រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ តុលា
សពស្ត្រីរងគ្រោះដោយការចាប់ជំរិត
និងសម្លាប់ដោយរឹតកយ៉ាងព្រៃផ្សៃ នាង លីម ស្រីពេជ្រ
ដែលជាកញ្ញាឯករបស់ក្រុមហ៊ុនស្ប៉ាយត្រូវបានដង្ហែយកទៅបញ្ចុះ
នៅក្នុងស្រុកអង្គស្នួល ជាយរាជធានីភ្នំពេញ ។
ការដង្ហែសពរបស់នាងមានសភាពអធិកអធមដោយមានកងកម្លាំងប៉េអឹម
និងប៉ូលិសជួយបើកផ្លូវផងដែរ ។
ជាមួយគ្នានឹងការហែសពអ្នកស្លាប់ទៅបញ្ចុះ
ស្ត្រីឧក្រិដ្ឋជនក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលា
ដំបូងផងដែរ ។
មន្ត្រីប៉ូលិសឱ្យដឹងថា យោងតាមចម្លើយ
និងភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកជនត្រូវចោទ
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ
បានបញ្ជូនខ្លួនឧក្រិដ្ឋជនសម្លាប់ជំរិតទារប្រាក់ទៅសាលាដំបូង
ដើម្បីចោទប្រកាន់ជាផ្លូវការ ។ ឧក្រិដ្ឋជនដែលសមត្ថកិច្ច
បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ស៊ឹម គឹមហេង ហៅស៊ុន
ជីងស៊ីង អាយុ២៣ឆ្នាំ ជាមេការឱ្យក្រុមហ៊ុនចិន
មួយលក់គ្រឿងអេឡិចត្រូនិក ស្នាក់នៅផ្ទះជួលលេខ១១៤A ផ្លូវលេខ៩៥
សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
លោកវរសេនីយ៍ត្រី អេង សោភា
ប្រធានស្តីទីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់
រាជធានីឱ្យដឹងថា ករណីសម្លាប់ជនរងគ្រោះ ឈ្មោះលីម ស្រីពេជ្រ
ជំរិតទារប្រាក់នេះឃាតករប្រព្រឹត្តតែម្នាក់ឯងទេ
ដូចចម្លើយដែលបានសារភាព
ដូច្នេះសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យម្នាក់នោះទៅកាន់សាលាដំបូង
រាជធានី ។
ទោះបីជាករណីនេះជនត្រូវចោទសារភាពថា
ជាការប្រព្រឹត្តតែម្នាក់ឯងក៏ដោយក៏ការស៊ើបអង្កេតរបស់សមត្ថ
កិច្ចនៅធ្វើបន្ត ពោលគឺស្រាវជ្រាវឱ្យល្អិតល្អន់ថែមទៀត ។
ស្រប ពេលការរៀបចំបញ្ជូនជនល្មើសទៅតុលាការនោះ នៅព្រឹកថ្ងៃទី២៦ តុលា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនស្ត្រីជាប់ចោទទៅបើកយកប្រាក់ពីធនាគារ ដែលជាប្រាក់របស់គ្រួសារជនរងគ្រោះដាក់ចូលគណនីតម្រូវតាមការ ជំរិតទារប្រាក់ពីឧក្រិដ្ឋជន ។
ស្រប ពេលការរៀបចំបញ្ជូនជនល្មើសទៅតុលាការនោះ នៅព្រឹកថ្ងៃទី២៦ តុលា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនស្ត្រីជាប់ចោទទៅបើកយកប្រាក់ពីធនាគារ ដែលជាប្រាក់របស់គ្រួសារជនរងគ្រោះដាក់ចូលគណនីតម្រូវតាមការ ជំរិតទារប្រាក់ពីឧក្រិដ្ឋជន ។
សមត្ថកិច្ចអះអាងថា
ប្រាក់ដែលបានដកពីធនាគារមានចំនួន១៥.០០០ដុល្លារ
ហើយសមត្ថកិច្ចបានប្រគល់គ្រប់ចំនួនឱ្យទៅជនរងគ្រោះ វិញ ។
នៅពេលនាំឧក្រិដ្ឋជនទៅបើកប្រាក់ពីធនាគារនោះនាង ស៊ឹម គឹមហេង
នៅតែនិយាយថា ការចាប់នាង លីម ស្រីពេជ្រ
សម្លាប់ជំរិតទារប្រាក់នេះ
ដោយសារត្រូវការប្រាក់យកទៅបង់ធនាគារដែលគេបានខ្ចីរាប់ម៉ឺន
ដុល្លារយកទៅចាយ និងលេងល្បែងស៊ីសង ។
លោក អេង សោភា បន្តថា
ចំពោះប្តីរបស់ឧក្រិដ្ឋជនឈ្មោះហូ ពីមសៀង
និងស្ត្រីម្នាក់ទៀតដែលរស់នៅផ្ទះជាមួយឈ្មោះ ឃ្លោក ចាន់ណា
ឱ្យវិលទៅផ្ទះវិញនៅពេលការងារបច្ចេកទេសបញ្ជាក់លើរបាយការណ៍
ច្បាស់លាស់ថា មិនពាក់ព័ន្ធបទល្មើសនោះទេ ៕