ភ្នំពេញ:
ថ្ងៃបុណ្យភ្ជុំបិណ្ឌ កៀកជិតមកដល់ហើយ
អ្នកធ្វើដំណើរជាច្រើនពាន់នាក់ បានជិះរថយន្តក្រុង ឬឡានតាក់ស៊ី
ឡានឈ្នួល ដើម្បីទៅស្រុកកំណើតរៀងៗខ្លួន ពិសេសអ្នកនៅភ្នំពេញ។
ស្របនឹងឱកាសនេះ ថ្លៃមធ្យោបាយធ្វើដំណើរ ឡានឈ្នួល ទាំងឡានក្រុង
កាន់តែឡើងខ្ពស់ ខុសពីថ្ងៃធម្មតា។
សម្រាប់អ្នកធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារ
សាច់ញាតិនោះ ពុំសប្បាយចិត្តនឹងការតម្លើងថ្លៃឡានឈ្នួល
ពេលបុណ្យទានឡើយ។
តម្លៃសំបុត្រឡានក្រុងឡើង នៅរដូវបុណ្យភ្ជុំបិណ្ឌ គឺនៅគ្រប់ក្រុមហ៊ុនឡានក្រុង ដែលដឹកជញ្ជូនអ្នកដំណើរ ទៅគ្រប់ខេត្តក្រុង។ រីឯឡានតាក់ស៊ីឯកជន ដែលចាប់ម៉ូយតាមបេនឡានវិញ ក៏បានឡើងថ្លៃមួយជាពីរ ឬក៏ឡើងថ្លៃពាក់កណ្តាលផងដែរ។
ឡានក្រុង ដែលចេញដំណើរពីក្រុងភ្នំពេញ ទៅតាមបណ្តាលខេត្តនានា ក៏បានឡើងថ្លៃសំបុត្រ សឹងតែពាក់កណ្តាល។ ក្នុងនោះ ក្រុមហ៊ុន កាពីតូល នៅថ្ងៃធម្មតាតម្លៃសំបុត្រ ២២.០០០រៀល ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង។ តែសម្រាប់ពេលបុណ្យភ្ជុំបិណ្ឌ គឺ ៣០.០០០ រៀល។
ចំណែកក្រុមហ៊ុន ផារ៉ាម៉ោន និងរិទ្ធមុនី តម្លៃសំបុត្រឡានក្រុង ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង នៅថ្ងៃធម្មតា តម្លៃសំបុត្រ ត្រឹមតែ ២៥.០០០ រៀល ក្នុងអ្នកដំណើរម្នាក់។ តែនៅរដូវបុណ្យភ្ជុំនេះ តម្លៃសំបុត្រឡើងដល់ ៣៥.០០០ រៀល។
ភ្នាក់ងារក្រុមហ៊ុនឡានក្រុង មិនបានផ្តល់ហេតុផលអ្វីដល់ CEN ចំពោះការឡើងថ្លៃឈ្នួលឡានក្រុង នៅរដូវបុណ្យទាននេះទេ។
ក៏ប៉ុន្តែលោក បូរ៉ា ជាអ្នករត់ឡានតាក់ស៊ី ដឹកអ្នកដំណើរពីស្វាយស៊ីសុផុន ទៅប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ បានឲ្យដឹងថា នៅថ្ងៃធម្មតា ដែលពុំមែនជាថ្ងៃបុណ្យទាននោះ លោកយកឈ្នួលឡាន ពីអ្នកដំណើរម្នាក់ តែ ១ម៉ឺនរៀលទេ។ តែសម្រាប់ថ្ងៃបុណ្យទាន ដូចជា រដូវភ្ជុំនេះ គឺអាចឡើងថ្លៃតិចតួចដែរ។
អ្នករត់ឡានតាក់ស៊ីរូបនេះ បានបញ្ជាក់ថា “នៅថ្ងៃភ្ជុំ អ្នកជិះម្នាក់ ខ្ញុំយក ១៥.០០០ រៀល ព្រោះហ្គាសឡើងដែរ ( ឡាន ច្នៃប្រើហ្គាស ជំនួយប្រេង ) ពេលបុណ្យ។ ដូចដែលយើងដឹងស្រាប់ហើយ ធម្មតាខ្មែរយើង នៅថ្ងៃបុណ្យទានរបស់របរតែងតែឡើងថ្លៃ ហើយមួយឆ្នាំ បានតែម្តងផង”។
យ៉ាងណាក៏ដោយ ចំពោះអ្នកធ្វើដំណើរវិញ គឺពុំសប្បាយចិត្តនឹងទង្វើឡើងថ្លៃ ចំពោះថ្លៃឈ្នួលឡានក្រុង និងឡានតាក់ស៊ី ដែលចាំឆក់ឱកាសពេលបុណ្យទាន ឡើងថ្លៃនោះទេ។
កញ្ញា ស្រីឡែន ជាអ្នកដំណើរម្នាក់ ដែលកំពុងរង់ចាំរថយន្តក្រុង ចេញដំណើរពីភ្នំពេញ ទៅកាន់ស្រុកកំណើត នាងបាននិយាយថា “ខ្ញុំឆ្ងល់ថា ហេតុអីចាំបាច់ឡានឡើងថ្លៃ ព្រោះមានមនុស្សជិះច្រើនណាស់ ពេលបុណ្យ។ឡើងថ្លៃចុះ! តែកុំឲ្យជ្រុលពេក។ ប៉ុន្តែពេលបុណ្យភ្ជុំនេះ តម្លៃសំបុត្រឡានក្រុង ខុសគ្នាពីថ្ងៃធម្មតា ដល់ទៅពាក់កណ្តាលអ៊ីចឹង។ គ្រាន់តែជិះឡានទៅមក អស់លុយប្រាក់ខែ បាត់ទៅហើយ”។
រីឯយុវជន ទិត្យ មានមតិប្រហាក់ប្រហែលនឹងកញ្ញាខាងលើដែរ។ កំពុងរង់ចាំឡានចេញដំណើរ ទិត្យ បាននិយាយថា “កាលពីថ្ងៃធម្មតា ខ្ញុំជិះតែ ២ម៉ឺនរៀលអីទេ មកថ្ងៃនេះ ៣ម៉ឺន ជិត ៤ម៉ឺនរៀលទៅហើយ។ វាមិនគួរ! ព្រោះមានមនុស្សជិះច្រើនហើយ ឡានក្រុងនៅតែឡើងថ្លៃទៀត”។
កន្លងមក សាលារាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាង កុំឲ្យឡានក្រុង និងអ្នករត់ឡានឈ្នួល ឡានតាក់ស៊ី ឡើងថ្លៃ ក្នុងឱកាសបុណ្យទាន ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌនេះ។ ក៏ប៉ុន្តែសេចក្តីជូនដំណឹងរបស់សាលាក្រុង មានតែលើក្រដាស់ និងពុំមានជាតិប្រៃសោះ។
“ថ្វីតែស្រុកខ្មែរយើង ទីផ្សារសេរីមែន មិនគួរណា ឡានឡើងថ្លៃលើសលុបអ៊ីចឹងដែរ។ គិតទៅ ចាំតែឆក់ឱកាសហើយ ទាំងឡានក្រុង និងទាំងឡានរត់តាក់ស៊ី” នេះជាសម្តីរបស់កញ្ញា រ៉ានី បាននិយាយប្រាប់ មុនចេញនាងចេញដំណើរពីភ្នំពេញ ដើម្បីជួបជុំក្រុមគ្រួសារ នៅស្រុកកំណើត៕