ភ្នំពេញ ៖ មានការភ្ញាក់ ផ្អើលមួយបាន កើតឡើងនៅ
ខាងជើងផ្សារ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃ ទី១០
ខែតុលា ឆ្នាំ២០១២ ខណៈដែលបុរស ម្នាក់បាន ស្រែកឡាំប៉ា និងស្រែក ឆោឡោ
បន្ទាប់ពីមានមនុស្ស ៤-៥នាក់ ស្លៀកពាក់ស៊ីវិល អះអាងថា ខ្លួនជាកម្លាំង
នគរបាលរបស់ ក្រសួងមហាផ្ទៃ ចុះមកឃាត់ខ្លួន បុរសរូបនេះ ដោយយោងតាមដីកា
របស់សាលាដំបូងរាជ ធានីភ្នំពេញ ប៉ុន្ដែនៅពេល សាច់ញាតិរបស់បុរសរូបនោះ
សួរនាំរកដីកាបែរ ជាមិនមានទៅវិញ ។
យ៉ាងណាក៏ដោយ ការចាប់ខ្លួន ដោយវាយ ខ្នោះបានដៃម្ខាង ប្រព្រឹត្ដដោយ ជោគជ័យ ហើយនាំខ្លួនបុរសរូបនេះ យកទៅតែម្ដងមិន ដឹងទៅទីណានោះ ដែលបង្កឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។
បុរសដែលត្រូវចាប់ខ្លួន យ៉ាងតក់ក្រហល់ ពីសំណាក់ជនស្លៀកពាក់ ស៊ីវិលជិះរថយន្ដ ម៉ាកប៉ាសេរ៉ូ ពណ៌សំបក ឪឡឹកចាស់ ពាក់ស្លាកលេខភ្នំពេញ 2F-3495 ឈ្មោះហូវ ស៊ីហារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខ របរជាអ្នកលក់ដូរ នៅផ្ទះលេខ១៦៨ ផ្លូវ៩៣ ក្រុមទី១៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយថា កាលពីយប់ ថ្ងៃទី៨ ខែតុលា វេលាម៉ោង១១យប់ ខ្លួនបាន ផឹកស៊ីរហូតដល់មាន ទំនាស់ពាក្យសំដីវាយ តប់គ្នាបណ្ដាលឱ្យឈ្មោះ ប៊ូ លាង ហៅលាំង និងម្នាក់ទៀត ឈ្មោះហុង រងរបួស។
បុរសរូបបានបន្ដថា រួចមកភាគីម្ខាងបាន នាំគ្នាជិះ រថយន្ដពីរគ្រឿង មកចាប់ខ្លួនដល់ផ្ទះ ប៉ុន្ដែខ្លួនបានគេច លុះដល់រសៀលថ្ងៃទី១០ ខែតុលា នេះ ក៏ត្រូវបានពួកគេមកម្ដងទៀត ហើយ ចាប់ខ្លួនបង្កឱ្យ មានការភ្ញាក់ផ្អើល យ៉ាងដូច្នេះទៅ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ក្រោយពីមានករណីនេះ កើតឡើង បងប្អូននិងសាច់ញាតិ របស់បុរសដែលត្រូវ ចាប់ខ្លួននោះ បានចេញមកជួយអន្ដរាគមន៍ ធ្វើឱ្យជនដែលស្លៀកពាក់ស៊ីវិល ដាក់ខ្នោះដៃ ឈ្មោះហូវ ស៊ីហារ៉ា បានតែម្ដង ប៉ុន្ដែក្រោយ មកបុរសរូបនេះ ត្រូវបានបញ្ជូនតាមរថយន្ដ យកទៅតែម្ដង ។
បើតាមសេចក្ដី រាយការណ៍ក្រោយ កើតហេតុឪពុកជនរងគ្រោះ ត្រូវបានសមត្ថកិច្ច មូលដ្ឋានយកទៅសួរនាំ៕