Monday, October 15, 2012

ប្រជារាស្រ្តខ្មែរ ស្លៀកពាក់ស ចូលរួមមរណទុក្ខ នៅមុខព្រះ បរមរាជវាំង

www.dap-news.comភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជារាស្រ្តរបស់ សម្តេចឪ រួមមាន តាជី យាយជី ជាង១០០នាក់ បានស្លៀកពាក់ សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានសោយ ទីវង្គត់ នៅទីក្រុង ប៉េកាំង ប្រទេសចិន។
ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយស្មឹងស្មាធ នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំយ៉ាងធំធេង ជាទីបំផុត ដែលប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ។
ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ព្រះរាជា ណាចក្រកម្ពុជា នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕
www.dap-news.com

Comments system

Disqus Shortname