រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ គឹម រ័ត្នណារិន
បានបញ្ចប់ការសាកសួរទៅលើលោកឧត្តមសេនីយ៍ទោយោធា ហាក់ ម៉ៅ
មេបញ្ជាការរងកងពលតូច ង៧០ និងវរសេនីយ៍ទោ កែវ តុង
ជាអង្គរក្សដែលវាយប្រហារមន្ត្រីប៉ូលិស-តុលាការ
(ក្របួច.កអាវគំរាមកំហែង)
ខណៈចុះអនុវត្តច្បាប់ឆែកឆេរផ្ទះសង្ស័យករណីគ្រឿងញៀននោះហើយ
កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ តុលា ២០១២
បន្ទាប់ពីបើកភ្នែកឡើងម៉ោង៦ព្រឹកថ្ងៃទី៨ តុលា ២០១២
ប៉ូលិសបញ្ជូនអ្នកទាំង២ចូលសាលាដំបូង តែម្តង
ហើយដោះលែងអ្នកបញ្ជាគឺឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ
ឯអ្នកធ្វើតាមបញ្ជាត្រូវជាប់គុកសិនទៅ ។
តាមប្រភពព័ត៌មានពីមន្ត្រីតុលាការថា
ពេលបញ្ចប់ការសាកសួរលំអិតចៅក្រមបានសម្រេចដោះលែងលោកឧត្តម
សេនីយ៍ទោ ម៉ៅ ហាក់
ឱ្យរួចខ្លួនស្ថិតនៅក្រៅឃុំដើរយ៉ាងអំណួតទៅផ្ទះវិញ
ញញឹមកម្លាបរិយាកាសយ៉ាងស្រស់ ចំណែកលោកវរសេនីយ៍ទោ កែវ តុង
ត្រូវជាប់ឃុំជាបណ្តោះអាសន្នរង់ចាំធ្វើការស៊ើបអង្កេត
និងសម្រេចជាក្រោយថា នឹងត្រូវចាត់ចែងយ៉ាងណា?
ប៉ុន្តែលោកវរសេនីយ៍ទោ កែវ តុង ឡាំប៉ា មិនសុខចិត្ត
ដោយស្រែកខ្លាំងៗថា រូបគាត់ធ្វើតាមបញ្ជារបស់លោកហាក់ ម៉ៅ
ហេតុអ្វីឱ្យលោកហាក់ ម៉ៅ រួចខ្លួន?
ហេតុអ្វីឱ្យរូបគាត់ជាប់ឃុំទៅវិញ?
ក្រុមអ្នកច្បាប់ និងមហាជនសើចហួសចិត្តថា
ខ្លាជាអ្នកប្រព្រឹត្តទៅចាប់សេកកាត់ទោសទៅវិញ...
ខ្លាហក់កាច.កគោស៊ី គេនាំគ្នាធ្វើមិនដឹង...
ស្រាប់តែឆ្មាលួចស៊ីត្រីអាំង គេនាំគ្នាទាញដំបងវាយចង់ងាប់...។
រឿងនេះមិនខុសពីលោកឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ និងលោកវរសេនីយ៍ទោ កែវ
តុង នោះឡើយ ។
មន្ត្រីយោធាទាំង២ត្រូវបានឃាត់ខ្លួននៅ
វេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៧ តុលា
ដោយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជា
ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ការឃាត់ខ្លួននេះគឺជាការអនុវត្តទៅតាមដីកាបង្គាប់ឱ្យនាំ
ខ្លួនលេខ៤៧៨ និង៤៧៩ ចុះថ្ងៃទី៧ តុលា ។
ក្រោយពីមានការនាំខ្លួនមកដល់តុលាការមន្ត្រីយោធាទាំង២
ត្រូវបានសាកសួរដោយព្រះរាជអាជ្ញារងលោកតុប ឈុនឡុង
និងបានចោទប្រកាន់ពីបទប្រមាថ
និងចាត់វិធានការរារាំងការអនុវត្តន៍ច្បាប់មានស្ថានទម្ងន់
ទោសទៅតាមមាត្រា៥០២ និងមាត្រា៥៨៦
ហើយបានបញ្ជូនបន្តដល់លោកចៅក្រម គឹម រត្នណារិន
ដើម្បីសាកសួរ និងសម្រេចដល់ការចោទប្រកាន់ ។
គួរកត់សម្គាល់ថា លោកឧត្តមសេនីយ៍ទោ
យោធាដ៏មានអំណាចម្នាក់ រួមទាំងលោកវរសេនីយ៍ឯក កែវ តុង
និងក្រុមអង្គរក្សប្រមាណ៥ទៅ៦នាក់
អាចប្រឈមមុខនឹងផ្លូវច្បាប់ក្នុងករណីដែលបានបញ្ជាឱ្យក្រុម
អង្គរក្សចាក់សោឃាត់មន្ត្រីតុលាការ ប៉ូលិសខណ្ឌទួលគោក
និងប៉ូលិសប៉ុស្តិ៍ ហើយគំរាមកំហែងដាក់ខ្នោះ ជេរប្រមាថ
និងគំរាមកំហែងឱ្យដោះខ្នោះជនសង្ស័យ ។
ការផ្ទុះចេញបាតុភាពនេះ
គឺនៅពេលសមត្ថកិច្ចចម្រុះដឹកនាំដោយលោកតុប ឈុនឡុង
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
និងមានការចូលរួមពីក្រឡាបញ្ជី២នាក់ផងបាននាំជនសង្ស័យចុះទៅ
ឆែកឆេរបន្ទប់ជួលលេខ៧ ជាន់ទី២ ផ្ទះលេខ៨៧A ផ្លូវលេខ២៦៥
សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក
ដែលជាផ្ទះលោកឧត្តមសេនីយ៍ទោរូបនោះ កាលពីវេលាម៉ោង១០
និង៣០នាទីព្រឹកថ្ងៃទី៤ តុលា ឆ្នាំ២០១២
ដើម្បីរុករកវត្ថុតាងគ្រឿងញៀន ។
បន្ទាប់ពីមានបាតុភាពប្រឈមមុខគ្នា តាមព័ត៌មានឱ្យដឹងថា
មានប្រតិកម្មជាខ្លាំងពីថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន
ស្នងការនគរបាលរាជធានីភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
ដែលនេះចាត់ទុកថាជាការប្រឆាំងការចុះអនុវត្តច្បាប់
និងប្រមាថមាក់ងាយមកលើសមត្ថកិច្ចដែលជាទង្វើមិនអាចអត់ឱន
ឱ្យបាន និងត្រូវចាត់ការតាមផ្លូវច្បាប់ ។ គេនិយាយថា
បើសិនជាមានចំណាត់ការតាមច្បាប់
លោកឧត្តមសេនីយ៍ទោរូបនោះដែលជាអ្នកបញ្ជា
និងជេរប្រមាថមកលើនាយប៉ុស្តិ៍ ហើយលោកវរសេនីយ៍ឯក កែវ តុង
ដែលជាអ្នកចាក់សោបិទទ្វារកាំជណ្តើរគំរាមកំហែងវាយខ្នោះ
មន្ត្រីតុលាការ និងប៉ូលិស
ក្របួចកអាវមន្ត្រីប៉ូលិសម្នាក់ឈ្មោះនាក់ ចាន់សារុន
ព្រមទាំងគំរាមឱ្យដោះខ្នោះជនសង្ស័យទៀតនោះច្បាស់ជាគេចមិន
ផុតពីការមានទោសតាមផ្លូវច្បាប់ឡើយ ។
តាមព័ត៌មានឱ្យដឹងថា
ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះហួត វលាភ ភេទប្រុស
អាយុ២០ឆ្នាំ មានទីលំនៅក្បែរផ្សារសាមគ្គី
សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក
ត្រូវបានកម្លាំងប៉ូលិសខណ្ឌទួលគោក
និងប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី២ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣
តុលា ឆ្នាំ២០១២ នៅកែងផ្លូវលេខ១៤៦ និងផ្លូវលេខ២៥៧
សង្កាត់ទឹកល្អក់ទី២ ពេលដែលជិះម៉ូតូមកពីទិញគ្រឿងញៀន ។
នៅពេលឃាត់ខ្លួន
សមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់
ដែលមាន៤កញ្ចប់ធំ និង៤កញ្ចប់តូច និងប្រាក់ជាង២.០០០ដុល្លារ ។
តាមការសារភាពនៅព្រឹកថ្ងៃទី៤ តុលា
ក៏ឈានទៅឆែកឆេរបន្ទប់ជួលរបស់សង្សារជននោះដែលគេស្គាល់ថា
ជាផ្ទះលោកឧត្តមសេនីយ៍ជួលឱ្យជនសង្ស័យ ។
នៅពេលចុះឆែកឆេរ
មានការសហការពីស្ត្រីម្នាក់ជាតំណាងម្ចាស់ផ្ទះ
ហើយសមត្ថកិច្ចបានចូលទៅឆែកឆេរបន្ទប់ជួលរកឃើញគ្រឿងញៀនមួយ
កញ្ចប់ទៀត ។ លុះមួយសន្ទុះក្រោយមក
ស្រាប់តែក្រុមអង្គរក្សរបស់ឧត្តមសេនីយ៍រូបនោះប្រមាណ៥ទៅ
៦នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃដែលក្នុងនោះស្គាល់ម្នាក
់គឺ លោកវរសេនីយ៍ឯក កែវ តុង បានមករករឿង
និងចាក់សោជណ្តើរមិនឱ្យចុះ ។
បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីគ្នា លោកវរសេនីយ៍ឯក
កែវ តុង បានគំរាមចាប់ក្រឡាបញ្ជី
និងមន្ត្រីប៉ូលិសដាក់ខ្នោះ
ព្រមទាំងក្របួចកអាវមន្ត្រីប៉ូលិសមួយរូប
និងគំរាមឱ្យដោះខ្នោះជនសង្ស័យទៀត ។
លុះក្រោយមកលោកឧត្តមសេនីយ៍ទោរូបនេះ
បានទូរស័ព្ទមកឈ្មោះកែវ តុង ដែលគេស្គាល់ថា
ជាអង្គរក្សជំនិតសុំជួបលោកមេប៉ុស្តិ៍ និងជេរប្រមាថទៀត ។
ទោះជាយ៉ាងណា ភាពចម្រូងចម្រាសគ្នានោះបានសម្របសម្រួលបញ្ចប់
តែថ្នាក់លើតម្រូវឱ្យកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់
ដើម្បីជាការព្រមានចំពោះអ្នកអាងអំណាចរារាំងការអនុវត្ត
ច្បាប់ ។
តាមព័ត៌មានឱ្យដឹងថា ជនសង្ស័យឈ្មោះហួត វលាភ
ជាមុខសញ្ញាជួញដូរគ្រឿងញៀនមួយដ៏ធំនិងត្រូវសមត្ថកិច្ច
ចាប់ខ្លួនជាច្រើនលើកមកហើយ តែជាប់គុកមិនបានយូរ
ព្រោះពេលចាប់ខ្លួនតែងមានអ្នករត់ការដោះលែង ។
តាមព័ត៌មានឱ្យដឹងទៀតថា លោកវរសេនីយ៍ឯក កែវ
តុង
បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោរូបនោះទៅសួរនាំពីការចុះ
ឆែកឆេរហើយដោយដោយសារអត់មានដីកាឆែកឆេរក៏ចាក់សោទ្វារ
ឃាត់សមត្ថកិច្ចតែម្តងដើម្បីប្រគល់ឱ្យកងរាជអាវុធហត្ថ
តែសមត្ថកិច្ចចម្រុះដែលចុះឆែកឆេរនោះ
គឺក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារង
និងមានការចូលរួមពីក្រឡាបញ្ជីផងដែរ ៕