ភ្នំពេញ៖
ពិធីករសំប្បូរវោហារស័ព្ទ ប្រចាំស្ថានីយទស្សន៍ខ្មែរប៉ុស្តិ៍លេខ ៩ ជាពិសេសក្នុងកម្មវិធី "៩នាទីនៃ សំណើច" លោក ជា ព្រហ្មពេជ្រ បានទទួលមរណៈភាព កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ បន្ទាប់ពីលោក បាន សម្រាក ព្យាបាល ស្ថានភាពជំងឺរលាកតម្រងនោម អស់រយៈពេល ១សប្តាហ៍រួចមក។
លោក ជា ព្រហ្មពេជ្រ ត្រូវបានទស្សនិកជនស្គាល់ទាំងក្មេង ទាំងចាស់ តាមរយៈការនិទានរឿងកំប្លែងខ្លីៗ និងសម្តែងខ្លួនឯងផ្ទាល់ ជូនទស្សនិកជនទស្សនា ជារៀងរាល់ថ្ងៃ តាមរយៈស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ ៩ ក្នុងក្រុមជាមួយ នាយ ធឿន និងនាយ ការ៉ូ និងតារាកំប្លែងជាច្រើនទៀត ដែលធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចសើច ក្អាកក្អាយ បាត់អស់ទុក្ខកង្វល់។
ប៉ុន្តែជាអកុសលចាប់ពីពេលនេះតទៅ ទស្សនិកជនលែងបានផ្ទុះសំណើច ជាមួយនឹងលោក ជា ព្រហ្ម ពេជ្រ ទៀតហើយ ដោយសារតែរូបលោកបានទទួលមរណៈភាពលាចាកពីលោកនេះទៅ ក្រោមក្តីអាលោះ អាល័យពីសំណាក់ក្រុមគ្រួសារ ពីសំណាក់មិត្តភក្តិជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជនទូរទៅផងដែរ។
បើតាមការឲ្យដឹងពីលោកស្រី រស់ បូសានី ជាភរិយាលោក ជា ព្រហ្មពេជ្រ បានរៀបរាប់ត្រួសៗទាំងទឹក ភ្នែករលីងរលោង និងសម្តីអួលដើមកថា "ប្តីរបស់គាត់ដែលកំពុងតែលេងកំប្លែងរាល់ថ្ងៃ និងលេងតាមហាង ឬពិធីមង្គលការ បានធ្លាក់ខ្លួនឈឺ រយៈ១សប្តាហ៍មកហើយ។ ក្រុមគ្រួសារបានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ដោយជំងឺទល់លាមក និងរលាកតម្រងនោម ទើបធ្វើឲ្យគាត់ទទួលមរណៈភាព ទាំងសោកស្តាយបែបនេះ ខណៈក្រុមគ្រូពេទ្យជួយសង្គ្រោះអស់លទ្ធភាព។
លោកស្រីបានបន្ថែមសម្តីមួយៗ ទៀតថា ពេលនេះក្រុមគ្រួសារកំពុងតែប្រារព្ធពិធីបុណ្យសព ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ជាតារាកំប្លែងដូចគ្នា ចូលរួមរំលែកទុក្ខ ដោយបុណ្យនេះ កំពុងធ្វើនៅគេហដ្ឋានរបស់អ្នកស្រីផ្ទាល់ នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា លោក ជា ព្រហ្មពេជ្រ អាយុ ៤៨ឆ្នាំ ក្រៅពីមានអាជីពជាតារាកំប្លែង លោកក៏មានមុខងារធ្វើជាមន្ត្រី យោធាមានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យលេខាធិការដ្ឋាន អង្គភាពទីចាត់ការបំភ័ន្ត អក្ខរៈនៃ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ។ លោកបានរៀបការកាលពី ឆ្នាំ ១៩៩៣ជាមួយអ្នកស្រី រស់ បូសានី និងទទួលបាននូវចំណងបុត្រចំនួន៣នាក់ ប្រុស១ ស្រី២ ៕