Comments system

Disqus Shortname