នាពេលរាត្រី អ្នកអង្គម្ចាស់ក្សត្រិយ៍អង្គនេះ តែងមានទម្លាប់ចេញកម្សាន្តនៅខាងក្រៅដូចកាលដែលព្រះអង្គរស់នៅ រដ្ឋកាលីហ្វ័រនីញ៉ាដែរ ទោះបីជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទ្រង់ជាសាច់ញាតិរាជវង្ស ក៏ដោយ។ យ៉ាងណាមិញ ទ្រង់ចូលចិត្តទៅកម្សាន្តនៅបារ៍ Riverhouse ឬ ជួនកាលអាចនៅកន្លែងផ្សេងៗទៀត។
បច្ចុប្បន្នអ្នកអង្គម្ចាស់ក្សត្រិយ៍មានការមមាញឹកមួយអន្លើទៀត សម្រាប់ការងារនៅក្នុងក្រុមហ៊ុនសារព័ត៌មានឯកជនមួយឈ្មោះភ្នំពេញ ប៉ុស្តិ៍ តាមរយៈបទពិសោធនៃការចូលរួមក្នុងបញ្ហាសង្គមនោះ។ អ្នកអង្គម្ចាស់នឹងចាប់ផ្តើមការងារដំបូង នៃការសរសេរអត្ថបទចេញផ្សាយថ្មីពិសេសៗប្រចាំសប្តាហ៍នាឱកាសថ្ងៃ សុក្រសប្តាហ៍នេះទាំងអត្ថបទជាខេមរភាសានិងភាសាអង់គ្លេស។
អត្ថបទរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍គឺមានភាពពាក់ព័ន្ធនឹងបញ្ហា សង្គមដូចជា ភាពខុសគ្នានៃសង្គមគ្រួសារត្រកូលអភិជន បញ្ហាសុខភាព ប្រព័ន្ធអប់រំ និងការជួញដូរមនុស្សជាដើម។
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម សោមា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅសហរដ្ឋអាមេរិក បានហៅខ្លួនឯងថា ជា«អ្នកឧទ្ទាមរាជវង្ស ឬ Royal Rebel» ។ អ្នកអង្គម្ចាស់បន្តថា៖ «ទ្រង់ចង់បង្កើតឲ្យមានលក្ខណៈថ្មីមួយ»ខណៈវាគឺជាអ្វីមួយ ដែលព្រះរាជវង្សានុវង្សរបស់ទ្រង់នៅកម្ពុជារំពឹងចង់បាន និងចង់បរិយាយ។
អ្នកអង្គម្ចាស់ក្សត្រិយ៍បានបន្តថា៖ «ខ្ញុំនឹងសរសេរចេញនូវអ្វីដែលជាការហាមប្រាមទាំងឡាយ ដែលមនុស្សមួយចំនួនមិនចង់និយាយចេញព្រោះតែពួកគេមិនចង់បាត់បង់ តំណែង ការងារ រថយន្ត និងផ្ទះវីឡាជាដើម»។
ឆ្នាំ២០១០ អ្នកអង្គម្ចាស់ក្សត្រិយ៍ សោមា បានចាកចេញពីអាជីពសារព័ត៌មាននៅសហរដ្ឋអាមេរិករបស់ខ្លួនដោយសារ តែត្រូវបំពេញកាតព្វកិច្ចជាកូនល្អក្នុងការថែទាំព្រះបិតារបស់ ទ្រង់ គឺព្រះអង្គម្ចាស់នរោតម្ត វ៉ាត់វណ្ណី(Norodom Vatvani)អតីតជាមេបញ្ជាការកងទ័ពអាកាស។
ចាប់ពីឆ្នាំ២០១០ មកទល់ពេលបច្ចុប្បន្ននេះ ទ្រង់ធ្លាប់បានបង្កើតកម្មវិធីតាមវិទ្យុមួយ( PUC Radio Talk Show) ដែលជាកម្មវិធីវិទ្យុប្រើភាសាអង់គ្លេសដំបូងមួយនៅក្នុងប្រទេស កម្ពុជា ដោយទ្រង់បានធ្វើការសម្ភាសនឹងភ្ញៀវចំនួន ១៨០នាក់។ តាមរយៈនេះ ទ្រង់បានស្វែងយល់ថា មានរឿងរ៉ាវត្រូវប្រឈមនឹងសង្គមច្រើន ទោះបីជាទ្រង់ចម្រើនវ័យធំធាត់នៅប្រទេសកំណើតក្តី។
អ្នកអង្គម្ចាស់ក្សត្រិយ៍ សោមា ទ្រង់សង្ឃឹមថា ទស្សនវិស័យល្អនានានៃក្រុមស្ថានភាពញាតិវង្សានុវង្សនឹងបានបង្ហាញ តាមរយៈទំព័រសារព័ត៌មានក្នុងបរិបទថ្មីមួយទៀត។
ទ្រង់ បន្តថា៖«ទោះបីជាខ្ញុំជាពលរដ្ឋខ្មែរ ក៏ខ្ញុំនៅតែត្រូវការសម្លឹងមើលលើទស្សនៈពីអ្នកខាងក្រៅដែរ។ ដូចជាលោកអ្នកតែងតែត្រូវការវានោះអ៊ីចឹង»។
អ្នកអង្គម្ចាស់ក្សត្រិយ៍ ជឿជាក់ថា ការបញ្ចេញទស្សនៈនឹងមិនបង្កើតឲ្យមានរឿងរ៉ាវ ឬ ជម្លោះអ្វីនោះឡើយ គឺវាគ្រាន់តែជាកិច្ចសន្ទនាមួយប៉ុណ្ណោះ។
អ្នកអង្គម្ចាស់ បានលើកឡើងថា៖ «អ្នកអាចលើកបញ្ហាទាំងពួងមកនិយាយ តែអ្នកក៏អាចរកដំណោះស្រាយបានដែរ»។
បញ្ហាសង្គមគឺជាប្រធានបទដ៏ធំមួយសម្រាប់គម្រោងមួយនៅខែក្រោយ ដែលទ្រង់នឹងចូលរួមនៅក្នុងកម្មវិធី TEDxPhnomPenh នៅថ្ងៃទី៩ ខែមិថុនា និងក្នុងនាមជាឯអគ្គរដ្ឋទូតវប្បធម៌ សម្រាប់កម្មវិធីក្រោមប្រធានបទ «ទីក្រុងយើងឬ Our City » នៅចុងខែកញ្ញាផងដែរ៕ PR