រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ
កម្ពុជា៖
ប្រជារាស្រ្តនៃប្រទេសកម្ពុជានឹងចេញទៅបោះឆ្នោតនៅថ្ងៃទី ៣
ខែមិថុនានេះ ដើម្បីជ្រើសរើស មន្រ្តីក្នុងតំបន់
ដែលជាសញ្ញាបង្ហាញឲ្យឃើញជាមុននូវការបោះឆ្នោតជ្រើសរើសសមាជិក
រដ្ឋសភានៅឆ្នាំ ២០១៣។ លោក សមរង្ស៊ី (Sam Rainsy)
អ្នកដឹកនាំគណបក្សប្រឆាំង
មិនអាចធ្វើយុទ្ធនាការឃោសនាក្នុងប្រទេសបានទេ
ព្រោះមានការផ្តន្ទាទោសមួយ ដែលលោកនិយាយថាមានមូលហេតុតនយោបាយ។
លោក រីកវ៉ាឡែនសូឡា (Rick Valenzuela) បានរាយការឲ្យ វីអូអេបានប្រាប់ថា
លោក សមរង្ស៊ីកំពុងស្ថិតនៅក្នុងទ្វីប អឺរ៉ុប
ដើម្បីចរចាជាមួយមន្រ្តី អឺរ៉ុប
និងជនជាតិខ្មែរនៅបរទេស។លោកថ្លែងថា
ទោះជាលោកមិនស្ថិតនៅក្នុងប្រទេសក៏ដោយ ក៏គណបក្សរបស់លោក
កំពុងធ្វើយុទ្ធនាការដ៏សកម្មជាទីបំផុត។
ក្រុមអ្នកសង្កេតការណ៍និយាយថាលទ្ធផលនៃការបោះឆ្នោតខែមិថុនានេះ
ជាសញ្ញាមួយសម្រាប់ ការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០១៣៕
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្ស
និយាយថា កងកម្លាំងប្រទេស ស៊ីរី បានធ្វើការវាយប្រហារ
ជាថ្មីទៀតលើតំបន់កណ្តាលក្រុង ហួឡា (Houla)
ដែលមានការសម្លាប់រង្គាលលើមនុស្សជាង ១០០ នាក់កាលពីសប្តាហ៍មុន
ថាកាលពីថ្ងៃព្រហស្បត៍ថា មនុស្ស ៣
នាក់បានស្លាប់នៅក្នុងការបាញ់កាំភ្លើងធំ ដោយកងទ័ពរដ្ឋាភិបាល
នៅពេលយប់។
ស.រ.អ៖
បន្ទប់បើកបរនៃយានអវកាសផ្ទុកសម្ភារៈឈ្មោះ SpaceX Dragon
បានបញ្ចប់ដំណើរប្រវត្តិសាស្រ្តមួយទៅកាន់ស្ថានីយអវកាសអន្តរជាតិ
ដោយបានទម្លាក់ខ្លួនទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វីក
នៅពេលបានត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃព្រហស្បត៍
នៅក្រោយការហោះហើរបង្ហាញគំរូ បានប្រកបទៅដោយជោគជ័យ។
ទីបេ៖ក្រុមនិរទេសជាតិ ទីបេ
ដ៏ធំមួយ បានរាយការថា
មានការបង្ក្រាបខាងសន្តិសុខដ៏សន្ធឹកសន្ធាប់នៅក្នុងរដ្ឋធានី ឡាសា
(Lhasa) នៃដែនដី ទីបេ ខណៈដែលកងកម្លាំងសន្តិសុខចិន
ជមរុញចូលទៅត្រួតត្រាលើជីវិតសហគមន៍ បន្ទាប់ពីមានជនជាតិ ទីបេ
ពីរនាក់បានដុតសម្លាប់ខ្លួន កាលពីថ្ងៃអាទិត្យ។
អាស៊ី៖
នាយកអង្គការពាណិជ្ជកម្មពិភពលោក និយាយថា
នយោបាយការពារពាណិជ្ជកម្មក្នុងស្រុក របស់ អាស៊ី
ជាការគំរាមធំបំផុតទៅលើការលូតលាស់សេដ្ឋកិច្ចដែលមាននិរន្តរភាព
នៅក្នុងតំបន់។ ការរួមបញ្ចូលពាណិជ្ជកម្មធំឡើងទៀតរវាងប្រទេស
អាស៊ី
ជាកូនសោសម្រាប់ធ្វើឲ្យតំបន់នេះអាចទប់ទល់បាននឹងសេដ្ឋកិច្ចមិន
ជឿនលឿននៅជុំវិញពិភពលោក។
ប៉ាគិស្ថាន ៖កងយោធា ប៉ាគិស្ថាន
បានបដិសេធថា
គ្រូបង្ហាត់ទាហានអាមេរិកាំងមិនបានត្រឡប់ទៅប្រទេសប៉ាគិស្ថានវិញទេ
ក្រោយការទម្លាក់គ្រាប់បែករបស់កងទ័ពចម្រុះដោយភ័ន្តច្រឡំមួយ
បានសម្លាប់ទាហានប៉ាគិស្ថាន ២៤ នាក់កាលពីខែវិច្ឆិកាមុន។
ស.រ.អ៖
មេធាវីរបស់អតីតប្រធានបណ្តាញផ្សាយព័ត៌មានរបស់នាយករដ្ឋមន្រ្តី
ដេវិតខេមរន (David Cameron) និយាយថា កូនក្តីរបស់លោក
នឹងជំទាស់តវ៉ាយ៉ាងខ្លាំងក្លា
ទល់នឹងការចោទប្រកាន់ពីការភូតកុហកប្រឆាំងនឹងរូបលោក និង
បានត្រូវចាប់ខ្លួនកាលពីថ្ងៃពុធហើយរងការចោទប្រកាន់ពីការភូត
កុហកប៉ូលីស រដ្ឋ អ៊ីកូស (Ecosse)។
សូម៉ាលី៖ កងទ័ពរដ្ឋាភិបាល សូម៉ាលី
និង កេនយ៉ា បានដណ្តើមយកទីក្រុង អហ្វម៉ាដូវ (Afmadow)
ពីពួកសកម្មប្រយុទ្ធ អាលសាបាប (al-Shabab) មកវិញ
ជំរុញបន្ទាត់វាយប្រយុទ្ធគ្នាឲ្យខិតកាន់តែជិតទៅទីតាំងមាំបំផុត
ដែលនៅសល់របស់ពួកឧទ្ទាម នៅក្នុងប្រទេស Somalie ភាគខាងត្បូង។
អ៊ីរ៉ង់៖
រូបភាពតាមផ្កាយវិទ្យាសាស្រ្ត
ដែលអង្គការស្រាវជ្រាវមួយរបស់ស.រ.អ.ទទួលបាន ស្នើថា ប្រទេស
អ៊ីរ៉ង់ កំពុងព្យាយាមលប់ចោលស្នាមនៃការសាកល្បងអាវុធនុយគ្លេអ៊ែរ
នៅក្នុងកន្លែងយោធាដ៏សំខាន់មួយ។