យុវតីទាំងឡាយ! នៅពេលអ្នកមានមិត្តប្រុសដែលបបួលអ្នកដើរលេងនោះ នៅពេលណាមួយ
អ្នកនឹងត្រូវគេបបួលអោយមានការរួមភេទហើយ។ ការបបួលនោះអាចជា រូបភាពលួងលោម
ឬដាក់សម្ពាធដែលមាន លក្ខណ:បង្ខិតបង្ខំ។ ប្រសិនបើមាននរណាម្នាក់ចង់ មានទំនាក់ទំនង
ផ្លូវភេទ ជាមួយអ្នកហើយ ចង់ឲ្យអ្នកធ្វើអ្វីដែល អ្នកមិនចង់ធ្វើនោះ គឺគេកំពុងព្យាយាមដាក់
សម្ពាធឲ្យអ្នក។
អ្នកអាចនឹងពិបាកដោះ ស្រាយនៅក្នុងស្ថានភាពបែបនេះ។ មានវិធីជាច្រើនដែលគេអាចលួង
លោម ឬដាក់សម្ពាធ អោយអ្នកធ្លាក់ទៅ ក្នុងអន្ទាក់នៃការររួមភេទ។
ល្បិចទាំងនោះមាន:
ប្រាប់អ្នកថាប្រសិនបើអ្នក ពិតជាស្រលាញ់គេ នោះអ្នកត្រូវធ្វើតាមគេ៖
១. ប្រាប់អ្នកថាគេនឹងបែកគ្នាជាមួយអ្នក ប្រសិនបើអ្នកមិនធ្វើ តាមអ្វីដែលគេចង់បាន
២. បន្ទោសអ្នកថាអ្នកធ្វើ ឲ្យគេមានអារម្មណ៍ ហើយនិយាយថាត្រូវតែ ជួយពន្លត់ភ្លើងតណ្ហាគេ
៣. នៅតែធ្វើនូវអ្វីដែល អ្នកធ្លាប់ប្រាប់ថាអ្នកមិនចង់ធ្វើ
៤. ព្យាយាមធ្វើឲ្យអ្នកស្រវឹង ឬ នៅក្រោមឥទ្ធិពលថ្នាំញៀន ធ្វើឲ្យអ្នកមិនអាចបដិសេធបាន
៥. គំរាមថានឹងនិយាយប្រាប់ គេថាអ្នកមិនពូកែរឿងរួមភេទ ឬអ្នកបានធ្វើអ្វីជាមួយគេ
៦. យល់ព្រមធ្វើអ្វីៗគ្រប់យ៉ាងឲ្យអ្នក ប្រសិនបើអ្នកព្រម រួមភេទជាមួយគេ
៧. និយាយថាគេមិនមានអារម្មណ៍ រួមភេទប្រសិនបើ ប្រើស្រោមអនាម័យ
៨. និយាយថា “អ្នកធ្លាប់រួមភេទជាមួយគេ តែឥឡូវមានបញ្ហា អ្វីបានជាមិនអាចរួមភេទ?”
៩. ដោយដោះសម្លៀកបំពាក់ខ្លួនគេ និងដោះសម្លៀកបំពាក់របស់អ្នក
១០. ព្យាយាមឲ្យអ្នកប៉ះគេ បើទោះជាអ្នកមិនចង់
ដូច្នេះ សូមមិត្តនារីទាំងឡាយប្រយ័ត្នរាល់កល្បិចទាំងនោះ ដើម្បីការពារខ្លួនរបស់អ្នកនៅឲ្យ
ឆ្ងាយពីអំពើទាំងអស់នោះ ដែលអ្នកមិនចូលចិត្ត!!!