Saturday, October 20, 2012

នគរបាល ខណ្ឌសែនសុខ បង្រ្កាបក្រុមចោរប្លន់ អាកា៣នាក់ ដែលបាញ់ ជនរងគ្រោះ ប្លន់យកម៉ូតូ

Photo by DAP-Newsភ្នំពេញ៖ អំពើរប្លន់ ដោយប្រើអាវុធ អាកាបាញ់ ទៅលើជនរងគ្រោះ ប៉ុនប៉ងយកម៉ូតូសេ ១២៥ នៅ សង្កាត់សំរោង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជនដៃដល់មានគ្នា ០៣នាក់ អាយុមិនទាន់ ដល់២០ឆ្នាំ ស្រួលបួលផងនោះ សារភាពថា មកពីពួកគេក្រ ហើយជំពាក់លុយគេ ច្រើនផង ទើបចេញប្លន់ ចំណែក សមត្ថកិច្ចវិញ និយាយថា ក្រុមនេះមានចរិត សាហាវ ព្រោះបានរៀប គម្រោងការ ប្លន់ជាមុន ប្រើដោយ អាវុធអាកា៤៧ ដើម្បីធ្វើ សកម្មភាព និងមានអង្គការ ចាត់តាំងត្រឹមត្រូវ មុនចេញប្លន់។
ក្នុងសន្និសីទ កាសែត បង្ហាញមុខ ក្រុមចោរប្លន់ អាកា នេះ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១២ កន្លងទៅ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខបានឲ្យដឹងថា ក្រុមចោរ ប្លន់ប្រដាប់ ដោយអាវុធអាកានេះ ត្រូវចាប់ខ្លួនបាន ជាបន្ដបន្ទាប់ ផ្ដើមឡើង កាលពីវេលា ម៉ោង០៨និង២០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២  នៅលើដង ផ្លូវលំលេខ១៥១ ក្នុងភូមិសំរោង សង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលត្រូវចាប់ខ្លួន នោះ ទី១៖ ថន ធីណា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាកម្មករ សំណង់ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវលំ ភូមិឌួង សង្កាត់សំរោង ខណ្ឌសែនសុខ រាជធា នីភ្នំពេញ ទី២៖ ឈ្មោះ ថន ធីតា ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវជាប្អូន បង្កើត និងទី៣៖ ឈ្មោះ យ៉ុន ភ័ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជាជនដៃដល់ ក្នុងការប្រើកាំភ្លើងអាកា បាញ់ទៅ លើជន រងគ្រោះ មានទីលំនៅ ភូមិព្រៃស្វាយ ឃុំចុងអម្ពិល ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង។
ចំណែក ជនរងគ្រោះ មានឈ្មោះ ថុល ភឿន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូសេ១២៥ ស៊េរី ២០០៨ ឡើងស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-1825 ។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិច ហើយក្រុមប្លន់ប្រដាប់ អាវុធបានជិះដេញ ពីក្រោយ រួចស្រែកអោយឈប់ប៉ុន្ដែ ជនរងគ្រោះមិន ឈប់ហើយបត់ក្បាល ម៉ូតូមកវិញ ក៏ត្រូវពួកគេ បាញ់ប្រហារ បណ្ដាល អោយត្រូវធ្លាយ កំភួនជើងស្ដាំដេក ដួលក្នុថ្លុកឈាម ។
លោកអធិការបន្ដថា ស្របពេល នោះសមត្ថកិច្ច ល្បាតរបស់នគរបាលប៉ុស្ដិរដ្ឋបាល សង្កាត់សំរោង ទៅអន្ដរាគមន៍ទាន់ ចាប់បានជនដៃដល់ ម្នាក់នៅកន្លែង កើតហេតុ ដោយឡែក០២នាក់ទៀត ដែលរត់ហើយ ហែលទឹកឆ្លងទន្លេ និងម្នាក់ទៀត រត់ទៅដល់ ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង ក៏ត្រូវបាន តាមចាប់ខ្លួន បានទាំងអស់។
ក្រោយត្រូវចាប់ខ្លួន ជនសង្ស័យ រួចហើយ លោក ម៉ក់ ហុង បានប្រគល់ ម៉ូតូទៅជនរង គ្រោះវិញ និងបានផ្ដល់ថវិការ ឧបត្ថម្ភចំនួន៥០ម៉ឺនរៀលផងដែរ ជាទឹកចិត្ដរបស់ លោក លី សាវេត អភិបាល ខណ្ឌសែនសុខ ដោយឡែក សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ រដ្ឋបាល សង្កាត់សំរោង ដែលមានស្នាដៃបង្ក្រាប បទល្មើសក៏ ត្រូវបានលោកអភិបាល លី សាវេត ឧបត្ថម្ភមួយ លានរៀលផងដែរ។ ចំណែកជនសង្ស័យ ក្នុងអំពើរប្លន់ប្រដាប់អាវុធ ទាំងបីនាក់រួមទាំង វត្ថុតាងម៉ូតូជា មធ្យោបាយ ធ្វើបទល្មើស សមត្ថកិច្ច កំពុងកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង៕(DAPNEWS)
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname