ភ្នំពេញ:
តារាចម្រៀង សាន ផានិត បានអួតប្រាប់សារព័ត៌មានថា
គាត់គឺជាមនុស្សប្រុសដែលមានស្ត្រីជាច្រើនតាមសុំស្នេហា
ខណ:ដែលមានលេចឮពាក្យខ្លះថា គាត់ធ្លាប់មានបញ្ហាលុយកាក់ទៅវិញ។
លោកត្រូវបានសារព័ត៌មានដកស្រង់សម្តីដែលនិយាយថា
មានស្រីៗចាប់អារម្មណ៍លើរូបលោកច្រើនណាស់ លើទំព័រហ្វេសប៊ុក
ដែលជាទំនាក់ទំនងសង្គមពេញនិយមបំផុតនោះ។
ក្រោមក្តីអំនួតនេះ
លោក សាន ផានិត បានប្រាប់ថា មានអ្នកខ្លះហៅគេថា ជាព្រាននារីផង
ព្រោះតែឃើញស្រីៗចូលចិត្ត និងចាប់អារម្មណ៍លើគេជាច្រើន។
មូលហេតុដែលនាំឲ្យស្រីៗចាប់អារម្មណ៍ និងចូលចិត្តនោះ
ក៏ព្រោះតែដឹងថា គេមានតែម្នាក់ឯង ជាមនុស្សចេះចាយ ចេះរក
នៅពេលដួលខ្លួនឯងក៏ចេះក្រោកខ្លួនឯង
ធ្វើឲ្យស្រីៗដែលមានការរៀនសូត្រចេះដឹងតាម
និងមានការពិចារណាវែងឆ្ងាយនោះ ពេញចិត្ត និងអាណិតគេ។
សូម
រំឭកថា នាពេលកន្លងមក មានពាក្យចចាមអារ៉ាមថា តារាចម្រៀងលេងសក់ខ្លី
និងទុកពុកមាត់-ពុកចង្កានេះ ជិះម៉ូតូឌុបមិនឲ្យប្រាក់គេ
និងល្បីថា សូម្បីតែញ៉ាំបាយក៏ជំពាក់ប្រាក់គេទៀត
ហើយរឿងនេះបានកើតឡើងជាបន្តបន្ទាប់។ តែលោក សាន ផានិត បានបដិសេដថា
រឿងទាំងអស់នេះមិនពិតទេ៕ S