រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌
និងទេសចរណ៍នៃប្រទេសទួរគី បានរៀបចំកម្មវិធី Turkish Film Festival
លើកទី២របស់ខ្លួននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ក្នុងនោះបាននាំយកនូវខ្សែភាពយន្តចំនួន៥រឿងមកចាក់ផ្សាយនៅ
ក្នុងរោងកុននាទីក្រុងភ្នំពេញចាប់ពីថ្ងៃទី២៦-២៩ តុលា ២០១២ ។
លោក UgurYildiz តំណាងរបស់ក្រសួងវប្បធម៌
និងទេសចរណ៍នៃប្រទេសទួរគីបានមានប្រសាសន៍ថា
ខ្សែភាពយន្តទាំង៥រឿងដែលត្រូវយកមកចាក់បញ្ចាំងនាពេលនេះមាន
ដូចជា រឿង Conquest 1453 , Romantic Comedy , Labyrinth , Fig Jam ,
និងរឿង Love Like Coincidences ។ លោកបន្តថា
ខ្សែភាពយន្តទាំងអស់នេះសុទ្ធតែជារឿងដែលទទួលបានពានរង្វាន់
និងទទួលការចាប់អារម្មណ៍ច្រើនបំផុតនៅក្នុងប្រទេសទួរគីក្នុងឆ្នាំ
២០១២នេះ ។ រឿងទាំងនោះមានទាំងរឿងលក្ខណៈវាយប្រហារ
ស្នេហារ៉ូមេទិក កំប្លែង
ដែលដឹកនាំដោយអ្នកដឹកនាំរឿងល្បីៗរបស់ទួរគី
ជាពិសេសគឺអ្នកដឹកនាំរឿងទួរគីដ៏ល្បីល្បាញបំផុតគឺលោក
FarukAksoy ក្នុងរឿង Conquest 1453 ។
លោកបញ្ជាក់ថា
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងធ្វើការទំនាក់ទំនងតាមរយៈ
វប្បធម៌ដែលជាមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យប្រទេស
និងប្រជាជននៃប្រទេសទាំង២កាន់តែមានភាពជិតស្និទ ។ លោកបន្ថែមថា
តាមរយៈកម្មវិធីនេះនឹងរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ
ហើយក៏អាចចែករំលែកវប្បធម៌ បច្ចេកទេស
និងរបៀបរស់នៅតាមរយៈវិស័យភាពយន្តនេះផងដែរ ។