Tuesday, October 16, 2012

គណបក្សប្រឆាំង លុបចោលគម្រោងធ្វើបាតុកម្ម ថ្ងៃទី ២៣ តុលា និង ចូលរួមការរំលែកទុក្ខ ការសោយទីវង្គត់ របស់ព្រះមហាវរក្សត្រ

ភ្នំពេញ៖ យោងតាមព័ត៌មានពីមន្រ្តី នៃគណបក្សប្រឆាំង បានអោយដឹងថា គណបក្សសមរង្ស៊ី បានសម្រេចលុបចោល គម្រោងធ្វើបាតុកម្ម ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១២ ខាងមុខនេះ ដើម្បីចូលរួមការ រំលែកទុក្ខដ៏ក្រៀមក្រំ នៃការសោយទីវង្គត់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ បានដែលចូលទីវង្គត់នៅ វេលាម៉ោង ១៖២០នាទី ថ្ងៃទី ១៥ ខែ តុលា នាទីក្រុងប៉េកាំង ។
មន្រ្តីបក្សប្រឆាំងដដែររូបនោះបានបន្តថា នៅថ្ងៃស្អែក ពេលព្រឹក គណបក្សប្រឆាំងទាំង ៣ គឺគណបក្ស សមរង្ស៉ី គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សង្គ្រោះជាតិ នឹងធ្វើរៀបចំពិធីកាន់ទុក្ខ និងសូត្រមន្ត នៅទីស្នាក់ការគណបក្ស សមរង្ស៊ី ហើយនៅវេលាម៉ោង ៣រសៀល នឹងចូលរួមដង្ហែរ ព្រះបរមសព សម្តេចឳ ។
សូមជំរាបថា នៅថ្ងៃស្អែក វេលាម៉ោង ៣ រសៀល ព្រះបរមសព របស់សម្តេចឳ នឹងយាងនិវត្តន៌មកកាន់ រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមប្រពៃណី នៅព្រះបរមរាជវាំង ។(DAPNEW)

Comments system

Disqus Shortname