ក.ជីវប្រវត្ដិសង្ខេបរបស់ព្រះរាជាណាចក្រប៊ូតាន
១. ទិដ្ឋភាពរួមៈ
ព្រះរាជាណាចក្រប៊ូតាន ជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង។ នៅភាគខាងត្បូង និងខាង កើត ជាប់នឹងភ្នំហិមាល័យ និងភាគខាងលិច និងខាងកើត ជាប់ព្រំប្រទល់ជាប់ជាមួយប្រទេសឥណ្ឌា។ ចំណែកភាគខាងជើងវិញ ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិន។ ប៊ូតាន ជាប្រទេសជាប់ព្រំប្រទល់នឹង ប្រទេសនេប៉ាល់ ស្ថិតនៅភាគខាងលិច។ រដ្ឋធានីរបស់ប្រទេសនេះឈ្មោះ ធិមភូ (Thimphu) និងមាន ក្រុងចំនួន៩ ។
ប៊ូតាន មានផ្ទៃក្រឡាសរុបប្រមាណ ៣៨.៣៩៤គីឡូម៉ែត្រក្រឡា។ បើផ្អែកតាមស្ថិតិព្យាករណ៍នៅក្នុងឆ្នាំ ២០១១ មានពលរដ្ឋប្រមាណ ៧០៨.៤២៧នាក់ ។
ប្រទេសនេះមានរបបរាជានិយមជាប្រមុខ ដោយមានព្រះមហាក្សត្រព្រះនាម ជិម៉ី ខេសា ណាំយេល វ៉ាង ចក្រ ( Jigme Khesar Namgyel Wangchuck ) និងមានលោក ជិម៉ី វាយ.ធីនឡេ (Jigme Y. Thinley ) ជានាយករដ្ឋមន្ដ្រី ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។ ប្រទេសខាងលើនេះប្រើប្រាស់រូបបិយប័ណ្ណ «BTN» ។
សូមបញ្ជាក់ថា ពលរដ្ឋប៊ូតាន និយាយភាសា ដុងខា ( Dzongkha ) ជាផ្លូវការ ។ តាមឯកសារបាន បញ្ជាក់ថា ប៊ូតាន ជាប្រទេសចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧១។ ប្រទេសនេះ បានក្លាយជាសមាជិកក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌា។
ក្រោយពីចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិប្រទេសប៊ូតាន បានក្លាយជាសហដៃគូដ៏ ប្រសើរជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសជាច្រើនទៀត ដោយទទួលបានការគាំទ្រពីអង្គការសហ ប្រជាជាតិ។ ពិសេសព្រះមហាក្សត្រប៊ូតាន បានមានព្រះរាជបន្ទូលថា ទ្រង់សូមទទួលស្គាល់ការរីកចម្រើន និងមានការអភិវឌ្ឍក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ក្នុងនោះមានសេដ្ឋកិច្ច និងសង្គម ជាដើម ។
២.ស្ថានភាពសេដ្ឋកិច្ចៈ
ព្រះរាជាណាចក្រប៊ូតាន ប្រើប្រាស់រូបបិយប័ណ្ណ BTN ដែលតម្លៃប្រហាក់ប្រហែលនឹងរូបបិយប័ណ្ណឥណ្ឌា រូពី ដែរ ។ ថ្វីត្បិតតែ ប៊ូតាន ជាប្រទេសតូចតាចមួយក៏ពិតមែន តែការអភិវឌ្ឍ ភាពរីកចម្រើនឡើងនូវ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងឆាប់រហ័ស។ ស្ថិតិនៅក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ច មានប្រមាណ ៨ភាគរយ និងឆ្នាំ ២០០៦កើនឡើង១៤ភាគរយ ។ រហូតមកដល់ឆ្នាំ២០០៧ ប្រទេសនេះ បានក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់រហ័សលំដាប់ទី២ លើលោកដោយកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ បានកើនឡើងប្រមាណ ២២,៤ភាគរយឯណោះ ។
កំណើនសេដ្ឋកិច្ចរបស់ប៊ូតាន ត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាៈ វិស័យកសិកម្ម ព្រៃឈើ ទេស ចរណ៍ និង ជាប្រទេស ដែលលក់ចេញប្រភពថាមពលវារីអគ្គិសនីទៅឱ្យប្រទេសឥណ្ឌាទៀតផង។
គួរបញ្ជាក់ដែរថា វិស័យកសិកម្មជាផ្នែកមួយដ៏សំខាន់ ដែលអាចទ្រទ្រង់កំណើនពលរដ្ឋប៊ូតានបាន ហើយ ត្រូវបានពលរដ្ឋចាត់ទុកជាវិស័យចម្បង ដែលមានកសិករប្រមាណជាង ៨០ភាគរយ ដែលចាប់យកអាជីព កសិកម្មប្រកបរបបចិញ្ចឹមជីវិត។
៣. ស្ថានភាពនយោបាយ និងរដ្ឋាភិបាលៈ
ប៊ូតាន មាននយោបាយបែបលក្ខណៈប្រព័ន្ធ ដែលបានរៀបចំឡើង ដោយរាជានិយម និងរដ្ឋធម្មនុញ្ញ។ នៅក្នុងឆ្នាំ ១៩៩៩ ព្រះរាជារបស់ប៊ូតានទី៤ បានបង្កើតស្ថាប័នមួយ ដែលគេឱ្យឈ្មោះថា « Lhengye Zhungtshog» ឬហៅថា «ក្រុមប្រឹក្សារដ្ឋមន្ដ្រី» កាលណោះព្រះបាទ ត្រាក់ យល់ (Druk Yul) ជាព្រះរាជា គ្រប់គ្រងប្រទេសនេះ និងជាប្រមុខរដ្ឋ ដែលមានតួនាទីគ្រប់ក្រងប្រទេសទាំងមូល។ ក្រោយមកដល់ឆ្នាំ ២០០៨ របបគ្រប់គ្រងធ្លាក់មកដល់រាជព្រះបាទ ជិម៉ី ស៊ិងយ៉េ វ៉ាងចក្រ (Jigme Singye Wangchuck) ព្រះបិតាព្រះមហាក្សត្របច្ចុប្បន្ននេះ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ប្រព័ន្ធនយោបាយត្រូវបានបែងចែកជាពីរធំៗទៀត ដោយមានស្ថាប័នក្រុម ប្រឹក្សាជាតិ និងរដ្ឋសភា ដោយមានការបោះឆ្នោតជ្រើសតាំងត្រឹមត្រូវ ហើយក្នុងរដ្ឋសភាមានតំណាងរាស្ដ្រ ចំនួន ៤៧កៅអី ហើយបានប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៨ ។ ប៊ូតាន មានពីរបក្សធំៗ ក្នុងនោះ មានគណបក្សប្រជាធិបតេយ្យប្រជាជនហៅកាត់ «PDP» ដឹកនាំដោយលោកស៊ិងហ្គាយ ញ៉េឌុប (Sangay Ngedup) និងគណបក្ស Druk Phuensum Tshogpa ដឹកនាំដោយ ជិម៉ី ធិនឡេ។ នៅក្នុង រដ្ឋសភា គណបក្សនេះឈ្នះឆ្នោត៤៥ លើ៤៧កៅអី ។
ស្តេចប្រទេសប៊ូតាន
១.ទិដ្ឋភាពរួមៈ
សាធារណរដ្ឋកូរ៉េ ជាដែនដីស្ថិតនៅឧបទ្ធីបកូរ៉េ ប៉ែកខាងត្បូង ។ ប្រទេសនេះ មានព្រំប្រទល់ជាប់នឹង ប្រទេសចិន ស្ថិតនៅប៉ែកខាងលិច និងខាងកើតជាប់ជប៉ុន និងខាងជើងទល់នឹងប្រទេសកូរ៉េខាងជើង។
សាធារណរដ្ឋកូរ៉េ ឬហៅថា កូរ៉េខាងត្បូងមានផ្ទៃក្រឡាសរុប ១០០.២១០គីឡូម៉ែត្រក្រឡា និងមានពល រដ្ឋប្រមាណ៥០លាននាក់ គិតត្រឹមឆ្នាំ២០១២។ ទីក្រុងធំរបស់ប្រទេសនេះ ឈ្មោះថា សេអ៊ូល ដែលមាន ពលរដ្ឋរស់នៅកកកុយ ប្រមាណជាង ៩លាននាក់។
ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ ប្រទេសទាំងពីរត្រូវបានបែងចែកជាពីរ គឹកូរ៉េខាងជើង និងខាង ត្បូង។ បន្ទាប់ពីមានការឈ្លានពានពីសំណាក់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូងនៅក្នុងឆ្នាំ១៩៥០ ប្រទេស ទាំងពីរនៅតែមានជម្លោះព្រំដែនជាមួយគ្នាដដែលរហូតដល់បច្ចុប្បន្ននេះ។
កូរ៉េខាងត្បូង ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤ ដែលចាត់ទុកជាប្រទេសមានសេដ្ឋកិច្ច ជឿនលឿននៅក្នុងតំបន់អាស៊ី។ ប្រទេសកូរ៉េខាងត្បូងប្រើប្រាស់រូបបិយប័ណ្ណ ប្រាក់វុន ។ ពលរដ្ឋរបស់ ប្រទេសនេះ និយាយភាសាកូរ៉េជាផ្លូវការ ។
សាធារណរដ្ឋកូរ៉េ បានប្រកាសរដ្ឋធម្មនុញ្ញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៨ និងប្រកាសឯករាជ្យភាព នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩១៩ ។
លោក លី ម្យុងបាក់ ជាប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន និងមានលោក គីម វ៉ាង-ស៊ីក ជានាយករដ្ឋមន្ដ្រី ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩១ កូរ៉េខាងត្បូង បានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិ ក្នុង ចំណោមបណ្ដាប្រទេសជាសមាជិកចំនួន១៩៣ ។
២. ស្ថានភាពសេដ្ឋកិច្ចៈ
ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកជាប្រទេស ដែលមានការរីកចម្រើនខ្លាំងក្លានៅក្នុងតំបន់អាស៊ី ហើយជាប់ឈ្មោះជាប្រទេសក្នុងក្រុមជី២០ផងដែរ ។
គិតចាប់ពីឆ្នាំ១៩៦០ ដល់ចុងឆ្នាំ១៩៩០ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង កើនឡើងគួរឱ្យកត់សម្គាល់ និងបន្ដការរីកចម្រើនឥតឈប់ឈរមកដល់បច្ចុប្បន្ននេះ។ កូរ៉េខាងត្បូង ពឹងផ្អែកលើវិស័យធំៗ មួយចំនួន ដូចជា ឧស្សាហកម្មយានយន្ដ ឧបករណ៍ប្រើប្រាស់ គ្រឿងអេឡិចត្រូនិច និងវិស័យជាច្រើនទៀត។
លើសពីនេះ គេបានដឹងថា កូរ៉េខាងត្បូង ជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ៦ លើលោកក្នុងការនាំ ទំនិញចេញទៅកាន់បរទេស ហើយពាណិជ្ជកម្មរបស់ប្រទេសនេះ ពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយ អន្ដរជាតិ ។ គេក៏បានចាត់ទុកកូរ៉េខាងត្បូងជាប្រទេស នាំចូលលំដាប់លេខរៀងទី១០ នៅសកលលោក ផងដែរ ។
៣.ស្ថានភាពនយោបាយ និងរដ្ឋាភិបាលៈ
សាធារណរដ្ឋកូរ៉េ ត្រូវបានបែងចែករចនាសម្ព័ន្ធផ្នែកនយោបាយបីផ្នែក ដូចប្រទេសដែលកាន់លទ្ធិប្រជា ធិបតេយ្យដែរ ក្នុងនោះមាន នីតិប្រតិបត្ដិ នីតិបញ្ញត្ដិ និងតុលាការ ។
កូរ៉េខាងត្បូង មានមហាអំណាចជាច្រើនគាំទ្រ និងជួយទំនុកបម្រុង ពិសេសនៅក្នុងជម្លោះព្រំដែនជាមួយ កូរ៉េខាងជើង មានសហរដ្ឋអាមេរិកជាខ្នងបង្អែក និងមានមហាមិត្ដជាច្រើនទៀតតាមគាំទ្រ។ ក្រៅពីនេះ ក៏ មានការអន្ដរគមន៍ក្នុងផ្លូវច្បាប់ពីអង្គការសហប្រជាជាតិ ដែលតែងរារាំងការបង្កបញ្ហាពីកូរ៉េខាងជើង ក្នុង បំណងរក្សាសន្ដិភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ក្រោមការដឹកនាំរបស់លោក លី ម្យុងបាក់ ប្រទេសកូរ៉េខាងត្បូង មិនត្រូវបានរងការឈ្លានពានពីសំណាក់ កូរ៉េខាងជើងបានឡើយ ហើយរដ្ឋាភិបាលនេះ នៅតែមានជំហរថា នឹងមិនអាចឱ្យសត្រូវណាមកយាយីលើ ប្រទេសខ្លួន បានតាមទំនើងចិត្ដនោះដែរ ។
គ. ជីវប្រវត្ដិសង្ខេបរបស់ព្រះរាជាណាចក្រកម្ពុជាៈ
១. ទិដ្ឋភាពរួមៈ
ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃក្រឡាសរុប ១៨១.០៣៥គីឡូម៉ែត្រក្រឡា។ កម្ពុជា មានរាជធានី-ខេត្ត សរុបចំនួន ២៤ ។ ភ្នំពេញ ជារាជធានីរបស់ ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាមានប្រាសាទអង្គរវត្ដ តំណាងឱ្យដួងព្រលឹងនៃជាតិខ្មែរ។ ពលរដ្ឋកម្ពុជា ប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា និងបានចាត់ទុកជា សាសនារបស់រដ្ឋ។ ប្រទេសកម្ពុជាមានបាវចនាជាតិ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហា ក្សត្រ ។
ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាបានបង្កើនការអភិវឌ្ឍឈានឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចទាំង៣ មានសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្ដេច ជា ស៊ីម ប្រធានព្រឺទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ផ្អែកតាមការប៉ាន់ប្រមាណ នៅក្នុងឆ្នាំ២០១១ ពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាមាន ប្រមាណ ១៤.៨០៥.៣៥៨ នាក់ ហើយកំណើនពលរដ្ឋប្រចាំឆ្នាំបានកើនឡើង ជាង ១ភាគរយ ។ កម្ពុជា ស្ថិតនៅ ក្នុងតំបន់អាស៊ី ភាគអាគ្នេយ៍ និងមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃ ខាងជើង និងខាងកើតជាប់ នឹងប្រទេសវៀតណាម។ រីឯភាគឦសាន នៃប្រទេសជាប់នឹងប្រទេសឡាវ រួមទាំងឆ្នេរសមុទ្រកម្ពុជាលាត សន្ធឹងដល់ឈូងសមុទ្រថៃ ។ កម្ពុជាមាន២រដូវធំៗ ក្នុងនោះមានរដូវប្រាំង និងរដូវវស្សា និងមានលក្ខណៈ អាកាសធាតុក្ដៅសើម ។
កម្ពុជាមានភូមិសាស្ដ្រអំណោយផល ដោយកម្ពុជា មានសណ្ឋានដីដូចបាតខ្ទះ ដែលសម្បូរទៅដោយ សម្បត្ដិធម្មជាតិ ច្រើនអនេក និងកម្រទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចបណ្ដាប្រទេស នានាលើសកលលោក ។
តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចឬហៅថា ជីឌីភី (ផលិតក្នុងស្រុកសរុប) គិតជា ទឹក ប្រាក់ប្រមាណ១៣.០០១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ កម្ពុជា ប្រើប្រាស់រូបិយប័ណ្ណជាប្រាក់ រៀល និងប្រើប្រាស់រូបិយប័ណ្ណដុល្លារផងដែរ ។
កម្ពុជា បានចាត់ទុកវិស័យធំៗដែលជួយបង្កើនសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានឡើង រួមមានៈ វិស័យ កាត់ដេរសម្លៀកបំពាក់, កសិកម្ម, ទេសចរណ៍ វិស័យសំណង់ និងវិស័យជាច្រើនទៀត ។
២.អំពីរដ្ឋាភិបាលៈ
កម្ពុជាប្រកាន់យករបបរាជានិយម ហើយទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះវររាជបិតា បង្រួបបង្រួមជាតិ និងជាព្រះរាជបិតាជាតិ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋធម្មនុញ្ញកម្ពុជាចូលជាធរមាននៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ព្រះករុណា ព្រះបាទ មរមនាថ សីហមុនី ព្រះមហាកត្រ នៃ ព្រះរាជាណា ចក្រកម្ពុជា ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនោះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងមានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ ដោយកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតី និងមានពហុបក្សចូលរួមឈរឈ្មោះជាតំណាងរាស្ដ្រ។ នៅក្នុងអាសនៈ នៃរដ្ឋសភាមានចំនួន ១២៣ អា សនៈ និងព្រឹទ្ធសភាមាន ៦១អាសនៈ ។ កម្ពុជា បានប្រកាន់យកនូវនិន្នាការ៣ ទី១ នីតិបញ្ញាតិ ប្រតិបត្ដិ និងអំណាចតុលាការ និងមានឧបនាយករដ្ឋមន្ដ្រី ចំនួន១០រូប និងទេសរដ្ឋមន្ដ្រីចំនួន ១៦រូប រដ្ឋមន្ដ្រីចំនួន ២៦រូប ។ លើសពីនេះមាន រដ្ឋលេខាធិការចំនួន២០៦រូប និង មានអនុរដ្ឋលេខាធិការចំនួន២០៥រូប។
៣.អំពីសេដ្ឋកិច្ចៈ
កម្ពុជា ពឹងផ្អែកលើវិស័យកសិកម្ម ជាស្នូល នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះមានផលិតកម្មស្រូវ សម្រាប់នាំចេញកៅស៊ូ និងផលិតផលជាច្រើនទៀត។ ម្យ៉ាងទៀត វិស័យកាត់ដេរសម្លៀកបំពាក់ត្រូវបាន ចាត់ចូលជាវិស័យ អាទិភាពមួយក្នុងចំណោមវិស័យធំៗទាំងឡាយ ហើយវិស័យទេសចរណ៍ តាមរយៈ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាប្រាសាទអង្គរវត្ដ និងរមណីយដ្ឋានធម្មជាតិនានា ទូទាំង ប្រទេស ជាផ្នែកមួយលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ។ មកដល់សម័យបច្ចុប្បន្នវិស័យហេដ្ឋា រចនាសម្ព័ន្ធបានរីកដុះដាល និងជាប្រភពចំណូលមួយផងដែរ សម្រាប់ទាក់ទាញក្រុវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុននៅកម្ពុជា។ ក្នុងនោះ មានវិស័យទូរគមនាគមន៍ ប្រៃសនីយ៍ និងវិស័យឧស្សាហកម្មរ៉ែ និងថាមពល ដែលកម្ពុជារំពឹងថា នឹងទទួលបានចំណូលតាមរយៈការរុករ៉ែប្រេងកាត លើកដំបូងនៅកម្ពុជា នាពេលអនាគតខាងមុខ ។
គួរបញ្ចាក់ថា ប្រទេសទាំងបី ដែលមានកម្ពុជា ប៊ូតាន និងកូរ៉េខាងត្បូង ដែលត្រូវប្រកួតប្រជែងគ្នា ក្នុងនាម ជាបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍ នៃអង្គការសហប្រជាជាតិ នឹងប្រព្រឹត្ដធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២ ខាងមុខ ហើយកម្មវិធីនេះ សម្រាប់ប្រទេសស្ថិតនៅក្រុមតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្វើនៅក្នុង ប្រទេសឥណ្ឌា ។
ដោយឡែកលទ្ធផល នៃការបោះឆ្នោតជ្រើសរើសយ៉ាងណានោះ នឹងដឹងជាក់ច្បាស់តាមកាលបរិច្ឆេទខាង លើ ៕