Sunday, October 7, 2012

ជើងខ្លាំងកាប់​ នគរបាល ១កាំបិត ត្រូវជាប់ជុច

ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកវាលវែង ឃាត់ខ្លួនបានកាល ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ ខណៈដែលជននោះបានយក កាំបិតគាក់កាប់ ទៅលើមន្ត្រីនគរបាល ស្រុម្នាក់បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង១០ យប់ថ្ងៃតី០៤ ខែតុលា ឆ្នាំ២០១២ ក្នុងពិធីបញ្ចាំងវីដេអូ នៅក្នុងវត្ត គឺរីបុមពរ ស្ថិតក្នុងភូមប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាល ស្រុឃាត់ខ្លួនបានហើយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១២ នេះទើបបញ្ជូនមកដល់ស្នង ដ្ឋាននគរបាល ខេត្តពោធិ៍សាត់។
លោក ម៉ូ លីដា បន្តឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ដែលយកកាំបិតគាក់កាប់ ទៅលើមន្ត្រីនគរបាលស្រុកនោះ មានឈ្មោះ គ្រីម ប៊ុល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិកើហេតុ។
លោកនាយការិយាល័យបានបន្តថា តាមការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិត ជាបានយក កាំបិតកាប់ ទៅលើងមន្ត្រីនគរបាលស្រុកម្នាក់នោះមែន ដោយសារគេខឹងថា ពេលគេចូលវត្តគេខ្លាច នគរបាលចាប់។
បច្ចុប្បន្នជនសង្ស័យរូបនេះរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

Comments system

Disqus Shortname