ភ្នំពេញ ៖
ក្នុងឱកាសប្រារឰពិធីបុណ្យកាន់បិណ្ឌជាប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ៦រោច ខែភទ្របទ
ពុទ្ធសករាជ២៥៥៦ ថ្នាក់ដឹកនាំនិងកម្មករនិយោជិតធនាគារ អេស៊ីលីដា
ទាំង៧,៤៣៦នាក់ នៅទូទាំង ២៣៦ការិយាល័យបានមូលមតិគ្នា
ប្រារឰពិធីកាន់បិណ្ឌវេនទី៦តាមទីអារាម
នានានៅទូទាំងប្រទេសកម្ពុជា។ដោយនាំ
យកនូវបច្ច័យព្រមទាំងចង្ហាន់និងទេយ្យ
វត្ថុវេរប្រគេនព្រះសង្បគង់ចាំព្រះវស្សា។
សម្រាប់ថ្នាក់ដឹកនាំនិងកម្មករនិ យោជិតនៅការិយាល័យកណ្ដាលរួម ជាមួយសាខាវិមានចតុមុខ សាខាបឹងត្រ បែក សាខាមានជ័យ សាខាទួលគោក សាខាទី២ឫស្សីកែវ អេស៊ីលីដាស៊ីឃ្យូរីធី ភីអិលស៊ី និងអេស៊ីលីដា ត្រេន និងសេន ធឺ បានរួមគ្នាប្រារឰធ្វើនៅវត្ដនិរោធរង្សី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិធនាគារ អេស៊ីលីដា រួមជាមួយ សហការីបានអញ្ជើញចូលរួមរាប់បាត្រ វេរប្រគេនចង្ហាន់ដល់ព្រះសង្បដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធអ្នកមានគុណ មានមាតាបិតា ជីដូនជីតាញាតិកាទាំង ៧សន្ដានបុព្វបុរសដែលបានចែកឋាន ទៅកាន់បរលោក និងបានបួងសួងសូំឱ្យ វិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយ សុខក្នុងសុគតិភព និងសូមឱ្យជួយបីបាច់ ថែរក្សាកូនចៅជំនាន់ក្រោយឱ្យទទួលបាន សេចក្ដីសុខ សេចក្ដីចម្រើនតទៀងទៅ។
លោក អ៊ិន ចាន់នី មានប្រសាសន៍ ថាយើងបានជួបជុំគ្នាប្រារឰពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធ សាសនាពេលនេះគឺស្ដែងឡើងតាម រយៈផ្លូវចិត្ដនូវកតញ្ញូកតវេទីចំពោះអ្នក មានគុណ ទាំងមានជីវិតរស់នៅនិងចែក ឋានទៅបរលោក។ ការជួបជុំគ្នានៅថ្ងៃ បុណ្យ គឺជាឱកាសល្អបំផុតសម្រាប់ឱ្យ យើងគ្រប់គ្នារំលឹកអំពីគុណូបការៈនិងការងារផ្សេងៗ ដូច្នេះភ្ជុំបិណ្ឌមិនគ្រាន់តែជា បុណ្យប្រពៃណីទំនៀមទម្លាប់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ដ៏ជ្រាល ជ្រៅបំផុតនូវសីលធម៌ ជាគុណបំណាច់ ធ្វើឱ្យមនុស្សចេះរួមរស់ចេះអាណិតស្រ ឡាញ់ រក្សាសាមគ្គីសណ្ដោសប្រណីរវាង គ្នានឹងគ្នា។ ដូច្នេះយើងទាំងអស់គ្នារួមាន អតិថិជនដ៏ថ្លៃថ្លា ថ្នាក់ដឹកនាំនិងបុគ្គលិក ធនាគារ អេស៊ីលីដា មានភ័ព្វវាសនា ខ្ពង់ខ្ពស់ណាស់ ដែលមូលមតិគ្នាធ្វើបុណ្យ កាន់បិណ្ឌនេះឡើង រក្សានូវទំនៀមទម្លាប់ ជាកេរដំណែលរបស់បុព្វបុរសខ្មែរ។
លោកបានបន្ថែមទៀតថាពីមួយ ឆ្នាំទៅមួយឆ្នាំ ធនាគារអេស៊ីលីដា ភី អិលស៊ី រួមជាមួយក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ប្រារឰពិធីកាន់បិណ្ឌ ដោយធ្វើផ្លាស់ប្ដូរពីវត្ដមួយទៅវត្ដមួយ ធ្វើយ៉ាងណាឱ្យបាននូវគ្រប់វត្ដអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំ សូមឧទ្ធិសកុសលផលបុណ្យដែលធនា គារ អេស៊ីលីដានិងអតិថិជនដ៏ថ្លៃថ្លារួមគ្នា ធ្វើនៅថ្ងៃនេះបានចម្រុងចម្រើនដល់ ប្រជាជាតិខ្មែរមានវឌ្ឍនភាពសុភមង្គល ជានិរន្ដរ៍។
ធនាគារ អេស៊ីលីដា គឺជាធនាគារ សម្រាប់ប្រជាជនខ្មែរឈានមុខគេមាន បណ្ដាញសាខានិងការិយាល័យច្រើនជាង គេបំផុត។ ធនាគារ អេស៊ីលីដា បាន បង្កើតឱ្យមាននិរន្ដរភាព សេវាកម្ម ហិរញ្ញវត្ថុអស់រយៈពេល២០ឆ្នាំហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិ ថិជនទាំងវិស័យអតិថិជន ទាំងវិស័យឯក ជននិងសាធារណៈ តាមរយៈសាខា និង ការិយាល័យ២៣៨ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងការិយាល័យចំនួន ២៧ កន្លែងនៅប្រទេសឡាវ។ គិតមកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១២ ធនាគារអេស៊ី លីដាមានប្រាក់បញ្ញើសន្សំជាង ១,៤០០ លានដុល្លារអាមេរិក និងសមតុល្យឥណ ទានសរុបក្នុងដៃអតិថិជនចំនួនជាង ១,២០០លានដុល្លារអាមេរិក ដែលធ្វើឱ្យ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើន លើស១,៨០០លានដុល្លារអាមេរិក និង មានបុគ្គលិកចំនួន ៧,៤៣៧នាក់ កំពុង បម្រើសេវាកម្មធនាគារ ជូនអតិថិជន និងសាធារណជន និងមានម៉ាស៊ីនអេធី អឹមចំនួន១៣៤គ្រឿង ម៉ាស៊ីនឆូតកាត ៧៦៨គ្រឿង នៅទូទាំងប្រទេស ដើម្បី បម្រើអតិថិជន២៤ម៉ោង លើ២៤ម៉ោង រួមជាមួយនឹងសេវាអេស៊ីលីដាយូនីធី ដែលជាសេវាធនាគារស្ថិតក្នុងដៃទំនើប ទាន់សម័យដ៏ល្អឥតខ្ចោះ ងាយស្រួល មានសុវត្ថិភាពខ្ពស់ សម្រាប់ចាត់ចែង និងគ្រប់គ្រងលើប្រតិបត្ដិការធនាគារប្រ ចាំថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែងនិង ប្រើប្រាស់បានទូទាំងពិភពលោកសម្រាប់អតិថិជនណាដែលភ្ជាប់ប្រព័ន្ធ Global Roaming ។
សេវាអេស៊ីលីដាយូនីធីជា ធនាគារ ពិតជាក់ស្ដែងនៅក្នុងដៃរបស់អតិថិជន ដែលបម្រើជូនក្នុងការធ្វើប្រតិបត្ដិការ សេវាធនាគារតាមរយៈទូរស័ព្ទដៃពី គ្រប់ប្រព័ន្ធដោយពុំចាំបាច់មកកាន់ ធនាគារ។អតិថិជនអាចពិនិត្យមើលសមតុល្យគណនីផ្ទេរប្រាក់,បញ្ចូល ទឹកប្រាក់ ក្នុងទូរស័ព្ទដៃ ទូទាត់ថ្លៃទំនិញនិងសេវា កម្មបង់ថ្លៃទឹកភ្លើង ពិនិត្យមើលអត្រាប្ដូរ ប្រាក់។ល។នៅដំណាច់ឆ្នាំ២០១២នេះ ធនាគារ អេស៊ីលីដានឹងដាក់បម្រើសេវា កម្មទំនើបជាច្រើនទៀតជូនអតិថិជនមាន ដូចជា សេវាដាក់ប្រាក់បញ្ញើនៅតាម ម៉ាស៊ីនអេធីអឹមសេវាប័ណ្ណឥណទានវីសា និងសេវា Internet Banking ជាដើម ៕