ភ្នំពេញ:
កំណត់ហេតុនៃអង្គប្រជុំគណៈអចិន្ដ្រៃយ៍នៃបក្សកុម្មុយនីស្ដកម្ពុជា
ទាក់ទងទៅនឹងការឈប់របស់សម្ដេច សីហនុ។ កាលពីថ្ងៃទី១១ មីនា ឆ្នាំ១៩៧៦
គណៈអចិន្ដ្រៃយ៍រណសិរ្សរបស់របបកម្ពុជាប្រជាធិបតេយ្យបានរៀបចំ
កិច្ចប្រជុំមួយដោយមាន សមាសភាពពីសមមិត្ដលេខា ប៉ុល ពត,
សមមិត្ដអនុលេខា នួន ជា សមមិត្ដ វ៉ន វ៉េត, សមមិត្ដ សុន សេន,
សមមិត្ដ ហែម (ខៀវ សំផន), សមមិត្ដ ឌឿន, សមមិត្ដ ទុំ និង សមមិត្ដ
ទូច។ របៀបវារៈនៃការប្រជុំនោះគឺផ្ដោតទៅលើការលាឈប់ពីតំណែង
របស់សម្ដេច សីហនុ។
ខាងក្រោមនេះ គឺជាការស្រង់ចេញពីឯកសារដើមទាំងស្រុងនៃកំណត់ហេតុនៃ កិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦។
សេចក្ដីរាយការណ៍ស្ដីអំពី សីហនុ លាឈប់
សមមិត្ដ ហែម បានរាយការណ៍ជូនអចិន្ដ្រៃយ៍អំពីការដែល សីហនុ លាឈប់។
សីហនុ ផ្ញើសំបុត្រជាភាសាបារាំងជូន មកអង្គការជាពីរច្បាប់។
មួយច្បាប់ស្នើសុំលាឈប់ហើយបញ្ជាក់ពីមូលហេតុសំខាន់ៗដែលនាំឱ្យគាត់
លាឈប់។ ពិសេសគាត់សង្កត់
លើបញ្ហារោគផ្សេងៗរបស់គាត់ដែលពុំអនុញ្ញាតឱ្យបន្ដតទៅទៀតបាន។
មួយច្បាប់ទៀតជាសេចក្ដីថ្លែងការណ៍ជូនចំពោះប្រជាជនកម្ពុជាប្រជាធិបតេយ្យ ថាគាត់លាឈប់មុនថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។
ពេលជួបទូតម៉ូរីកានី និងទូតសេណេហ្គាល់ សីហនុ ក៏បានប្រាប់ថា
គាត់លាឈប់ដាច់ខាតដែរ។ ដល់ជួបគណៈប្រតិភូសេដ្ឋកិច្ចពាណិជ្ជកម្មចិន
គាត់ត្អូញអំពីជំងឺគាត់........។
មតិរបស់អង្គការ
១.មូលហេតុដែលនាំឱ្យ សីហនុ លាឈប់មានពីរយ៉ាងគឺ: មូលហេតុវែងឆ្ងាយនិងចំពោះមុខ។
ក.មូលហេតុវែងឆ្ងាយ:
គឺទំនាស់វណ្ណៈជាមូលដ្ឋានរវាងបដិវត្ដន៍និងគាត់ព្រមទាំងគ្រួសារ
គាត់។ គាត់ រស់នៅជាមួយយើងមិនបាន។ កន្លងមក
គាត់រស់នៅបានជាយុទ្ធវិធីទេ។ ដោយយើងដំណើរការជាយុទ្ធវិធីទៅ គាត់
ចេះតែនៅបានជាបណ្ដើរៗ។ សីហនុ មិនមែនលាឈប់តែម្ដងនេះទេ។
គាត់លាឈប់តាំងពីឆ្នាំ១៩៧១មក។
ខ.មូលហេតុចំពោះមុខ:
គឺទំនាស់ជាយុទ្ធវិធី វាបន្ថែមលើទំនាស់ជាមូលដ្ឋាន។ ឧទាហរណ៍ៈ ដូចជា
យើងឱ្យទូតចេញទៅក្រៅដោយពុំសួរគាត់។
គឺជារឿងតូចតាចទេតែគាត់ស្មានថាប្រហែលជាយើងលែងត្រូវការគាត់ហើយ។
ដូច្នោះទំនាស់ក៏ចង់បានតំណែងតទៅទៀតដែរ។
ក៏ប៉ុន្ដែស្ថានការណ៍
វិត្ដន៍ខ្លាំងជាងពេលមុនបន្ដិចហើយ។
នៅក្រៅប្រទេសគាត់រួមជាមួយយើងបាន។ ដល់មកក្នុងប្រទេស
គាត់ឃើញអស់រលីងគ្មានអនាគតសោះ។ គាត់តានតឹងក្នុងចិត្ដយ៉ាងខ្លាំង។
គាត់អត់ការងារធ្វើ។ គាត់អផ្សុកហើយបរិយាកាសនៅជុំវិញគាត់
ពិសេសប្រពន្ធយំជាប់ជំរុញឱ្យគាត់ទ្រាំមិនបាន។ នៅតទៅទៀត ក៏មិនបាន
យូរយ៉ាងច្រើនមួយឆ្នាំឬពីរឆ្នាំ។ បើគង់តែទៅជាដដែល
ទៅមុនឱ្យហើយទៅល្អជាង។
២.បច្ច័យអាក្រក់បណ្ដាលមកពីការលាលែងរបស់ សីហនុ
ក. បច្ច័យឱ្យបដិវត្ដន៍យើង:
ម្យ៉ាងប្រជាជនកម្ពុជាយើងទាំងមូលបានដកដង្ហើមធំ
ចុងក្រោយរបស់ខ្លួនផុតហើយ។ កម្មាភិបាលយើងទាំងអស់
កងទ័ពយើងទាំងអស់ក៏ដូច្នោះ។ ឯប្រជាជនសកលលោក ក៏គ្មានបញ្ហា អីដែរ។
ម្យ៉ាងទៀត យើងដោះស្រាយការចាត់តាំង
ក្នុងអង្គការរដ្ឋយើងបានស្រួលតាមរយៈនេះ យើងធ្វើបានស្រួល
គ្មានទាក់ទាមអ្វីទៀតទេ។ ទីបី ការងារបរទេសយើងក៏និងល្អជាងមុន
ព្រោះយើងធ្វើខ្លួនយើង យើងយកជំហរដោយខ្លួនយើងព្រោះអត់ សីហនុ
យើងជ្រះស្រឡះ។
ខ.បច្ច័យមិនឱ្យយើង:
ម្យ៉ាង
វៀតណាមវាយយើង ថាយើងឆ្វេង។ សីហនុ ជួយយើងម៉េចចោលសីហនុ?។ វាប្រាប់
បដិវត្ដន៍ ផ្សេងៗលើល្អពីខ្លួនវាបន្ដុះបង្អាប់យើង។
តែបញ្ហានេះជាបណ្ដោះអាសន្នទេ។
ជាបញ្ហាចុងក្រោយឱ្យតែយើងនៅជិតស្និទ្ធនឹងគេទៅអត់ចោលអ៊ីទេ។
ម្យ៉ាងទៀត ខ្មាំងក៏វាយយើង ឱ្យវាកន្លះខែចុះ។ តែបើ សីហនុ មិនលាលែង
ក៏វានៅវាយយើងដែរ ចារកម្មក៏វានៅតែធ្វើ។ បើវាវាយយើងអ៊ីចឹងទៅ
តើលំបាកឱ្យយើងឬទេ? អត់អីទេ ព្រោះវាឯកោយើងពុំបាន។
៣.វិធានការរបស់យើង: ទិសវិធានការមានពីរ:
ក.ទិសទីមួយ យើងមិនច្រានគាត់ទេ: យើង
ឱ្យគាត់នៅជាធម្មតា។ បើគាត់ចង់នៅរស់ជាមួយយើង គាត់នៅ
បានចង់នៅ៥ខែ មួយឆ្នាំឬបីឆ្នាំក៏បាន។ បើនៅមិនបាន
មិនមែនមកពីយើងទេ។ តាមពិតគាត់នៅមិនបានទេ។
ខ្លួនគាត់និងគ្រួសារគាត់ឃើញច្បាស់ហើយ
គ្មានសុភមង្គលរបស់គាត់ទៀតទេ។ យើងឱ្យផ្លូវនេះ មួយទៅគាត់
គាត់នៅមិននៅស្រេចតែគាត់។
ដូច្នោះ
យើងត្រូវទៅជួបប្រាប់គាត់ថា យើងរវល់ពុំបានមកញឹកញាប់
ឱ្យគាត់អធ្យាស្រ័យ។ យើងទទួលសំបុត្រគាត់ហើយ។
ហេតុនេះទើបជួបជុំគ្នាមកជួបគាត់។សភាពការណ៍ប្រទេសយើងក្រីក្រលំបាក
គ្រប់យ៉ាង។ យើងត្រូវដោះស្រាយបញ្ហាក្នុងកិត្ដិយសជាតិ។
ទាល់តែអ៊ីចឹងទើបឯករាជ្យ។ គោលជំហរយើងទាំងអស់គ្នា ទាំង រដ្ឋាភិបាល
គឺនៅតែថា គាត់មានគុណលើប្រទេស ពិសេស នៅលើឆាកអន្ដរជាតិ។ គាត់មាន
សគុណលើជាតិ ដែលមហាសន្និបាតបានសម្រេចហើយ។ យើងខ្ញុំគោរពសមូហភាពណាស់
បើថាម៉េចគឺអ៊ីចឹងហើយ។ តែសុំឱ្យគាត់ នៅជាមួយប្រជាជនទៀត។
ប្រជាជនតម្កល់ទុក សគុណគាត់តទៅទៀត យើងមាន អំណរសាទរណាស់ ហើយខំឱ្យ
អស់់លទ្ធភាព អនុវត្ដន៍សេចក្ដីសម្រេចចិត្ដ
របស់មហាសន្និបាតជាពិសេសរបស់ យើង។
ខ.ទិសទី២:
ក្នុងករណីដែលគាត់នៅមិនព្រម យើងអរគុណ។ ក្នុងប៉ុន្មានឆ្នាំមកនេះ
យើងកៀកស្មាគ្នា គាត់ឈប់ យើងស្ដាយណាស់។
យើងនឹងប្រជុំគណៈរដ្ឋមន្ដ្រីដើម្បីសម្រេច។ បើយើងឈប់ហើយ
មិនឱ្យគាត់ចេញទេ។ បើឱ្យគាត់ចេញទៅស្មុគដល់ចិន ។
ខ្មាំងវាជេរយើងជាប់។ បើយើងមិនឱ្យចេញ ឱ្យវាជេរយើងមួយខែចុះ។
សីហនុ ល្មមទេ គាត់មានស្មារតីស្នេហាជាតិខ្លះ តែប្រពន្ធគាត់
គ្មានសោះ។ ដូច្នោះ បើយើងដោះស្រាយមិនស្រឡះ យើងនៅជាប់កន្ទុយ
នាំស្មុគដល់យើងច្រើន។ ដូច្នោះ ចេញតាមច្រកទីមួយ។ បើច្រកទីមួយ
មិនរូចចេញតាមច្រកទីពីរ។
មតិរបស់អង្គការអង្គប្រជុំយប់ថ្ងៃ១៣
សមមិត្ដ ហែម រាយការណ៍ជូនអចិន្ដ្រៃយ៍អំពីបញ្ហា សីហនុ។
គាត់សម្រេចសុំលាលែងពីតំណែងដាច់ខាត។ ការឈប់នេះ
មិនមែនជាការប្រឆាំងនឹងយើងទេ....។
សមមិត្ដ
លេខាបានបញ្ជាក់ថា បញ្ហានេះជាបញ្ហាធំ
ទុកឱ្យអង្គការមជ្ឈិមយើងអារកាត់ចុះ។ ក៏ប៉ុន្ដែ សមមិត្ដ
លេខាបានព្រាងជាគោលគំនិតដែលអង្គការអចិន្ដ្រៃយ៍ទាំងមូលយល់ស្របផងដែរ
ដូចតទៅ ៖
១-មិនឱ្យ សីហនុ ចេញទៅក្រៅទេ នេះវិធានការទីមួយ
២-ត្រូវប្រជុំគណៈរដ្ឋមន្ដ្រី រាយការណ៍ជូនគណៈរដ្ឋមន្ដ្រី ដើម្បីសម្រេច រួចហើយទៅជួប សីហនុ ទៀត ដោយមាន ប៉ែន នុត ចូលរួមផង។
បើលៃលកគាត់ថតសំឡេងបាន រឹតតែជាការប្រសើរ។ យើងត្រូវនិយាយយ៉ាងណា ឱ្យគាត់មានសង្ឃឹម ហើយព្រមថតសំឡេង។ យើងទុកជាឯកសារ។
៣-វាយខ្សែលួសឱ្យកូនកាត់គាត់ មកភ្លាមដោយបញ្ជាក់ថា
ឱ្យមករួមចូលឆ្នាំនិងបុណ្យឯករាជ្យ
យើងចង់ដោះស្រាយបញ្ហានេះឱ្យស្អាត។ យើងត្រូវដោះស្រាយយ៉ាងនេះ
ទើបចំណេញបដិវត្ដន៍។
៤-ជាសីលធម៌បដិវត្ដន៍យ៉ាងណា ចំពោះការសម្រេចរបស់យើង
ក-សីលធម៌បដិវត្ដន៍ឬជាផលប្រយោជន៍បដិវត្ដន៍ព្រោះសីលធម៌បដិ
វត្ដន៍ ត្រូវឈរលើផលប្រយោជន៍ បដិវត្ដន៍។ ជាសីលធម៌បដិវត្ដន៍គឺថា
ចំណេញបដិវត្ដន៍។ ឱ្យគាត់ចេញ ខាតបដិវត្ដន៍។
ការពិត សីហនុ
ជាខ្លាសំគម នៅតែស្បែក និងឆ្អឹង អត់ក្រចក អត់ចង្កូម។
រោមមាត់ក៏ត្រូវដកអស់ទៀត។ ដូច្នោះ ចាំតែថ្ងៃស្លាប់។
ក៏ប៉ុន្ដែ
បើលែងខ្លាចាស់នេះ ឱ្យដើរទៅតាមផ្លូវក្មេងៗច្បាស់ជាខ្លាច។
មនុស្សចាស់ខ្លះ ដែលពុំស្គាល់ថា ជាខ្លាស្គម ក៏ខ្លាចដែរ។
ខ-
គាត់បានចូលរួមក្នុងបដិវត្ដន៍ជាមួយយើងដែរ
ទោះគាត់មានទំនាស់ជាមួយយើងក្ដី។ ដោយហេតុនេះ
ហើយបានជាបក្សសម្រេចឱ្យគាត់ធ្វើប្រធានគណៈប្រធានរដ្ឋទៀត ។
តែគាត់មិនព្រម។ ដូច្នោះ គាត់នៅបាន ឬមិនបានជារឿងគាត់។
យើងទុកការសម្រេចរបស់យើង សមហេតុសមផល គ្រប់យ៉ាង។
យើងនៅតែរក្សាគាត់។ តែបើគាត់នៅតែរើបំរះ យើងត្រូវបញ្ចប់។
៥-ទិសវិវត្ដន៍របស់បដិវត្ដន៍:
គឺត្រូវតែបញ្ចប់សក្ដិភូមិយ៉ាងដូច្នេះឯង។
ក្រឡាអុកវាចេញមកដល់ត្រង់ហ្នឹងហើយ។
របបសក្ដិភូមិទាំងមូលត្រូវបដិវត្ដន៍កម្ទេច
និងគាស់រំលើងជាស្ថាពរ។ ស្ដេចដែលមានមក ២០០០ ពាន់ឆ្នាំហើយ
ទីចុងបំផុត ត្រូវស្អាត។
យើងគ្មានផ្លូវអីចេញក្រៅពីនេះទេ។
ប្រតិកម្ម ច្បាស់ជាមានខ្លះ តែយើងត្រូងតែដើរ តាមផ្លូវបដិវត្ដន៍ចំណេញ។
៦- វិធានការមួយទៀត: ចាប់ពីថ្ងៃនេះទៅ លែងឱ្យជួបទូតបរទេស ត្រូវពន្យល់គេ ដោយលេសសមរម្យ។