ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងតិច ២ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ហើយ ៣ នាក់ផ្សេង
ទៀតត្រូវរបួស កាលពីថ្ងៃទី២៤ តុលា ក្នុងការបាញ់ប្រហារមួយនៅតំបន់ Downey ជិតក្រុង Los
Angeles រដ្ឋCalifornia សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មនុ
ស្ស ៥ នាក់ត្រូវគ្រាប់កាំភ្លើង ពេលខ្មាន់កាំភ្លើងជាបុរស អាហ្វ្រិក-អាមេរិក ម្នាក់អាយុប្រមាណ
ជា ៣០ ឆ្នាំ បានបើការបាញ់ប្រហារ ក្នុងសហគ្រាសតស៊ូប្រឆាំងគ្រោះអគ្គិភ័យមានឈ្មោះ ថា
US Fire Protection Company ស្ថិតនៅចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីទី
ក្រុង Los Angeles ។
គួររំឭកផងដែរថា ភ្នាក់ងារសារព័ត៌មាន NBC4 ក៏បានរាយការណ៍អោយដឹងថា មនុស្ស ២ នាក់
ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺជាម្តាយ និងកូនស្រី។ គេសន្និដ្ឋានថា ជនសង្ស័យអាចជា
អ្នកបើករថយន្តឱ្យជនរងគ្រោះម្នាក់ ស្របពេលដែលករណីបាញ់បោះមួយនេះ កំពុងតែស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕