បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្រ្តី
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ
បានបើករថយន្តបុកយុវជនម្នាក់ស្លាប់កណ្តាលផ្លូវ
ហើយមិនព្រមចេញមកទទួលខុសត្រូវទេ ថែមទាំង យកតួនាទីរបស់ខ្លួនមកកាង
និងគំរាមសត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុថែមទៀត។
យោងតាមមន្រ្តីនគរបាលនៅកន្លែង
កើតហេតុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុង ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលរូបនេះបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្ដកាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-0151 មួយគ្រឿង ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលអះអាងថា ជា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញ ទំហឹង បណ្តាលឲ្យយុវជនជាកម្មករសំណង់ ដែលបើកបរម៉ូតូស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាង អាណោចអាធ័មជាទីបំផុត។
ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលបង្កហេតុ បុរសជាម្ចាស់រថយន្តបង្ក ហេតុ មិនបានឈប់ និងចុះមើលជនរងគ្រោះនោះទេ បានព្យាយាមបើករថយន្ត គេចខ្លួន ពេលនោះ ក្រុមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញស្ទាក់មិនឲ្យជនបង្កគេចខ្លួនបានឡើយ។ ពេលរថយន្តឈប់ហើយ បុរសជាអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ បានចេញមកប្រើសំដីក្អេងក្អាង និង អសុរោះ មើលងាយ និងគំរាមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដែលប្រដេញតាមទាំងនោះ ដោយ អះអាងថា ពួកគេជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបន្តថា ក្រោយពេលអះអាងដូច្នេះហើយ ក្រុមជនបង្ក បាននាំគ្នាចេញ ទៅបាត់ រីឯសមត្ថកិច្ចទំនងជាខ្លាចបុណ្យស័ក្តិ និងតួនាទីជនបង្កទាំងនោះ ក៏មិនឃើញមានចំណាត់ការ អ្វីដែរ ឬមួយពួកគេគិតថា នៅក្នុងប្រទេសកម្ពុជានេះ គ្មានច្បាប់ទម្លាប់ ឬពួកគេគិតថា ជាមន្រ្តីនគរបាល បុកជនស្លូតត្រង់ស្លាប់ហើយ មិនចាំបាច់ទទួលខុសត្រូវអ្វីទេ។
ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដាក់ការសង្ឃឹមលើថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ មិនត្រូវអនុញ្ញាតឲ្យក្រុមជនបង្ក រួចខ្លួន ក្រោមដំណក់ទឹកភ្នែកប្រជាពលរដ្ឋស្លូតត្រង់នោះទេ ៕(ដកស្រង់ពីដើមអំពិល)