Friday, February 17, 2012

ផ្ទះសំណាក់ សុធា ប្រឈមមុខ ការបិទ ធ្វើអាជីវកម្ម

ផ្ទះសំណាក់យីហោ សុធា ដែល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ កំពុងប្រឈមមុខ ការបិទធ្វើអាជីវកម្ម ដោយសារតែផ្ទះសំ ណាក់មួយនេះ ត្រូវបាននគរបាលចោទប្រកាន់ ថា ផ្ដល់ទីតាំងឱ្យក្រុមចោរប្លន់ស្នាក់នៅនិង ផ្ដល់កន្លែងជក់ និងចែកចាយគ្រឿងញៀន នាពេលកន្លងមក ។
សំណើសុំបិទផ្ទះសំណាក់យីហោ សុធា ខាងលើនេះ នឹងត្រូវធ្វើឡើងពីសំណាក់នគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ផ្ញើជូនទៅសាលា រាជធានីភ្នំពេញ នា ថ្ងៃចន្ទ សបា្ដហ៍ក្រោយ ។ នេះបើតាមការ អះអាងរបស់លោក ផែង វណ្ណៈ នាយរង
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា សំណើសុំបិទអាជីវកម្ម ផ្ទះសំណាក់យីហោ សុធា ខាងលើនេះបាន ធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ខណៈដែលកម្លាំងសមត្ថ កិច្ចបានឡោមព័ទ្ធ និងឆែកឆេរផ្ទះសំណាក់ ខាងលើអស់រយៈពេលប្រមាណ ២ម៉ោងនៅ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ។
លោក ផែង វណ្ណៈ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដែលបានដឹកនាំ កម្លាំងនគរបាល ចុះឆែកឆេរផ្ទះសំណាក់ខាង លើបានឱ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ដែលត្រូវបានសមត្ថកិច្ចរបស់លោកឃាត់ខ្លួន នៅក្បែរផ្ទះសំណាក់យីហោ សុធា នោះ ត្រូវ បានដោះលែងវិញនៅល្ងាចថ្ងៃដដែល ដោយ សារតែជនទាំងពីរ នាក់នេះត្រូវបានសមត្ថកិច្ច រកឃើញថា ពុំមានការជាប់ពាក់ព័ន្ធនឹង សកម្មភាពប្លន់ ខណៈដែលជនសង្ស័យពិត ប្រាកដ បានរត់គេចខ្លួនបាត់ ។
លោក ផែង វណ្ណៈ បានធ្វើការស្ដីបន្ទោស ចំពោះម្ចាស់ផ្ទះសំណាក់ ដែលមិនបានចូលរួម សហការជាមួយកម្លាំងសមត្ថកិច្ច ហើយធ្វើ ឱ្យជនសង្ស័យពិតប្រាកដ រត់រួចខ្លួនបន្ទាប់ពី បានយកស្រីស្នេហ៍របស់ខ្លួនមកស្នាក់នៅក្នុង ផ្ទះសំណាក់នេះ ។
នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរូបនេះបានថ្លែងថា ប្រហែលនៅថ្ងៃ ចន្ទ សបា្ដហ៍ក្រោយលោកនឹងសរសេរលិខិត ទៅកាន់សាលារាជធានីភ្នំពេញដើម្បី ចុះបិទផ្ទះសំណាក់សុធា នេះតែម្ដង ដោយ សារតែមិនបានផ្ដល់កិច្ចសហការល្អក្នុងការ តាមចាប់ក្រុមចោរប្លន់ ដែលមកលួចស្នាក់ នៅក្នុងផ្ទះសំណាក់ខាងលើនេះ ។
ទាក់ទិនប្រតិបត្ដិការឡោមព័ទ្ធ និងតាម ចាប់ជនសង្ស័យពិតប្រាកដ នៅផ្ទះសំណាក់ យីហោ សុធា នេះ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ បានឆ្លើយថា លោកមិន បានដឹងរឿងនេះទេ ដោយសារតែសមត្ថកិច្ច មូលដ្ឋាន មិនបានរាយការណ៍ជូនលោក ។ ដោយឡែកអធិការនគរបាលខណ្ឌដូនពេញ លោក ហ៊ុន សុធី បានគូសបញ្ជាក់ថា រឿង នេះលោកមិនមែនជាម្ចាស់ករណីឡើយ គឺ ខាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នោះទេជាម្ចាស់ករណី ។
យោងតាមប្រភពព័ត៌មានមួយចំនួនបាន លួចបង្ហើបថា ផ្ទះសំណាក់សុធា ខាងលើនេះ ត្រូវបានក្រុមជួញដូរគ្រឿងញៀន យកធ្វើជា ទីតាំងសម្រាប់ចែកចាយ និងជួញដូរគ្រឿង ញៀន នាពេលកន្លងទៅ ហើយម្ចាស់ផ្ទះសំ ណាក់មិនបានអើពើ និងផ្ដល់កិច្ចសហការ ជូនសមត្ថកិច្ចនោះឡើយ ។ ប្រជាពលរដ្ឋ សង្ឃឹមថា សាលារាជធានីភ្នំពេញនឹង សម្រេចបិទផ្ទះសំណាក់មួយនេះ តាមសំណើ របស់មន្ដ្រីនគរបាល ដើម្បីចាត់ទុកជាសារ ព្រមានមួយទៅកាន់ម្ចាស់ផ្ទះ សំណាក់ផ្សេងទៀត ការដែលមិនចូលរួមសហការ និងផ្ដល់ ដំណឹងដល់សមត្ថកិច្ច ៕

Comments system

Disqus Shortname