មនុស្សប្រុសស្រីប្រមាណ៨០នាក់មាន
អាការរាករូសក្អួតចង្អោរ
ត្រូវគេដឹកទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនភ្លាមៗ
បន្ទាប់ពីពួកគេ ហូបនំបញ្ចុក
ដែលរៀបចំទទួលភ្ញៀវចូលរួមក្នុងពិធីឡើងផ្ទះថ្មីមួយនៅ
ភូមិចម្ការស្រូវឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹក
តាំងពីវេលាម៉ោង២០យប់ថ្ងៃទី១៥ដល់ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ
ឆ្នាំ២០១២នេះ។
ក្នុងការពុលនេះគ្មាននណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ហេតុការណ៍ពុលនំបញ្ចុកក្នុងពិធី ឡើង ផ្ទះថ្មីនេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។
លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា មនុស្សប្រុសស្រីក្មេងចាស់ប្រមាណ៨០នាក់បានពុលមានអាការៈ ក្អួតចង្អោរ ដោយសារតែហូបនំបញ្ចុកក្នុងពិធីឡើងផ្ទះរបស់ ឈ្មោះ ទួច កៅ អាយុ២៦ឆ្នាំ នៅភូមិចម្ការស្រូវ ដែលមានចម្ងាយពី ស្រុកភ្នំព្រឹកប្រហែលជាង៣០គីឡូម៉ែត្រ។ លោកបន្ដថាពិធីឡើងផ្ទះបានប្រព្រឹត្ដទៅតាំងពីវេលាម៉ោង៤រសៀលដល់ ម៉ោង៨យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ។ នៅ វេលាប្រមាណម៉ោង៨យប់ ស្រាប់ តែមានមនុស្សប្រុសស្រីក្មេងចាស់ក្អួត ចង្អោរជាបន្ដបន្ទាប់ទើបបានដឹងថា ពុល នំបញ្ចុកដែលហូបពីពេលល្ងាចក្នុងពិធី ឡើងផ្ទះនោះ ។
ចាប់តាំងពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ សមត្ថកិច្ចនគរបាល កំពុងចុះទៅស្រាវជ្រាវព័ត៌មាននេះនៅ ឡើយ ហើយពុំទាន់ទទួលបានថាមាន មនុស្សស្លាប់ឬអត់ទេដោយសារកន្លែង កើតហេតុនៅឆ្ងាយដាច់ស្រយាលពីទីរួមស្រុកភ្នំប្រហែល៤០គីឡូម៉ែត្រ ទម្រាំទៅ ដល់ ។ នគរបាលទទួលបានមានមនុស្ស ប្រុសស្រីក្មេងចាស់ប្រមាណ៨០នាក់ដែល ត្រូវក្រុមគ្រួសារ និងអាជ្ញាធរមួលដ្ឋាន ភូមិឃុំដឹកទៅសង្គ្រោះនៅពេទ្យស្រុកសំ ពៅលូន និងពេទ្យឯកជនផ្សេងៗតាំងពី ព្រលប់រហូតមកដល់ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ នេះ ។
លោក ចក់ សំអុល អនុប្រធានមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូនបានប្រាប់ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឱ្យដឹងថាមនុស្សប្រុសស្រីក្មេងចាស់ចំនួន ២៦នាក់បានដឹកមកសង្គ្រោះ ក្នុងនោះ មានប្រុសចំនួន៩នាក់ស្រី១៥នាក់ក្មេង ៤នាក់ ។
អ្នកទាំងនេះគ្រាន់តែពុលមាន អាការៈរាករួស ក្អួតចង្អោរប៉ុណ្ណោះ។ លោក ចក់ សំអុល បានបញ្ជាក់ថា ក្នុង ការស្រាវជ្រាវគឺបណ្ដាលមកពីសាច់នំ បញ្ចុកមិនមែនពុលមកពីបន្លែទេ។ ចំណែកលោកឌីសំអាតប្រធានស្នាក់ការកាំកុងត្រូលច្រកសំពៅលូនបាននិយាយ ថា ពលរដ្ឋដែលពុលនំបញ្ចុកមិនមាន អាការៈធ្ងន់ធ្ងរទេគ្រាន់តែរាកក្អូតចង្អោរបច្ចុប្បន្ននេះក្រុម គ្រូពេទ្យបានសង្គ្រោះធួរស្បើយវិញហើយ ។ លោកបានបញ្ជាក់ ថា ករណីនេះខាងកាំកុងត្រូលនិងចុះទៅ ធ្វើការពិនិត្យស្រាវជ្រាវកន្លែងផលិតនំ បញ្ចុកនៅស្រុកសំពៅលូន ដោយសហ ការជាមួយលោកអធិការនគរបាលស្រុកសំពៅលូន ។
លោកបានបន្ដថាពលរដ្ឋខ្លះ បានផឹកស្រាបៀរ ហើយហូបនំបញ្ចុក អ្នកហូបនំបញ្ចុកមានដាក់បន្លែតែខ្លះមិនបានផឹកស្រាបៀរទេ ហូបតែនំបញ្ចុក ស្រាប់តែពុល រាករួស ក្អូតចង្អោរ។ ពិសេសម្ចាស់ផ្ទះកម្មវិធីឡើងផ្ទះថ្មីគាត់ ទិញនំបញ្ចុកពីអ្នកលក់ម្នាក់មិនស្គាល់ ឈ្មោះនៅម្ដុំរង្វង់មួលស្រុកសំពៅគ្មាន សវតាច្បាស់លាស់ នាំឱ្យសមត្ថកិច្ច ពិបាកធ្វើការងារនេះ ៕