១. លំហាត់ប្រាណ : វាពិតជាដើរតួសំខាន់ណាស់ក្នុងការធ្វើឱ្យដើមទ្រូងរបស់អ្នកស្រស់ស្អាត ។ លើសពីនេះទៅទៀត ការហាត់ប្រាណក៏មានប្រយោជន៍ល្អចំពោះសុខភាព ក៏ដូចជារាងរៅរបស់អ្នកផងដែរ ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណនោះទេ សុខភាពរបស់អ្នកក៏មិនល្អ ដើមទ្រូងរបស់អ្នកក៏មិនមូលក្លំស្រស់ស្អាតនោះដែរ ។ ដូច្នេះប្រសិនបើមិត្តៗនារីចង់ឱ្យដើមទ្រូងមូលក្លំស្អាតនោះ សូមធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំថ្ងៃ ។
២. អាហារក៏ដើរតួសំខាន់ណាស់ដែរ ក្នុងការធ្វើឱ្យដើមទ្រូងរបស់អ្នកស្អាត ។ ប្រភេទអាហារមួយចំនួនដូចជា ផលិតផលដែលផលិតពីសណ្តែក ផ្លែឈើស្រស់ បន្លែ ប្រេងអូលីវ អង្ករសម្រូប សុទ្ធសឹងតែមានប្រយោជន៍ជួយឱ្យដើមទ្រូងរបស់អ្នកស្អាត ។
៣. ម៉ាស្សាក៏ជាផ្នែកមួយដែលជួយឱ្យដើមទ្រូងរបស់អ្នកស្អាតដែរ ។ អ្នកគួរតែឧស្សាហ៍ធ្វើការម៉ាស្សាឱ្យបានញឹកញាប់ និងជាប្រចាំ ។ បន្ថែមលើនេះទៅទៀត វាក៏អាចជួយឱ្យចលនាឈាមរបស់អ្នកដំណើរការល្អផងដែរ ។
៤. ការរួមភេទ : សម្រាប់ស្ត្រីដែលមានស្វាមីហើយតែងតែមានដើមទ្រូងធំ ។ បញ្ហានេះគឺដោយសារតែមានការផ្លាស់ប្តូរអ័រម៉ូន ដែលជាហេតុធ្វើឱ្យដើមទ្រូងរបស់អ្នកធំ ។
ចំណុចខាងលើនេះ សុទ្ធសឹងតែជាវិធីសាស្ត្រដែលអាចជួយឱ្យដើមទ្រូងរបស់ធំ និងស្រស់ស្អាត ។ ប៉ុន្តែចំពោះចំណុចទី ៤ វិញ គឺសមស្របសម្រាបស់ស្ត្រីដែលមានគ្រួសារហើយ តែចំពោះស្ត្រីដែលមិនទាន់មានគ្រួសារវិញ អាចសាកល្បងនៅវិធីសាស្ត្រ ៣ ខាងលើបាន ។(khmerZoom)