បន្ទាយមានជ័យ:
ប្រជាពលរដ្ឋ ៧៤៥ គ្រួសារ ជាម្ចាស់ក្បាលដី ១.១០៨
ក្បាលដី ស្មើនឹង ២.៨៨៦ ហិចតា នឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនោះ
ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ
ទី៧ ខែតុលា ឆ្នាំ២០១២ នៅខេត្តបន្ទាយមានជ័យ។
ពិធីប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីនោះ នឹងធ្វើឡើង បន្ទាប់ពីក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមការងារបច្ចេកទេស គោលដៅ ខេត្តឧត្តរមានជ័យ បានចុះវាស់វែង និងចុះបញ្ជីរដ្ឋបាលដីធ្លី ចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
ក្នុងចំណោម ៧៤៤ គ្រួសារ ដែលនឹងទទួលបានប័ណ្ណកម្មសិទ្ធិនោះ គឺមានប្រជាពលរដ្ឋ ៣៨៧ គ្រួសារ មកពីភូមិចំនួន ៥ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ ៣៥៧ គ្រួសារ មកពី ៣ភូមិ ក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវមកទទួលប័ណ្ណកម្មសិទ្ធិ រួមគ្នា នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២។ ដីទាំងនោះ ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ២.៨៨៦ ហិចតា ដែលផ្តល់ឲ្យក្រុមហ៊ុន តាមអនុក្រឹត្យលេខ ៤៨អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១។
សូមបញ្ជាក់ថា ដើម្បីអនុវត្តនូវគោលនយោបាយចាស់ សកម្មភាពថ្មី លើកំណែទម្រង់ដីធ្លី ស្របតាមអនុសាសន៍សម្ដេចតេជោ និងតាមបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលនោះ គោលដៅខេត្តបន្ទាយមានជ័យ មានយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ៦ ក្រុមនិងក្រុមការងារបច្ចេកទេសជាច្រើនទៀត បានចុះគោលដៅ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មុនគេ។ ដីពលរដ្ឋ ដែលប៉ះពាល់ គឺប៉ះពាល់នឹងដីសម្បទានសេដ្ឋកិច្ច៣ក្រុមហ៊ុន , ដីតំបន់ការពារទេសភាពបន្ទាយឆ្មារ ដែលចែកដោយព្រះរាជក្រឹត្យ (ដែលត្រូវវាស់វែងជូន) និងដីប៉ះពាល់រមណីយដ្ឋាន តំបន់ប្រាសាទបន្ទាយឆ្មារ (ពុំវាស់វែងជូន)។
ចាប់ពី ផ្ដើមប្រតិបត្តិការ ថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី២ តុលា ២០១២ កន្លងមក ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ និងក្រុមការងារបច្ចេកទេសអនុវត្តបាន៖ ប្រកាសតំបន់វិនិច្ឆ័យ ៦ ឃុំ , កំណត់ព្រំតំបន់ ៧៣៩ បង្គោល , វាស់វែង ៦០២ចំណុច , គូសផែនទី ៥ផ្ទាំង ស្មើនឹង ១៣.២១០ ហិចតា , បំពេញសាលាកប័ត្របាន ១២.៩២៣ ក្បាលដី , បញ្ចូលក្នុងសម្រង់បញ្ជីឈ្មោះបាន ១៣.១៨១ , ចំនួនគ្រួសារផ្ទៀងផ្ទាត់រួច ៧.២១៣គ្រួសារ , វាស់វែងនិងគូសក្បាលដី ៩.១២៣ក្បាលដី , ទំហំក្បាលដីបាន ១៥.៣៣០ ហិចតា , បំពេញទម្រង់បែបបទបាន ៦.១៧២ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារបាន ៣១៣១ក្បាលដី។
លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមបច្ចេកទេស ឯក្រុមយុវជនស្ម័គ្រចិត្ត ៦ក្រុម មានលោក ប៊ិន ស៊ីនាថ , លោក រុន តូ , លោក កៅ ដាវីត ជាដើម ជាអ្នកដឹកនាំ។
លោក អ៊ុង អឿន អភិបាលខេត្ត , លោក ទ្រី ណារិន អភិបាលរងខេត្ត ជាដើម ក៏បានដឹកនាំលើការងាររួមនូវការអនុវត្តនេះ ដែលឆ្លងកាត់ឧបសគ្គជាច្រើន តែទីបំផុត បច្ចេកទេស និងបទពិសោធន៍ចាស់ នៃក្រុមបច្ចេកទេស និងចំណេះជំនាញខ្ពស់របស់ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហើយខិតខំនិងកិច្ចសហការ ការឧបត្ថម្ភគាំទ្រ ការផ្ដល់ការលើកទឹកចិត្ត កម្លាំងចិត្តការការពារ ពីសមត្ថកិច្ចជំនាញស៊ីវិល , កងកម្លាំង , ពលរដ្ឋ និងសប្បុរសជននានា ធ្វើអោយដំណើរការទាំងនេះបានលឿនមានលទ្ធផល និងប្រសិទ្ធភាព។
កន្លងមក មានការចុះសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រ គឺមានតាំងពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, មន្ទីរអង្គភាពជំនាញស៊ីវិល, កងកម្លាំង, មហាជន និងសប្បុរសជនពាក់ព័ន្ធ៕