ខាងក្រោមជាអត្ថបទនិយាយអំពី ធនាគារ មួយនៅខេត្តកំពត ខ្ញុំអ្នកសរសេរអត្ថបទសូម
ការពារខ្លួនជាមុនថា ខ្ញុំមិនប្រាកដថារឿងនេះពិត រឺ មិនពិតបានកំរិតណានោះទេ ហើយ
អត្ថបទនេះក៏អត់មានគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាមួយដែរ តែជាការចង់រកឃើញការពិតមួយច្រើនជាង ដូច្នេះប្រសិនជាអ្នកណាដឹងរឿងនេះ សូមបញ្ចេញមតិខាង
ក្រោម អោយបានដឹងផង ពិសេសអ្នករស់នៅក្នុងខេត្តកំពតតែម្ដង។កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានជួបលោកពូម្នាក់ ពួកយើងអង្គុយនិយាយគ្នាលេង គាត់ថាក្មួយឯង
ដឹងទេនៅស្រុកខ្មែរអីឡូវមានធនាគារមួយនោះដាក់ឈ្មោះថា “ធនាគារក្ដាម” ខ្ញុំហាក់អស់
សំណើចហើយក៏និយាយទៅគាត់វិញថា “ដាក់ឈ្មោះដូចអត់មានឈ្មោះដាក់”។ គាត់ថា
“មិនមែនទេក្មួយ ធនាគារហ្នឹងគេអោយប្រជាជនដែលនេសាទក្ដាមខ្ចីលុយ ហើយបង់រំលួស
លុយអោយគេវិញទៅ តែគេអត់យកប្រាក់ចុងការជាលុយទេ គឺគេយកជាក្ដាមតែពីរទេក្នុង
មួយខែ តែក្ដាមនោះត្រូវតែមានពងកូនក្នុងពោះ”។
គាត់ និង ខ្ញុំងាកមកមើលមុខគ្នាផ្ទុះសំណើច ដែលហាក់ដល់ចំណុចនេះ គាត់ដឹងថាខ្ញុំដូច
ចាប់ចំណុចយល់សេចក្ដីបាន ខ្ញុំក៏និយាយថា “ស្អីគេខ្មែរយើងយ៉ាប់ដល់ថ្នាក់ហ្នឹង” គាត់
និយាយតបមកខ្ញុំវិញថា “មិនមែនយ៉ាប់ទេ កំពូលយ៉ាប់” ហើយគាត់ក៏បន្តទៀតថា “បើប
ណ្ដោយអោយខ្មែរ ធ្វើការងារអ្វីកន្លែងណាមួយគឺហិនហោចកន្លែងហ្នឹង បើនិយាយពីតាម
បឹងបួរអោយនេសាទត្រីវិញ នេសាទទាល់តែខ្ទេច អីឡូវនៅតាមបឹងបួររកតែត្រីក្រាញ់
កញ្ចុះ អីមកស្លម្ជូរមិនបានផង វាត់ទាល់តែខ្ទេចខ្ទី ដាក់ មង អួន មិនដឹងរដូវត្រីពងមិន
ពងអីទេ មិនអញ្ចឹងសុទ្ធតែឆក់គ្រប់កន្លែង បើអួនវិញបើពួកគេអូស តែត្រីប៉ុនកូនដៃក៏មិន
រួចខ្លួនផង”។
គាត់ស្ងាត់មួយសន្ទុះក៏បន្តទៀត “ក្មួយឯងមើលតែព្រៃឈើខ្មែរ បើកាប់វិញ កាប់ឡើងខ្ទេច
គ្មានសល់ អ្នកណាកាប់ក៏ពូមិនដឹង តែបើខ្មែរកាប់វិញអាដើមប៉ុនកដៃក៏មិនសល់ដែរ”។
គាត់ថាតាំងពី ធនាគារក្ដាម នោះយកប្រាក់ចុងការជា ក្ដាមមានពងកូនក្នុងពោះនោះមក
អីឡូវចំនួនក្ដាមក្នុងសមុទ្រនោះ ហាក់កើនឡើងវិញហើយ ព្រោះធនាគារនោះយកក្ដាម
នោះទៅលែងវិញ ហើយពង និង កូនក្នុងពោះនោះកើតកូនចៅបានច្រើន ហើយគាត់
សង្ឃឹមថាវានឹងអាចសំបូរឡើងវិញដូចកាលពីមុនអញ្ចឹង៕(ដកស្រងពី CamNews)