ស្ដ្រីម្នាក់ដែលទើបមានកូនខ្ចី៦
ខែនោះត្រូវសត្វពស់ចឹកបណ្ដាលឱ្យឈឺចុកចាប់រមួលពេញដីនៅខាងក្រោយ
ផ្ទះពេលដែលគាត់ដើរទៅក្រោយផ្ទះដើម្បីមើលដំណាំហើយនៅក្រោយពេល
កើតហេតុភ្លាមៗត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ
បង្អែកខេត្ដកំពង់ឆ្នាំងដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។
ហេតុការណ៍ពស់ចឹកនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។
នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារបានប្រាប់ឱ្យដឹងថា ស្ដ្រីដែលត្រូវពស់ចឹកនេះឈ្មោះបូ ឆៃលៀង អាយុ៤៥ឆ្នាំ មានកូនទាំងអស់១៥នាក់ មានប្ដីឈ្មោះប៊ី វណ្ណា អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកដាក់មងចងសន្ទូចនិងដាំបន្លែ។ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរទៅក្រោយផ្ទះដើម្បីមើលបន្លែដែល ដាំនៅខាងក្រោយហើយពេលដើរទៅដល់ស្រាប់តែមានសត្វពស់បានហក់ចឹក ត្រូវចំភ្នែក គោលខាងឆ្វេងបណ្ដាលឱ្យឈឺចុករមួលពេញដី។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកភ្លាមៗមក មន្ទីរពេទ្យតែម្ដងដើម្បីជួយសង្គ្រោះ។

គួរបញ្ជាក់ថា
ក្នុងរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋដែលត្រូវសត្វពស់ចឹកមានច្រើន
នាក់ដែលដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដហើយករណីពស់ចឹក
នេះបើយកមកកាន់មន្ទីរពេទ្យបានកាន់តែឆាប់កាន់តែល្អ
ព្រោះថាគ្រូពេទ្យមានវិធីសាស្ដ្រជួយបានទាន់ពេលតែកុំឱ្យទុកយូរ
ដែលអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត ៕