Saturday, June 2, 2012

ស្ត្រី​ដែល​យំសោក​បោក​ខ្លួន​មុខ​ព្រះអង្គ​ដងកើរ​រហូត​លង់​ទឹក​ស្លាប់​ជា​កូនស្រី​ពៅ​របស់​យាយ​ខ្លី​

ភ្នំពេញ ​​៖​ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​ សារព័ត៌មាន​កម្ពុជា​ថ្មី​ធ្លាប់​បាន​ចុះផ្សាយ​រឿង​ស្ត្រី​ម្នាក់​បាន​យំ​បោក ​ខ្លួន​នៅមុខ​ព្រះអង្គ​ដងកើរ​មុខ​ព្រះបរមរាជវាំង ​ហើយ​រមៀល​ធ្លាក់ទឹក​រហូត​លង់​ស្លាប់​រក​ក្រុម​គ្រួសារ​សាច់ញាតិ​មិន​ឃើញ​ ឡើយ តែ​ពេលនេះ​ត្រូវ​បាន​តារា​កំប្លែង​ជើងចាស់​ឈ្មោះ​ នេត្រ ផល្លី ហៅ​យាយ​ខ្លី​រួម​ទាំង​ក្រុម​គ្រួសារ​បាន​ចេញ​មក​អះអាង​ថា ​ជនរងគ្រោះ​ដែល​ស្លាប់​គឺជា​កូន​ស្រី​ពៅ របស់​យាយ​ខ្លី​ដែល​នាង​មាន​វិបត្តិ​ក្នុង​គ្រួសារ​របស់​នាង​យ៉ាង​ជ្រាលជ្រៅ​ មិនអាច​ដោះស្រាយ​បាន​ទើប​សម្រេចចិត្ត​ធ្វើ​បែបនេះ​។​​ ​
ស្ត្រី​រងគ្រោះ​មានឈ្មោះ ញ៉ែម រដ្ឋា ហៅ​បូរី អាយុ​៣០​ឆ្នាំ មុខរបរ ជាំ​កម្មការិនី​រោងចក្រ​កាត់ដេរ​មាន​ប្ដី​ឈ្មោះ ឈិ​ត កុសល អាយុ ២៩​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​ដែល​រស់នៅ​ក្នុ​ងបន្ទុក​ជាមួយ​យាយ​ខ្លី គឺជា​ផ្ទះ​ជួល​លេខ ៤១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ ​នាយ​ឃ្លោក​ជា​តារា​កំប្លែង​នៅ​ក្រុម​ជាមួយ​យាយ​ខ្លី​បាន​រៀបរាប់​ថា​ក្នុង​ យុទ្ធនា​ការឃោសនា បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ យាយ​ខ្លី​បាន​ចាក​ចេញពី​ភ្នំពេញ ទៅ​ខេត្តព្រៃវែង​ដើម្បី​ចូលរួម​ឃោសនា​នៅ​ខេត្ត​នេះ​ចំនួន​១១​ស្រុក គឺ​ក្រុម​កំប្លែង​នេះ​បាន​លេង​គ្រប់​១១​យប់​ដែរ នៅ​ថ្ងៃទី​១ ខែ មិថុនា យាយ​ខ្លី បាន​មក​ភ្នំពេញ​វិញ ដើម្បី​ចូលរួម​ឃោសនា ក្បួន​ធំ​ថ្ងៃ​បង្កើយ ប៉ុន្តែ​ពេល​មកដល់​ភ្នំពេញ​វិញ ទើប​យាយ​ខ្លី​ដឹង​ថា កូនស្រី​ពៅ​របស់​គាត់​ស្លាប់​បាត់​ទៅ​ហើយ ​ពេល​គឺ​ការ​ស្លាប់​របស់​ស្ត្រី​ឈ្មោះ ញ៉ែម រដ្ឋា ហៅ​បូរី នេះ បងប្អូន​នាង និង ក្រុម​គ្រួសារ​មិនដឹង​នោះទេ ពេល​យាយ​ខ្លី​ត្រឡប់​ពី​ខេត្តព្រៃវែង​វិញ​ទើប​ដឹង​ថា​សព​ដែល​ស្លាប់​មុខ​ ព្រះអង្គ​ដង​កើរ​ជា​កូន​របស់​គាត់​។ នាយ​ឃ្លោក​បាន​និយាយ​ថា ស្ត្រី​រងគ្រោះ​បាន​មាន​ទំនាស់​ជាមួយ​ប្ដី រួច​ក៏​ចាក​ចេញពីផ្ទះ​នៅ​យប់​ថ្ងៃទី​២៥ ខែ ឧសភា រហូតដល់​ម៉ោង​២៦ ខែឧសភា ​ ទើប​គេ​ឃើញ​សព​នាង​នៅមុខ​ព្រះអង្គ​ដង​កើរ​។ ​ពេលនោះ​គ្មាន​អ្នកណា​ដឹង​អត្តសញ្ញាណ​នោះ​ទេ​ ហើយ​បុរស​ម្នាក់​ជិះឡាន​៤៧០​ ឲ្យ​លុយ​គេ​១០០​ដុល្លារ​ដើម្បី​ដឹក​យក​សព​នា​រងគ្រោះ​មក​បូជា​នៅ​វត្ត​ឫស្សី ​សាញ់ ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ដោយ​ដឹង​ថា គេ​យក​ស​ពកូន​មក​បូជា​នៅ​ទីនោះ ទើប​យាយ​ខ្លី​និង​ក្រុម​គ្រួសារ​រួម​ទាំង​មិត្តភក្ដិ​រួម​អាជីព ​មក​ធ្វើបុណ្យ​បញ្ជូន​កុសល​ឲ្យ​សព​នៅក្នុង​បរិវេណ​វត្ត​នោះ​តែម្ដង​៕

Comments system

Disqus Shortname