Wednesday, October 10, 2012

នៅប្រទេសថៃមានសេវាកម្ម "ប្រពន្ធជួល"

ភ្ញៀវទេសចរណ៍អាចរកប្រពន្ធបណ្តោះអាសន្នបាន នៅប្រទេសថៃ
ភ្ញៀវទេចរណ៍ពេលទៅដល់ប្រទេសថៃ អាចជួលមនុស្សស្រីនៅតំបន់នោះធ្វើជាប្រពន្ធ
បណ្តោះអាសន្នបាន។ នាងមានតួនាទីនាំដើរកំសាន្ត ធ្វើម្ហូបអាហារឲ្យញ៉ាំ និងពិសេស
ជាងនេះទៅទៀតគឺឡើងគ្រែជាមួយភ្ញៀវថែមទៀតផង។
តាម Rocket News 24, ពេលវេលានៃការជួលប្រពន្ធនៅថៃនេះ មិនកំនត់ឡើយ។ មានអ្នកខ្លះជួល
ក្នុងរយះពេលមួយសប្តាហ៍ អ្នកខ្លះទៀតអាចបន្តដល់ពីរបីខែក៏មាន។ ក្រៅពីថ្លៃសេវាកម្ម ស្រីៗទាំង
នោះទទួលបានប្រាក់បន្ថែម ចាយវាយប្រចាំថ្ងៃ ពេលខ្លះទទួលបានកាដូផ្ទះមួយល្វែង រឺរថយន្តមួយ
គ្រឿង ដែលក្នុងនោះមានស្រីៗមួយចំនួនបង្កើតកូនឲ្យអ្នកដែលជួលខ្លួនទៀតផង។
ភ្ញៀវទេសចរណ៍អាចរកប្រពន្ធបណ្តោះអាសន្នបាន នៅប្រទេសថៃ
បើសិនជាមានសំណាង ស្រីៗទាំងនោះនឹងក្លាយជាប្រពន្ធពិតប្រាកដ និងរៀបការជាមួយអ្នក
ដែលជួលខ្លួនថែមទៀតផង។ ជាក់ស្តែង ស្ទើរតែទាំងអស់ទំនាក់ទំនងនេះត្រូវបានបញ្ឈប់ ពេល
កិច្ចសន្យាជួលប្រពន្ធបានបញ្ចប់ ហើយស្រីៗទាំងនោះក៏បន្តស្វែងរកកិច្ចសន្យាថ្មីជាអ្នកជួលថ្មី
ទៀត។
ស្រ្តីជាច្រើនដែលមកប្រកបមុខរបរនេះ គឺសុទ្ធតែមកពីគ្រួសារដែលមានជីវភាពក្រខ្សត់។ ពួកគេ
មិនមានជម្រើសផ្សេងក្រៅពីការងារនេះទេ។ ពួកគេអាចឈប់ពីការងារនេះបានគ្រប់ពេលវេលា
ដែលពួកគេចង់ ប៉ុន្តែភាគច្រើនសំរាប់ស្រីៗទាំងនេះ នេះគឺជាវិធីចិញ្ចឹមជីវិតតែមួយគត់ដែលពួក
គេចេះ៕

Comments system

Disqus Shortname