Tuesday, October 2, 2012

អនុប្រធាន​បេន​រថយន្តតាក់ស៊ី​ផ្សារ​ដើម​គរ​ត្រូវ​រថយន្ត​គៀរ​ដួល​បែក​មុខ​ទាំង​ព្រឺ​ក​

ភ្នំពេញ​ ៖​ រថយន្ត​ទី​កូ​ប្រភេទ​ឆ្នាំងអ៊ុត​១​គ្រឿង​ ធ្វើ​ដំណើរ​ពី​លិច​មក​កើត​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ បាន​បើក​គៀរ​អនុប្រធាន​បេនឡាន​តាក់ស៊ី​ផ្សារ​ដើម​គរ​ បណ្តាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​ បែក​មុខ​ហូរ​ឈាម​កក្លាក់​ ហើយ​រថយន្ត​បង្កហេតុ​បាន​គេចខ្លួន​ ដោយ​សុវត្ថិភាព​។​
​ហេតុ​ការ​ណ៏​គ្រោះ​ថា្ន​ក់​ចរាចរ​នេះ ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ ថ្ងៃ​ទី​០២​ខែតុលា​ ឆ្នាំ​២០១២​ នៅ​ខាងលិច​សណ្ឋាគារ​កុង​ទី​ណ​ង់​តា​ល់​ ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​
​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង ​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ទី​ន​សា​រឿ​ន​ ភេទ​ប្រុស​អាយុ​ជាង​៥០​ឆ្នាំ​ជា​មន្ត្រី​សាធារណការ​រាជធានី​ភ្នំពេញ​ និង​ជា​អនុប្រធាន​គ្រប់គ្រង​បេនឡាន​តាក់ស៊ី​ផ្សារ​ដើម​គរ​។​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក់​ឆា​លី​ព៍​ណ​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1N-2727​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ក្នុង​គោលបំណង​ទៅ​បេនឡាន​ផ្សារ​ដើម​គរ​ ។​
​ប្រភព​ដដែល​បន្ត​ថា​ នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ា​កតី​កូ​ ពណ៌​ប្រផេះ​ ក្នុង​ទិស​ដៅ​ស្របគ្នា​ មិន​គេ​បើក​យ៉ាងម៉េច​ក៏​ជ្រុល​គៀរ​ជន​រង​គ្រោះ​ដួល​តែ​ម្តង​។​ ក្រោយមក​រថយន្ត​បង្កហេតុ​ក៏​បាន​បើក​គេច ​ឆ្ពោះទៅ​កើត​សំដៅ​ទៅ​រង្វង់​មូល​អាង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ក​បាត់​ស្រ​មោល​ ដោយ​សុវត្ថិភាព​ ។​​ ​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ មន្ទីរពេទ្យ​។​

Comments system

Disqus Shortname