Sunday, October 7, 2012

នគរបាល សុ្រកក្រគរ ឃាត់ខ្លួអាស្ទាវ ល្មោភកាមរំលោភ ក្មេងស្រីបញ្ជូន មកស្នងការដ្ឋាន នគរបាលខេត្ត ពោធិ៍សាត់

www.dap-news.comពោធ៍សាត់ៈ អាស្ទាវល្មោភកាមតណ្ហា ម្នាក់ត្រូវបានកម្លាំង នគរបាលនៃអធិការដ្ឋាន ស្រុកក្រគរ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយបានចោទប្រកាន់ថា ជនសង្ស័យ នោះបានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី អាយុ១៣ឆ្នាំនៅ លើផ្ទះរបស់ជនរងគ្រោះ  កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឆ្លងចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ស៊ឹង ស៊ុក ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ផ្ទះបណ្តែតលើទឹក) ។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ ឈ.ស.ឈ  ភេទស្រីអាយុ១៣ឆ្នាំ ជនជាតិខ្មែរ ។
ប្រភពបន្តថា តាមចម្លើយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ស៊ឹង ស៊ុក នោះបានឡើងទៅចាប់រំលោភទៅលើងខ្លួន នៅលើផ្ទះដែលខ្លួន(ជនរងគ្រោះស្នាក់នៅ) តែម្តង។ លុះព្រឹក ឡើង ទើប ក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឃាត់ខ្លួនជនសង្ស័យនោះ ។ ប៉ុន្តែនៅ ចំពោះមុខ សមត្ថកិច្ចជនសង្ស័យរូបនេះពុំបានសារភាពនោះទេ គេគ្រាន់តែនិយាយថា ទើតែបានស្រាតខោអាវ ក្មេងស្រីនោះតែប៉ុណ្ណោះ។ ប៉ុន្តែទោះជប្រុសប្រកែក ស្រីប្រកាន់យ៉ាង ណាក្តី ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យកណ្តាលនគរបាលតយុត្តិធម៌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕

Comments system

Disqus Shortname